CAMBO REPORT

Popup Advertising5 seconds

បញ្ហា​លោត​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម​ដែល​អ្នក​ប្រើ​ប្រាស់ Android តែង​តែ​ជួបប្រទះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នៅក្នុងទីផ្សារទាញយកកម្មវីធី Google Play Store មានកម្មវីធីច្រើនមែនទែន ដល់ទៅជិត ៤ លានកម្មវiធី ឯណោះសម្រាប់ប្រើប្រាស់ក្នុងឆ្នាំ ២០១៨ នេះ ខណៈដែលនៅក្នុង Apple App Store មានត្រឹមតែ ២ លានប៉ុណ្ណោះ។ យ៉ាងណាមិញ សម្រាប់កម្មវីធីច្រើនបែបនេះ ក៏មានផលវិជ្ជមាន និងអវិជ្ជមានផងដែរ ជាក់ស្ដែងកម្មវីធី នៅក្នុង Google Play Store មានច្រើន អាចឲ្យអ្នកទាញយក ដោយឥតគិតថ្លៃ ប្រើប្រាស់បានតាមចិត្ត។ ប៉ុន្តែក៏សម្បូរទៅដោយ ads ឬហៅថា ផ្ទាំងផ្សាយពាណិជ្ជកម្ម អំពីអ្វីមួយ នៅពេលដែលកំពុងប្រើប្រាស់ វានឹងលោតមក រំខានផងដែរ។ សម្រាប់អ្នកប្រើប្រាស់ ទូរសព្ទដំណើរការដោយ Android ប្រហែលធ្លាប់បាន ជួបប្រទះនូវ Pop-up ads ឬហៅថាលោតផ្ទាំង ផ្សាយពាណិជ្ជកម្ម ញឹកញាប់ខ្លាំង ជាងអ្នក ដែលប្រើប្រាស់ iOS បន្ដិចហើយ។ អញ្ចឹងថ្ងៃនេះ យើងនឹងលើកយក ប្រធានបទ Ads មកនិយាយអំពីវា!

 

សម្រាប់បទពិសោធន៍អ្នកប្រើប្រាស់ទូរសព្ទ Android វាអាចជារឿង សាមញ្ញទៅហើយ ព្រោះកម្មវីធី ដែលក្រុមអ្នកអភិវឌ្ឍន៍ បង្កើតឲ្យយើងប្រើប្រាស់ ដោយឥតគិតថ្លៃ អញ្ចឹងហើយ ទើបគេក៏ត្រូវការរំខាន យើងបន្ដិចដើម្បីលោត ផ្ទាំងផ្សាយពាណិជ្ជកម្ម ដើម្បីទទួលបានប្រាក់ ឧបត្ថម្ភបន្ដិចបន្ដួច មកវិញផងដែរ។ ជាក់ស្ដែង ប្រសិនបើយើងចូល ទៅក្នុង Play Store និងមើលនៅក្រោម ប៊ូតុង Install ឬ Open បន្ដិចនោះ អ្នកនឹងឃើញ កម្មវីធីជាច្រើន មានផ្ទុកទៅដោយ Ads (ផ្សាយពាណិជ្ជកម្ម) ដែលដាក់ពាក្យ បញ្ជាក់ថា Contains ads ប្រាប់ត្រង់ៗ តែម្ដង។

ផ្ទុយទៅវិញ កម្មវីធីនៅក្នុង Apple App Store កម្មវិធីរបស់គេ គឺភាគច្រើនមិនមាន Ads ភ្ជាប់មកជាមួយនោះទេ គឺប្រព័ន្ធដំណើរការរបស់គេ ព្យាយាមបំបាត់កម្មវីធី ដែលមាន Ads ច្រើន មិនឲ្យប្រើប្រាស់នោះទេ ហើយសម្រាប់អ្នក អភិវឌ្ឍន៍ដែលចង់បញ្ចូល កម្មវីធីរបស់គេ ទៅក្នុង App Store ក៏មានតម្រូវការ ច្រើនផងដែរ។ ទាំងអស់នេះ ដែលនៅក្នុង ប្រព័ន្ធដំណើការ iOS មានការបិទសិទ្ធិ តឹងតែងណាស់ មិនងាយនឹងមាន Bloatware រញ៉េរញ៉ៃឡើយ។

អញ្ចឹងប្រសិនបើយើងជាអ្នកប្រើទូរសព្ទ Android តើធ្វើឲ្យយ៉ាងណា ដើម្បីបំបាត់ការផ្សាយពាណិជ្ជកម្មទាំងអស់ នោះបាន? តាមពិតទៅ ប្រសិនបើវាជា Ads នៅលើ Browser យើងអាចតម្លើង កម្មវីធី Add-on ដើម្បី Block បាន ប៉ុន្តែសម្រាប់ កម្មវីធីក្នុង Play Store យើងមិនអាចបំបាត់ការ ផ្សាយពាណិជ្ជកម្ម នៅក្នុងកម្មវីធី ទាំងនោះបាននោះទេ ព្រោះអ្នកអភិវឌ្ឍន៍ បានដាក់វាជាប់មក ជាមួយទៅហើយ។ យ៉ាងណាមិញ សម្រាប់កម្មវីធីមួយចំនួន គេមានជម្រើស ដោយតម្រូវឲ្យយើង ទិញនូវ Pro Version ដែលគ្មាន Contains Ads ជាដើម។ ដូចនេះ ជម្រើសគឺទ្រាំ ប្រើទាំងមាន Ads ឬលុបកម្មវីធីនោះចោល មិនប្រើតែម្ដង ឬអាចប្រើប្រាស់ វាដោយធ្វើការបិទ អ៊ីនធើណេត ដើម្បីកាត់បន្ថយ ព្រោះកម្មវីធីខ្លះ ទាល់តែមានភ្ជាប់អ៊ីនធើណេត ទើបមានការលោត ផ្ទាំងផ្សាយពាណិជ្ជកម្ម។

ចំណុចមួយទៀត ដែលអ្នកគួរពិចារណាគឺការជ្រើសរើស UX ប្រើប្រាស់។ ជាក់ស្ដែងក្រុមហ៊ុនទូរសព្ទ មួយចំនួនបានព្យាយាម បន្ថែមទីផ្សារ Store របស់គេ មកជាមួយ ដូចជា Mi App Store, Vivo App Store -ល- ដែលវាតម្លើងមក កុងជាមួយ Google Play Store ថែមទៀត ហើយកម្មវីធី ដែលទាញយកពី App Store របស់គេ អាចនឹងមានបន្ថែម ads ច្រើន ជាងនៅក្នុង Play Store ទៅទៀត។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: Cambo Report Tag: ចំណេះដឹងទូទៅ