CAMBO REPORT

Popup Advertising5 seconds

ម្ចាស់ Mac ដែល​ចង់​សាក​ល្បង macOS Mojave 10.14 អាច​តម្លើង​ធ្វើ​តេស្ដ ឬ​រង់ចាំ​មួយ​រយៈ​ទៀត​ក៏​បាន

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

macOS Mojave គឺជាប្រព័ន្ធប្រតិបត្តិការសម្រាប់ដាក់ឲ្យដំណើរការ នៅលើម៉ាស៊ីនកុំព្យូទ័រ របស់ក្រុមហ៊ុន Apple ដែលមានកំណត់ ទៅតាមជំនាន់ និងឆ្នាំ ដែលម៉ាស៊ីនអាចអូស ឬរត់ប្រព័ន្ធប្រតិបត្តិការ ជំនាន់ចុងក្រោយគេ នេះបាន។ ជាក់ស្ដែង សម្រាប់ប្រិយមិត្ត ដែលចង់ធ្វើតេស្ដសាកល្បង ឬចង់ភ្លក្សរសជាតិ macOS Mojave ជំនាន់ 10.14 បានមុនគេ អាចតម្លើង OS នេះ នៅលើម៉ាស៊ីនរបស់អ្នក បានហើយ ដោយតម្រូវឲ្យអ្នកប្រើប្រាស់ ម៉ាស៊ីនមានឆ្នាំ ដូចខាងក្រោមនេះ៖

 

•    MacBook Pro ពាក់កណ្ដាលឆ្នាំ 2012 ឡើងទៅ

•    MacBook Air ពាក់កណ្ដាលឆ្នាំ 2012 ឡើងទៅ

•    MacBook 12 អ៊ីញ ដើមឆ្នាំ 2015 ឡើងទៅ

•    iMac ចុងឆ្នាំ 2012 ឡើងទៅ

•    iMac Pro ឆ្នាំ 2017 ឡើងទៅ

•    Mac Pro ចុងឆ្នាំ 2013 ឡើងទៅ

•    Mac Mini ចុងឆ្នាំ 2012 ឡើងទៅ

 

macOS Mojave ត្រូវបានដុះខាត់បានយ៉ាងប្រសើរជាងមុន ជាមួយនឹងមុខងារបន្ថែមថ្មី ពិសេសមុខងារ Dark Mode ដែលកែប្រែ UI របស់ប្រព័ន្ធប្រតិបត្តិការទាំងមូល ទៅជាពណ៌ខ្មៅ មាន App Store ជំនាន់ថ្មី និងបន្ថែមមកជាមួយនឹង ប្រព័ន្ធសុវត្ថិភាព កាន់តែខ្លាំងជាងមុន។

ដើម្បីតម្លើង macOS Mojave អ្វីដែលអ្នកត្រូវធ្វើមុនគេនោះ គឺចុះឈ្មោះសម្រាប់ Apple Beta Software Program ជាមួយនឹងក្រុមហ៊ុន ជាមុនសិនទើបបាន ព្រោះវាកំពុងស្ថិតនៅជំនាន់ Beta សម្រាប់ធ្វើតេស្ដពីសំណាក់ក្រុម Developer ប៉ុណ្ណោះ ដូច្នេះ អ្នកមិនអាចរំពឹងទុកថា វានឹងដំណើរការ បានស្រួលនោះទេ អាចថា វានៅមានចន្លោះ ប្រហោងខ្លះៗ ដែល Apple នឹងធ្វើការ Fix ឬជួសជុលតាមក្រោយ មុនថ្ងៃប្រកាសចេញឲ្យ OS ថ្មីនេះ ដំណើរការជាផ្លូវការតែម្ដង។ ទោះបីជាយ៉ាងណាក៏ដោយ បើអ្នកមិនចង់ធ្វើការ Sign up ដើម្បីទទួលបានគណនី ជាអ្នកអភិវឌ្ឍន៍កម្មវិធី (Developer) អ្នកក៏អាចធ្វើការ ទាញយកនូវ File របស់វាផ្ទាល់ រួចបុកចូល Flash ចាំតម្លើងចូល ម៉ាស៊ីនក៏បាន ដោយចំនេញពេលវេលា ថែមទាំងរហ័សទៀតផង។

 

 

សម្រាប់ប្រិយមិត្ត ដែលមិនចូលចិត្ត ឬចង់សាកល្បងនូវជំនាន់ Beta នេះនោះទេ អាចធ្វើការរង់ចាំ OS ថ្មីនេះចេញជាផ្លូវការ ទាំងស្រុងក៏បាន ដោយ Apple នឹងប្រកាសបើកឲ្យអតិថិជន ដែលប្រើម៉ាស៊ីន Mac របស់ខ្លួនដូចបានរៀបរាប់ ខាងលើទាំងអស់ តម្លើងប្រើប្រាស់ ដោយសេរី និងឥតគិតប្រាក់ ជាមួយនឹងប្រព័ន្ធ ប្រតិបត្តិការផ្លូវការ មិនមែនជំនាន់សាកល្បង ទៀតនោះទេ ដែលនឹងមក នៅចន្លោះខែកញ្ញា និងតុលា ខាងមុខនេះឯង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: Apple Tag: កុំព្យូទ័រ