CAMBO REPORT

Popup Advertising5 seconds

ក្រាហ្វិច​កាត​ជំនាន់​ក្រោយ​រឹត​តែ​លឿន ព្រោះ​មេម៉ូរី GDDR6 កំពុង​ផលិត​យ៉ាង​គគ្រឹក​គគ្រែង

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ដើម្បីឲ្យក្រាហ្វិចមួយដើម មានកម្លាំងខ្លាំង មិនមែនពឹងផ្អែក តែទៅលើផ្នែករឹង 2-3 រួមបញ្ចូលគ្នានោះទេ គឺត្រូវមានការ ចូលរួមគ្រប់ផ្នែក ទាំងអស់តែម្ដង ហើយក្នុងនោះ បន្ទះមេម៉ូរី VRAM ក៏ជាចំនុចស្នូលមួយ ផងដែរ ដែលបើកសិទ្ធិឲ្យ Gamer លេងហ្គេមម៉ាពេញភ្នែក ជាមួយកម្រិតក្រាហ្វិច កប់ស៊េរីលោតដល់ 4K ជាមួយល្បឿន Frame លឿន។ ជាក់ស្ដែងបើយើងមើលទៅ លើក្រាហ្វិចកាតបច្ចុប្បន្ន ដែលជាម៉ូឌែល លេខ កប់ៗស៊េរីឃើញថា វាប្រើប្រាស់ ពពួកមេម៉ូរី GDDR5 និង GDDR5X ដែលមានល្បឿន បញ្ជូនទិន្នន័យបានរហ័ស ហើយបន្ទះឈីបនេះ ជំនាន់ថ្មី បានកំពុងចាប់ផ្ដើម ផលិតហើយ។

យោងតាមប្រភពព័ត៌មានរបស់ Tom’s Hardware បានចេញផ្សាយឲ្យដឹងថា ក្រុមហ៊ុន Micron បានប្រកាសជាសាធារណៈ អំពីការបើកជាផ្លូវការ ក្នុងការចាប់ផ្ដើមផលិតនូវ បន្ទះមេម៉ូរីជាប្រភេទ GDDR6 ជំនាន់ថ្មី ក្នុងទ្រង់ទ្រាយធំ ដោយបន្ទះឈីប GDDR6 មួយដុំតូចនោះ មានទំហំលោតដល់ 8GB ដែលនឹងត្រូវយក ទៅបំពាក់នៅលើគ្រឿង អេឡិចត្រូនិច ជាច្រើនប្រភេទ ពិសេសនឹងមានបំពាក់ នៅលើក្រាហ្វិចកាត ជំនាន់ក្រោយ សម្រាប់ប្រើប្រាស់ លេងហ្គេម ឬ Render នៅលើម៉ាស៊ីនកុំព្យូទ័រ ផងដែរ។ ក្រុមហ៊ុន Micron រំពឹងទុកថា GDDR6 ទំហំ 8GB របស់ខ្លួន នឹងមានសមត្ថភាព បញ្ជូនល្បឿនចន្លោះ 12Gbps ទៅ 14Gbps ដែលនេះ គឺជាល្បឿន ដែលលឿនជាង បន្ទះមេម៉ូរី GDDR5/X ផ្ដល់ឲ្យទៅទៀត និងត្រៀមចេញ GDDR6 បន្ថែមទៀតជាមួយ ល្បឿនលោតដល់ 16Gbps ឯណោះ។

បន្ទះឈីប GDDR6 ជំនាន់ថ្មីនេះ នឹងស៊ីភ្លើងតិចជាងមុន ដោយពេលរត់វាត្រូវការ ចរន្តអគ្គិសនីកម្រិត 1.35V ដើម្បីរត់ ខណៈ GDDR5 ស៊ីដល់ 1.5V។ ទោះបីជាយ៉ាងណា ក៏ដោយ Micron បញ្ជាក់ប្រាប់ថា GDDR6 អាចផ្គុំចូលគ្នា ឲ្យវាមានទំហំធំបំផុត អស់ត្រឹម 32GB ប៉ុណ្ណោះ តែទំហំប៉ុននេះ នៅលើក្រាហ្វិចកាត សម្រាប់រត់ហ្គេម ឬកាត់តវីដេអូកម្រិត 4K/8K គឺវាហួសពីអាចធ្វើ ទៅបានទៅហើយ។ ដូច្នេះសម្រាប់អ្នករង់ចាំ ក្រាហ្វិចកាតជំនាន់ក្រោយ មិនយូរនោះទេ អ្នកនឹងរីករាយ ជាមួយរសជាតិនៃល្បឿន ដែលលឿន នៅពេល ដែលឈីបនោះ ស៊ីភ្លើងតិច ដែលជួយសន្សំសំចៃ ថវិការបស់អ្នក បានមួយកម្រិតតូច ថែមទៀត។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: Tom’s Hardware Tag: កុំព្យូទ័រ