CAMBO REPORT

Popup Advertising5 seconds

Xiaomi ចេញ​ខ្សែ Mi Band 3 ពណ៌​ថ្មី​ៗ មាន​តម្លៃ​ចាប់​ពី ៣ ដុល្លារ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Mi Band 3 គឺជាខ្សែដៃវៃឆ្លាតរបស់ក្រុមហ៊ុន Xiaomi ដែលវាទើបតែបានចេញកាលពី ព្រឹត្តិការណ៍ប្រកាសចេញ Mi 8 កាលពីចុងខែឧសភា កន្លងទៅ ជាមួយនឹងតម្លៃប្រហែល ២៦ ដុល្លារ ប៉ុន្តែនៅក្នុងប្រអប់ វាចេញលក់ជាមួយ តែខ្សែពណ៌ខ្មៅប៉ុណ្ណោះ អញ្ចឹងប្រសិនបើយើងចង់បាន ខ្សែពណ៌តាមចំណូលចិត្ដ អ្នកប្រាកដជាត្រូវ ទិញក្រៅបន្ថែម។ ពេលនេះ ក្រុមហ៊ុនបានចេញខ្សែ ពណ៌ថ្មីៗ ជាច្រើនពណ៌ សម្រាប់ឲ្យអ្នកមាន ជម្រើសហើយ ដោយវាត្រូវដាក់លក់ នៅក្នុងប្រទេសចិនមុនគេ ក្នុងតម្លៃ ៣ ដុល្លារក្នុងមួយខ្សែ។

សម្រាប់ពណ៌ថ្មីៗដែលត្រូវបានបន្ថែមនេះ គឺមានដូចជាពណ៌ខ្មៅ, ពណ៌ទឹកប៊ិចដិត និងពណ៌ក្រហម ដែលវាស៊ីជាមួយដុំ កណ្ដាលនៃ Mi Band 3 រាងកោងឡើងនេះ និងស៊ីជាមួយស្បែកដៃ ទៅតាមប្រភេទពណ៌ស្បែក និងទំហំកដៃរបស់មនុស្ស នីមួយៗផងដែរ។ ម្យ៉ាងវិញទៀត ក្រុមហ៊ុនទើបតែបាន បង្ហាញអំពីខ្សែ Mi Band 3 មួយម៉ូឌែលទៀត ដែលមានខ្សែកៅស៊ូថ្លា ដែលមិនទាន់ចេញ លក់នៅឡើយទេ ប៉ុន្តែវាថ្លាដូចជា Explorer Edition ថ្មី យ៉ាងអញ្ចឹងដែរ។

គួរបញ្ជាក់ផងដែរថា Mi Band 3 គឺជាខ្សែដៃសុខភាពមួយ ដែលបានផលិតយ៉ាងយក ចិត្តទុកដាក់ ជាមួយនឹងការ ធ្វើតេស្ដ ២,០០០ ដង បំពាក់ជាមួយអេក្រង់ OLED ទំហំ ០.៧៨ អ៊ីញ អាចប៉ះបញ្ជាបាន និងមុខងារ Gesture នានា បំពាក់ជាមួយអាវក្រោះ ការពារទឹកកម្រិត IP67 ផងដែរ។ នៅខាងក្រោយវាមានស៊េនស័រ ជាច្រើនសម្រាប់ប្រើប្រាស់៖ ភ្ជាប់ជាមួយទូរសព្ទ ដើម្បីមើលសារដំណឹង, មើលអាកាសធាតុ, វាស់ចង្វាក់បេះដូង, វាស់កាឡូរី, តាមដានជំហ៊ានដើរ, តាមដានដំណេក, និងមានទំហំថ្ម ១១០ មីលីអំពែ អាចប្រើប្រាស់ដល់ ២០ ថ្ងៃ ក្នុងការសាកម្ដង។ ម្យ៉ាងទៀតនៅខែ កញ្ញាខាងមុខនេះ ក្រុមហ៊ុនក៏នឹងបញ្ចេញ Mi Band 3 ដែលមាន NFC ជា Edition ថ្មី សម្រាប់លក់ក្នុងតម្លៃ ៣០ ដុល្លារផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: Gizmo China Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ