CAMBO REPORT

Popup Advertising5 seconds

ឆាប់ៗ​ខាង​មុខ កូន​តូច​របស់​អ្នក​នឹង​មាន​ឧបករណ៍​វៃ​ឆ្លាត​ពាក់​ជាប់​ខ្លួនហើយ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ឧបករណ៍វៃឆ្លាតបច្ចុប្បន្ន ដែលសម្រាប់ពាក់ជាប់ខ្លួនមានបន្តិចបន្តួច អាចជានាឡិកាវៃឆ្លាត ខ្សែដៃសុខភាពវៃឆ្លាត ចិញ្ចៀនវៃឆ្លាត វ៉ែនតាវៃឆ្លាត និងមួយចំនួនផ្សេងទៀត ដែលផលិតផល​ទាំងនោះ គឺត្រូវបានបង្កើតឡើង សម្រាប់ទីផ្សាររបស់មនុស្ស ពេញវ័យប៉ុណ្ណោះ តែឆាប់ខាងមុខនេះ កូនតូចៗរបស់ប្រិយមិត្តទាំងអស់គ្នា នឹងមានផលិតផល សម្រាប់ពួកគេដែរហើយ។

ក្រុមហ៊ុន Qualcomm ទើបនឹងប្រកាសចេញនូវបន្ទះឈីបថ្មីរបស់ខ្លួន មានឈ្មោះហៅជាផ្លូវការ ថា Snapdragon Wear 2500 ជាបន្ទះឈីបបង្កើតឡើង សម្រាប់ជំនួសមុខឈីប Snapdragon Wear 2100 ដែលបង្ហាញខ្លួន កាលពីឆ្នាំ 2016 កន្លងទៅ។ ឈីបថ្មីនេះ បង្កើតឡើងលើ Cortex-A7 ដែលមាន Core 4 គ្រាប់ អាចប្រើប្រាស់ស្គាល់បាន RAM ធំបំផុតទំហំ 1GB ថែមទាំងមានបំពាក់មក ជាមួយនឹង Modem ជំនាន់ទី 5 ប្រភេទ LTE សម្រាប់ភ្ជាប់ទៅកាន់ ឧបរណ៍ផ្សេងៗទៀត បានយ៉ាងច្រើន សំបូរបែប។ ជាងនេះទៅទៀត ឈីបថ្មីនេះ អាចភ្ជាប់កាមេរ៉ា បានមួយគ្រាប់ ជាមួយនឹងទំហំធំបំផុត 5 មេហ្គាភិចសែល សម្រាប់ថតរូប ថតវីដេអូ និងការ Call ជាលក្ខណៈវីដេអូផងដែរ។

Snapdragon Wear 2500 ក៏មានសមត្ថភាពក្នុងការ បញ្ជាដោយសម្លេង ស្គាល់ជាមួយនឹងមុខងារសុខភាព ថែមទាំងស៊ីថ្មតិច ជាងជំនាន់មុន 14% ថែមទៀត។ បច្ចុប្បន្ន Qualcomm បានកំពុងធ្វើកិច្ចសហការណ៍ ជាមួយនឹងក្រុមហ៊ុន Huawei ក្នុងការនាំយក ផលិតផលវៃឆ្លាត សម្រាប់កុមារា កុមារីតូចៗ ពាក់ ដែលអាចមានការ ឃ្លាំមើលពីសំណាក់ មាតាបិតារបស់ពួកគេ តាមរយៈប្រព័ន្ធអ៊ីនធឺណិត អាចដឹងថាពេលនេះកូនៗ របស់លោកអ្នកនៅទីណា អមមកជាមួយនឹងមុខងារ សំខាន់ៗផ្សេងទៀត ដោយផលិតផលទាំងនោះ នឹងមកដល់ក្នុងពេល ឆាប់ៗខាងមុននេះ!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: GSM Arena Tag: នាឡិកាវៃឆ្លាត