CAMBO REPORT

Popup Advertising5 seconds

អ្នក​ប្រើ Instagram អាច​វីដេអូ​ខល​បាន​ហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ កម្មវិធី Instagram ពិតជាមានការរីកចម្រើនច្រើន  ជាមួយការអាប់ដេតបន្ថែម មុខងារប្រើប្រាស់ថ្មីហូរហែ បន្ទាប់ពីបានណែនាំ ពីសេវាកម្មថ្មី IGTV សម្រាប់ឲ្យអ្នកប្រើប្រាស់ បង្ហោះវីដេអូមានរយៈពេល យូរបាន លើកនេះ Instagram បានអនុញ្ញាតឲ្យអ្នកប្រើប្រាស់ ធ្វើការខលជាវីដេអូបាន ផងដែរ, មានឲ្យប្រើប្រាស់ Filter បន្ថែមជាលក្ខណៈ AR (Augmented Reality) និងការឌីហ្សាញថ្មី ទម្រង់ត្រង់កន្លែង ស្វែងរក។

អ្នកអាចរកឃើញសញ្ញាវីដេអូខល នៅក្នុងឆាតនីមួយៗ ដោយអ្នកប្រើប្រាស់ អាចខលមួយស្មើក៏បាន ឬខលជាក្រុម ក៏បានដែរ ដល់ចំនួន 4 នាក់ឯណោះ។ ប្រសិនបើអ្នកគិតថា ការខលជាវីដេអូនេះ មានការរំខាននោះ អ្នកក៏អាច Block ឬ Mute ម្នាក់នោះបាន ដើម្បីកុំឲ្យខលចូល អ្នកបាន។ រីឯការឌីហ្សាញថ្មី ត្រង់កន្លែងស្វែងរក ក៏បានសម្រួលដល់អ្នកប្រើប្រាស់ ឲ្យកាន់តែងាយស្រួល ក្នុងការស្វែងរកនូវ គណនី ឬរូបភាព ជាបណ្តុំបានលឿន ដោយ Instagram បានរៀបចំយ៉ាងមាន សណ្តាប់ធ្នាប់សម្រាប់អ្នក។

 

ការប្រើប្រាស់ Filter ក៏មានភាពទាក់ទាញជាងមុន ដោយមានមុខងារ AR ជំនួយ ធ្វើឲ្យអ្នកប្រើប្រាស់ កាន់តែពេញចិត្ត ណាមួយ AR Filter នេះ មានទម្រង់ស្រដៀង AR-style camera effect របស់ Snapchat ដែលធ្លាប់មានការ ពេញនិយមខ្លាំងពីសំណាក់យុវវ័យ ដូចនេះ មិត្តអ្នកអាន អាចធ្វើការអាប់ដេត កម្មវិធីនេះ និងចាប់ផ្តើមប្រើមុខងារថ្មីៗ ទាំងអស់គ្នា។ ប្រសិនបើ អ្នកមិនធ្លាប់បាន ប្រើប្រាស់ ក៏អាចទាញយក កម្មវិធីនេះ សម្រាប់ Android និង iOS

 

សរុបមក កម្មវិធី Instagram ទើបមានកំណែអាប់ដេតថ្មី បានអនុញ្ញាតឲ្យអ្នក ប្រើប្រាស់ធ្វើការខលជាវីដេអូ រកគ្នាបានដូចបណ្តាញ សង្គមដទៃដែរ រួមមានការ បន្ថែមនូវ Filter ថ្មី ជាលក្ខណៈ AR (Augmented Reality) និងការឌីហ្សាញនូវ ទម្រង់ថ្មី ត្រង់កន្លែងស្វែងរក មានជាបណ្តុំៗ ងាយស្រួលដល់អ្នកស្វែង រករូបភាព និងគណនីរបស់អ្នកប្រើប្រាស់ ផ្សេងៗបាន រហ័សជាងមុន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: កម្មវិធី-ហ្គេម