CAMBO REPORT

Popup Advertising5 seconds

ត្រឹម​តែ 17 ថ្ងៃ​សោះ Mi Band 3 ត្រូវ​បាន​លក់​ដាច់​ច្រើន​ដល់​ថ្នាក់​នេះផង

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ដូចដែលប្រិយមិត្តអ្នកបានដឹងរួចមកហើយថា Mi Band 3 ជាខ្សែដៃឆ្លាតវៃ ជំនាន់ទី 3 របស់ក្រុមហ៊ុន Xiaomi ដែលត្រូវបានដាក់បង្ហាញ ជាផ្លូវការ កាលពីចុងខែឧសភា ដោយវាមាន តម្លៃត្រឹមតែ 26 ដុល្លារប៉ុណ្ណោះ (ទីផ្សារប្រទេសចិន) ហើយវាក៏មានមុខងារ ដែលផ្តល់ជាអត្ថប្រយោជន៍ ដល់អ្នកដែលបានពាក់ វាផងដែរ។

ថ្មីៗនេះ លោក Wang Xiang ដែលជាអគ្គនាយករង របស់ក្រុមហ៊ុន Xiaomi បានបង្ហាញអោយដឹងពី របាយការណ៍ តាមរយៈ Twitter គឺថា ខ្សែដៃឆ្លាតវៃ Mi Band ជំនាន់ទី 3 នេះ ត្រូវបានលក់ចេញអស់ រហូតដល់ 1 លានគ្រឿង ក្នុងរយៈពេល ត្រឹមតែ 17 ថ្ងៃប៉ុណ្ណោះ។ វាពិតជាដំណឹងល្អ មួយ សម្រាប់ក្រុមហ៊ុន Xiaomi ដែលលក់ Mi Band 3 បានលឿន និងច្រើនតែម្តង ក្នុងពេលវេលាខ្លី បែបនេះ ហើយវាក៏ទទួលបាន ប្រជាប្រិយភាព ខ្លាំងជាង Mi Band ជំនាន់មុនៗផងដែរ។ ចំពោះលក្ខណៈសម្បត្តិ នៃខ្សែដៃឆ្លាតវៃ Mi Band ជំនាន់ទី 3 គឺវាមានទម្ងន់ស្រាល, ខ្សែមានច្រើនពណ៌ អោយអ្នកជ្រើសរើស អាចពាក់ ទុកជាគ្រឿងលម្អ និងតាមដានសុខភាព របស់អ្នកប្រើប្រាស់ ដោយវាមានសេនស័រ វាស់ចង្វាក់បេះដូង ដូច Mi Band 2 ដែរ។ ឯថាមពលថ្មរបស់វា អាចកាន់បាន 20 ថ្ងៃ ពេលសាកពេញម្តងៗ និងអាវក្រោះការពារទឹក អាចមុជបានជម្រៅ ដល់ទៅ 50 ម៉ែត្រឯណោះ។ សម្រាប់ប្រិយមិត្ត នៅក្នុងស្រុក ក៏អាចស្វែងរកទិញ ខ្សែដៃឆ្លាតវៃ Mi Band 3 នេះ នៅតាមហាងលក់ទូរសព្ទ មួយចំនួនបានផងដែរ គ្រាន់តែតម្លៃរបស់វា អាចថ្លៃជាងតម្លៃដើម។

គួររំលឹកបន្តិច កាលពីប៉ុន្មានថ្ងៃមុននេះ  យើងក៏បានទទួលដំណឹងមួយ ពីក្រុមហ៊ុន Xiaomi បានបង្ហាញថា ស្មាតហ្វូន Mi 8  របស់ខ្លួន ត្រូវបានលក់ចេញដល់ ១ លានគ្រឿង ត្រឹមរយៈពេលតែ 18 ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីដាក់លក់ ហើយគិតមកដល់ ៣ សប្ដាហ៍នេះ ចំនួននៃការលក់លើសពី ១ លានគ្រឿង ទៅហើយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ