CAMBO REPORT

Popup Advertising5 seconds

អ្នក​អាវកាស​ជប៉ុន បានរក​ឃើញ​អាចម៍​ផ្កាយ​រាង​ចម្លែក មួយ​ដុំ​ក្នុង​លំហរ (ទស្សនា​ការ​ផ្សាយ​ផ្ទាល់​នៅ​ពេល​នេះ)

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នៅក្នុងលំហរ គឺជាលំហរដែលគ្មានទីបញ្ជប់ ពោរពេញទៅដោយភពនានា បណ្តុំធូលី ទឺកកក និងរូបធាតុជាច្រើនទៀត។ យ៉ាងណាមិញ នៅក្នុងប្រព័ន្ធព្រះអាទិត្យ របស់យើងក៏មានភពតូចៗ ឬយើងហៅថា អាចម៍ផ្កាយ ជាច្រើនផងដែរ ដោយវាធ្វើដំណើរ គោលចរណ៍គ្មានទិសដៅ ពិតប្រាកដឡើយ ជាក់ស្ដែងពេលថ្មីៗនេះ អ្នកអាវកាសរបស់ប្រទេសជប៉ុន បានរកឃើញអាចម៍ផ្កាយ ឬហៅថាភពតូចមួយ ដែលមានរូបរាងចម្លែក ដែលគេមិនដែលឃើញ ពីមុនមកនោះទេ ព្រោះរូបរាងរបស់វា គឺជ្រុងដូចជាគូប យ៉ាងអញ្ចឹង។

សម្រាប់រូបភាពខាងលើនេះ គេបានថតដោយកាមេរ៉ារបស់យានអាវកាស Hayabusa2 នៃបេសកកម្មរបស់ស្ថានីយ៍ Japan Aerospace Exploration Agency (JAXA) ដោយឃើញរូបរាង របស់វាពីរយៈចំងាយ ៣,១០០ គីឡូម៉ែត្រ ពីយានអាវកាស កាលពីថ្ងៃទី ២៤ មិថុនា គឺឃើញរាងការ៉េគូប តែម្ដងនៅពេលដែលវាទទួល ពន្លឺពីព្រះអាទិត្យ។ អញ្ចឹងគេសន្មត់ថា នេះគឺជារូបរាងអាចន៍ផ្កាយ ដែលយើងមិនដែលឃើញ នោះទេ ព្រោះជាធម្មតាអាចម៍ ផ្កាយមានរាងស្មុគស្មាញ ពិបាកសម្គាល់ណាស់ ទើបគេដាក់ឈ្មោះឲ្យអាចម៍ ផ្កាយមួយដុំនេះថា Ryugu។

Ryugu កំពុងធ្វើដំណើរនៅក្នុងលំហរ ដែលមានចំងាយឆ្ងាយពីភពនានា ប៉ុន្តែវាកំពុងធ្វើដំណើរ មកជិតយានអាវកាស Hayabusa2 របស់ជប៉ុននេះហើយ ដោយនៅវេលាម៉ោង ២ រសៀលថ្ងៃទី ២៧ មិថុនានេះ វានឹងមាន ចំងាយត្រឹមតែ ៤០-២០ គីឡូម៉ែត្រប៉ុណ្ណោះ ពីស្ថានីយ៍អាវកាស របស់ជប៉ុន ដូចនេះហើយអ្នកអាវកាសជប៉ុន នឹងធ្វើការផ្សាយផ្ទាល់ ឲ្យបានឃើញច្បាស់ នៅលើបណ្ដាញ YouTube តែម្ដង និងចាប់ផ្ដើមសិក្សា អំពីវាជាក់លាក់ នៅពេលក្រោយទៀត។ 

 

ទស្សនាការផ្សាយផ្ទាល់នៅវេលាម៉ោង ២ រសៀលថ្ងៃទី ២៧ មិថុនានេះ៖

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: វិទ្យាសាស្ត្រ