CAMBO REPORT

Popup Advertising5 seconds

រូប​រាង​គម្រូ iPad Pro ជំនាន់​ថ្មី អាច​នឹង​មាន​អេក្រង់​ធំ គែម​តិច និង​មាន​កាមេរ៉ា​ភ្លោះ​ខាង​ក្រោយ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កន្លងមក យើងក៏ធ្លាប់ទទួលបានព័ត៌មានលេចធ្លាយជាច្រើន ពាក់ព័ន្ធនឹង iPad Pro ជំនាន់ថ្មី ជាមួយនឹងលក្ខណៈសម្បត្តិ និងចំនុចមួយចំនួន របស់វា។ ជាពិសេសនោះ យើងក៏ទទួលបាន ព័ត៌មានមួយ បង្ហាញពីរូបភាព រូបរាងគម្រូ ដែលគ្រប់គ្នា តែងហៅថា Concept នោះ ដើម្បីអោយអ្នករាល់គ្នា អាចពិចារណាបាន ថា ប្រសិនបើវាមាន រចនាបថអញ្ចឹងមែន តើអ្នកនឹង ពេញចិត្តទេ?

សម្រាប់នៅក្នុងពេលនេះ យើងក៏ទទួលបានរូបភាព Concept ថ្មីមួយទៀត ដែលគេបានបង្ហាញ ពីផ្ទៃខាងមុខនៃ iPad Pro ជំនាន់ថ្មីរបស់ Apple នេះ គឺមានចំនុចពិសេស និងប្លែកភ្នែកជាង iPad Pro ជំនាន់មុន ដោយលើកនេះ វាត្រូវបានគេឌីហ្សាញ ផ្នែកអេក្រង់លាត កាន់តែធំ ចំណែកគែមធ្វេងស្តាំ និងគែមលើក្រោម ក៏បាន កាត់បន្ថយ អោយនៅសល់តិច មែនទែន ឯទំហំគែមនោះ ក៏ប៉ុនគ្នាផងដែរ។

អ្វីដែលកាន់តែពិសេសមួយបន្ថែមទៀត គឺថាចំពោះការឌីហ្សាញ Concept នៅត្រង់ផ្នែកកាមេរ៉ា ខាងក្រោយ ជាប្រភេទ កាមេរ៉ាភ្លោះ ដូចទៅនឹង iPhone 7 Plus / iPhone 8 Plus អញ្ចឹង និងមានអមមក ជាមួយភ្លើង Flash LED មួយគ្រាប់ សម្រាប់ថតរូបភាព ឬវីដេអូ នៅកន្លែងដែលមាន ពន្លឺតិច ឬងងឹតជាដើម ដូច iPad Pro ស៊េរីចុងក្រោយ ផងដែរ។ ថេប្លេត មិនទាន់ចាប់កំណើតនេះ ត្រូវបានគេនិយាយថា វាអាចនឹងបំពាក់ ស៊ែនស័រស្កេនមុខ ដែលយើងហៅថា Face ID ដូច iPhone X ថែមទៀតផង។

សរុបមក នេះគ្រាន់តែជា Concept រូបរាងរបស់ iPad Pro ជំនាន់ថ្មី ដែលត្រូវបានគេ ឌីហ្សាញប៉ុណ្ណោះ ហើយយើងក៏មិនអាច សនិដ្នានបានដែរថា តើវាអាចនឹងដូចទៅនឹងអ្វី ដែលគេបាន បង្ហាញនេះ ឬយ៉ាងណានោះដែរ។ ចំពោះរូបភាព Concept រូបរាងរបស់ iPad Pro មានអេក្រង់លាត គ្មានឆក ដែលយើងបានឃើញនេះ ខ្ញុំគិតថា វាពិតជាស្អាតតែម្តង សូម្បីអ្នកទាំងអស់គ្នា ក៏អាចគិត ដូចជាខ្ញុំដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: Phone Arena Tag: ថេប្លេត