CAMBO REPORT

Popup Advertising5 seconds

Facebook ត្រៀម​បញ្ចេញ​មុខងារ​ថ្មី នឹង​អាច​ដឹង​ថា​អ្នក​ចំណាយ​ពេល​ប៉ុន្មាន​លើ Facebook ជា​រៀង​រាល់​ថ្ងៃ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Facebook គឹជាបណ្តាញសង្គមមួយ សម្រាប់ចែករំលែកនូវព័ត៌មាននានា, បង្ហោះនូវរូបភាព ឬ វីដេអូផ្សេងៗ និងសម្រាប់ទំនាក់ទំនង គ្នាជាដើម ហើយវាក៏កំពុងទទួលការ ពេញនិយមប្រើប្រាស់ ពីសំណាក់មនុស្ស ទូទាំងពិភពលោក ផងដែរ។ និយាយទៅ អ្នកខ្លះគាត់បង្កើត Facebook មក ត្រឹម មួយគណនី ដើម្បីលេងកម្សាន្តតែប៉ុណ្ណោះ ខណៈអ្នកខ្លះទៀត បង្កើតដល់ទៅ 2 > 3 ឬ 4 គណនីម្នាក់ឯង។

បើចំពោះការប្រើប្រាស់វិញ ក៏រឹតតែមមាញឹកផងដែរ សម្រាប់មនុស្សមួយចំនួន ដោយជាក់ស្តែង អ្នកខ្លះភ្ញាក់ពីគេង មិនទាន់ងើបផង បានបើក Facebook លេងបាត់ទៅហើយ, ចូលបន្ទប់ទឹក ក៏បើកលេង, ញាំបាយក៏បើកលេង និយាយទៅគឺ បើកលេងសឹង គ្រប់ពេលវេលា គ្រប់ទីកន្លែង រហូតដល់ម៉ោង ចូលគេងវិញ។ ដោយឃើញ ពីភាពឧស្សាហ៍ ព្យាយាមយ៉ាងនេះហើយ ស្រាប់តែយើងទទួលបាន ដំណឹងមួយពី Tech Crunch បង្ហាញថា Facebook ត្រៀមនឹងបញ្ចេញមុខងារថ្មី មួយទៀត ដែលមាន ឈ្មោះថា Your Time On Facebook ដោយមុខងារនេះ នឹងបង្ហាញប្រាប់អ្នក ប្រើប្រាស់ទាំងអស់គ្នា អោយបានដឹង ពីរយៈពេល ដែលអ្នកចំណាយ ទៅលើការលេង Facebook ក្នុងមួយថ្ងៃ គ្រប់មួយ សប្តាហ៍ម្តង។ ដូច្នេះអ្នកនឹងអាច ដឹងខ្លូនឯងថា ក្នុងមួយថ្ងៃៗ អ្នកបើកលេង Facebook ប៉ុន្មានម៉ោង? ហើយក្នុងមួយសប្តាហ៍ សរុបទៅប៉ុន្មានម៉ោង ផងដែរ?

សរុបមក នេះគឺជាដំណឹងល្អ ដែលក្រុមហ៊ុន Facebook បានបង្កើតវាឡើង សម្រាប់អ្នកប្រើប្រាស់ គ្រប់គ្នា អោយបានដឹង ថាខ្លួនកំពុងងប់ងល់ នឹងការលេងឬអត់ ឬគ្រាន់តែបើកមើលកម្សាន្ត មួយភ្លែតៗប៉ុណ្ណោះ។ យ៉ាងណា បើអ្នកបើកលេង Facebook ច្រើនម៉ោងក្នុងមួយថ្ងៃៗ នៅក្នុងមួយសប្តាហ៍ ខាង ក្រុមហ៊ុន Facebook ក៏អត់មានពានរង្វាន់ សម្រាប់ប្រគល់ ជូនដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: Phone Arena Tag: កម្មវិធី-ហ្គេម