CAMBO REPORT

Popup Advertising5 seconds

តុ​វៃ​ឆ្លាត មាន​ម៉ូនីទ័រ​ដល់​ទៅ 3 ភ្ជាប់​ជាមួយ​គ្នា សម្រាប់​អ្នក​ធ្វើ​ការ​បែប WorkStation

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

វាគឺជាទម្លាប់ទៅហើយនៅពេលអ្នកប្រើប្រាស់់ម៉ាស៊ីន Desktop តែងតែប្រើប្រាស់តុ ទៅតាមចំណង់ចំនូលចិត្តរៀងៗខ្លួន ខ្លះអាចនឹងប្រើតុធម្មតា ខ្លះប្រើតុឈើបែប Classic ខ្លះក៏លោតដល់តុ បង្កើតឡើងសម្រាប់ Gamer ដែលមានច្រើនម៉ាក ច្រើនសណ្ឋាន រហូតខ្លះមានភ្លើង RGB ងាយស្រួលប្រើប្រាស់ មានប៊ូតុងចុច ដើម្បីធ្វើឲ្យតុឡើងខ្ពស់ និងចុះទាបក៏បាន។ ទោះបីជាវាល្អ យ៉ាងណាក៏ដោយ បើអ្នកបានឃើញតុ ដែលផលិតឡើងដោយក្រុមហ៊ុន Cemtrex មួយនេះវិញ អ្នកនឹងចង់បានវាមួយ ទុកក្នុងផ្ទះ ឬក្នុងបន្ទប់ការិយាល័យ ឬក៏ដាក់នៅក្នុងបន្ទប់គេង របស់អ្នកតែម្ដង ដោយអ្នកអាចធ្វើការ ជាមួយវាបានរហ័ស ជាមួយនឹងការតម្លើង រួចជាស្រេចសម្រាប់អ្នក ធ្វើការធ្ងន់ៗ។

តុវៃឆ្លាតនេះមានឈ្មោះហៅថា SmartDesk ត្រូវបានបង្កើតឡើងយ៉ាងពិសេស សម្រាប់អ្នកចង់បានតុ ទំនើប ដែលមិនធ្លាប់មាន ពីមុនមក ជាមួយនឹងរចនាបថ ទាក់ទាញ ទំនើប មើលទៅស្អាត មិនរញ៉េរញ៉ៃ ដោយតុទាំងមូល ទ្រដោយជើងទម្រ 2 មានទម្ងន់សរុប 54 គីឡូក្រាម។ អ្វីដែលពិសេសបំផុតនោះ គឺវាមានភ្ជាប់មកជាមួយនឹងម៉ូនីទ័រ ប្រើប្រាស់អេក្រង់ IPS ទំហំ 24 អ៊ីញ @60Hz ចំនួន 3 មករួចជាស្រេច ពុំចាំបាច់ឲ្យម្ចាស់របស់វា ទិញក្រៅឡើយ ដោយទំហំទាំងមូល គឺលោតដល់ 72 អ៊ីញ ថែមទាំងអាចធ្វើការបញ្ជា ដោយប្រើប្រាស់ម្រាមដៃ ទៀតផង។ ជាងនេះទៅទៀត តុនេះក៏ភ្ជាប់មកជាមួយនឹង ម៉ាស៊ីនកុំព្យូទ័ររួចជាស្រេច ផងដែរ ដែលប្រើប្រាស់ CPU របស់ Intel ជំនាន់ទី 8 មាន RAM ទំហំ 16GB មាន SSD ពពួក M.2 PCIe ទំហំ 256GB និង Hard Disk ទំហំ 1000GB មួយទៀត អមមក ជាមួយក្រាហ្វិច nVIDIA Quadro P1000 មួយគ្រាប់ ដែលល្អសម្រាប់ ការងារក្រាហ្វិច មិនមែនសម្រាប់លេង ហ្គេមឡើយ។

SmartDesk ក៏មានរន្ធតំណរភ្ជាប់មករួចជាស្រេចផងដែររួមមានដូចជា៖

 

•    USB C ជា USB 3.1 ចំនួន 1

•    USB 3.1 ជាប្រភេទ A ចំនួន 2

•    USB 2.0 ជាប្រភេទ A ចំនួន 2

•    រន្ធ LAN សម្រាប់ប្រើអ៊ីនធឺណិតដោយខ្សែ Network

•    រន្ធកាស និង Mic ចំនួន 1

 

ក្នុងនោះផងដែរវាក៏មានមុខងារសំខាន់ៗដូចជា៖

 

•    សេនស័រ Leap Motion Gesture Controller

•    Qi Wireless Power Charging v1.2.3 សម្រាប់សាកថ្មជាមួយស្មាតហ្វូនពុំចាំបាច់ប្រើខ្សែ

•    Wi-fi

•    Bluetooth

•    រន្ធបំពងសម្លេងបែប Stereo ចំនួន 2

•    កាមេរ៉ា Webcam ទំហំ 5 មេហ្គាភិចសែល

•    កាមេរ៉ាសម្រាប់ថតឯកសារទំហំ 10 មេហ្គាភិចសែល

•    ក្ដារចុច និង Trackpad ភ្ជាប់មករួចជាស្រេច

 

 

តុទាំងមូលនេះ ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Windows 10 Pro ចេញពីប្រអប់តែម្ដង ដោយតម្លៃទីផ្សារបច្ចុប្បន្ន អាចស្វែងរកទិញបាន ក្នុងតម្លៃ USD 3,999 ជាមួយនឹងការធានា ត្រឹមត្រូវរយៈពេល 1 ឆ្នាំ ដែលវាមិន ថោកនោះទេ ហើយបើអ្នកគិតគូរ សាច់ប្រាក់ នូវរាល់ផ្នែករឹងទាំងអស់ ក៏ដូចជាផ្នែកទន់ ដែលមាន License ចេញ ពីម៉ាស៊ីននេះនោះ វាមិនថ្លៃដល់ USD 3,000 ផង តែអ្វីដែលអ្នកត្រូវគិត នោះគឺថា នេះគឺជាតុ ដែលត្រូវបាន បង្កើតឡើងសម្រាប់គោលដៅ កិច្ចការងារបែប Professional ឬអ្នកធ្វើការអាជីព។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ