CAMBO REPORT

Popup Advertising5 seconds

កុំព្យូទ័រ​យួរ​ដៃ របស់​ក្រុមហ៊ុន MSI ស៊េរី​ថ្មី GP/GL/GV ដែល​បំពាក់ CPU Intel ជំនាន់ទី 8 ត្រូវ​បាន Upgrade សមត្ថភាព​សម្រាប់​លេង​ហ្គេម!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នៅដើម ខែមេសា សហគមន៍បច្ចេកវិទ្យាជុំវិញ​ ពិភពលោករីករាយជាមួយនឹងការ ប្រកាសរបស់ក្រុមហ៊ុន INTEL នូវ CPU ជំនាន់ទី៨ ចុងក្រោយបង្អស់របស់ខ្លួន សម្រាប់កុំព្យូទ័រយួរដៃ។ នេះជាលើកដំបូងដែល CPU ដែលមាន 6 Cores ដំបូងគេបង្អស់មិន ធ្លាប់មានត្រូវបាន បំពាក់នៅលើ Laptops វាបានកាត់បន្ថយ គំលាតនៃល្បឿនដំណើររវាង Laptops និង Desktop អោយកាន់តែកៀកគ្នា។ MSI ជាក្រុមហ៊ុនផលិត Hardware ដ៏ល្បីពីប្រទេសតៃវ៉ាន់ និងជាក្រុមហ៊ុនមួយដែល នាំមុខគេលើទីផ្សារ Gaming Laptop ឆ្លៀតឳកាសនេះដែរ MSI បង្ហាញម៉ូដែលថ្មី ជាមួយនិងល្បឿនដណើរការ មិនធ្លាប់មានពីមុន ដើម្បីបំពេញ តម្រូវការរបស់  អ្នកលេងហ្គេម ឬ អ្នកប្រើប្រាស់។


ក្រុមហ៊ុន MSI សូមបង្ហាញផលិតផលថ្មីចំនួនបីស៊េរីដូចខាងក្រោម៖


GP Series – Sporty Aluminum Design: ត្រូវបានធ្វើការកែប្រែទៅលើរូបរាង និងមុខងារជាច្រើនរបស់វា ដោយបំពាក់ជាមួយ បច្ចេកវិទ្យាថ្មីៗ តួរបស់វាធ្វើពីអាលុយមីញ៉ូម គំរបខាងលើរំលេចដោយឆ្នូត ពណ៌ក្រហមដែលមើល ទៅមានភាពទាក់ទាញ បំពាក់បច្ចេកវិទ្យាចុងក្រោយបង្អស់ គឺ Intel 8th generation CPU ធ្វើអោយល្បឿនដំណើការ កើនឡើងរហូតដល់ 40% បើប្រៀបធៀបជាមួយ ជំនាន់ទី៧ VGA មានរហូតដល់ GeForce® GTX 1060 អាចអោយកុំព្យូទ័រដំណើរការបាន យ៉ាងរលូនពេលលេងហ្គេម។


RGB Gaming Keyboard ដែលផលិតដោយក្រុមហ៊ុន Steelseries ដើម្បីបំពេញតម្រូវការរ បស់អ្នកលេងហ្គេម MSI ក៏បានគិតគូខ្លាំងបំផុត ទៅលើប្រព័ន្ធត្រជាក់ដោយបំពាក់ Cooler Boost 5 ដែលមានកង្ហាចំនួន ២ និង ដែកត្រជាក់ចំនួន ៧ មិនឡើងកម្តៅពេលលេងហ្គេម Giant Speaker ធ្វើអោយគុណភាព សម្លេងកាន់តែពិរោះ Dragon Center ត្រូវបានបន្ថែមមុខងារ Gaming Mode ដែលបង្កលក្ខណៈ ងាយស្រួលសម្រាប់Gamer។

 

 

ខាងក្រោមនេះគឺជា specification និងតម្លៃលក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជា៖

 

GL Series – Sporty Design: ក៏ត្រូវបានធ្វើការកែប្រែទៅលើរូបរាង និងមុខងារមិនចាញ់ GP series ប៉ុន្មានដែរ ដោយបំពាក់ជាមួយ បច្ចេកវិទ្យាថ្មីចុងក្រោយបង្អស់ Intel 8th generation CPU ផងដែរ ឯ VGA វិញបំពាក់ GeForce® GTX 1050 Ti ចំណែកKeyboard បំពាក់តែភ្លើងពណ៌ក្រហមប៉ុណ្ណោះ ផលិតដោយក្រុមហ៊ុន Steelseries ចំណែកប្រព័ន្ធត្រជាក់ក៏ត្រូវបានបំពាក់ Cooler Boost 5 ដែលមានកង្ហាចំនួន ២ និង ដែកត្រជាក់ចំនួន ៧ Giant Speaker, Dragon Center ដែលបន្ថែមមុខងារ Gaming Mode ក៏ត្រូវបានបំពាក់ផងដែរ។

 

 

ខាងក្រោមនេះគឺជា specification និងតម្លៃលក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជា៖

 

 

GV Series – Cool on Gray Design: ចំណែក GV ត្រូវបានរចនាឡើងមានរាងគួរអោយទាក់ទាញ ជាមួយនឹងពណ៌ប្រផេះ បំពាក់ Intel 8th generation CPU ផងដែរ VGA GeForce® GTX 1050, Keyboard បំពាក់ភ្លើងពណ៌ក្រហម ដែលផលិតដោយក្រុមហ៊ុន Steelseries ចំណែកប្រព័ន្ធត្រជាក់ក៏ត្រូវបានបំពាក់ Cooler Boost 4 ដែលមានកង្ហាចំនួន ២ និង ដែកត្រជាក់ចំនួន 6 មាន Speaker ចំនួន ៤, Dragon Center ក៏មានបន្ថែមមុខងារ Gaming Mode ដូចទៅនិងស៊េរីខាងលើផងដែរ។

 

 

ខាងក្រោមនេះគឺជា specification និងតម្លៃលក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជា៖

 

 

ក្រុមហ៊ុន MSI ក៏មានកាដូពិសេសផងដែរ សម្រាប់អតិថិជនដែលទិញ MSI Intel 8th Gen និងទទួលបាន MSI Lucky USB Drive 16GB ដើម្បីចូលរួមអបអរ World Cup 2018។ កុំភ្លេចសួររកនៅតាម ហាងចែកចាយផលិតផល MSI ដែលលោកអ្នកបានទិញ។

 

 

 

សម្រាប់់ព័ត៌មានបន្ថែមអាចទំនាក់ទំនងតាម MSI Gaming Cambodia FB Fan page:
https://www.facebook.com/MSICambodia/

 

អាចរកទិញបាននៅតាម ហាងដែលទទួលសិទ្ធចែកចាយផលិតផល MSI សូមចុច

Link: https://www.msi.com/service/wheretobuy/#105,3,


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Rith ថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: MSI Cambodia Tag: កុំព្យូទ័រ