CAMBO REPORT

Popup Advertising5 seconds

រូបភាព​ថ្មី​របស់​ភព​ព្រហស្បត្តិ៍ ត្រូវ​បាន​លាត​ត្រដាង​ម្ដង​ទៀត ដោយ​ក្រុម​អ្នក​វិទ្យា​សាស្ត្រ NASA

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

មកដល់ពេលនេះមានគម្រោងជាច្រើន ដែលយើងមិនបានដឹងថា តើក្រុមអ្នកវិទ្យសាស្ត្ររបស់អាមេរិក ដែលពិភពលោកស្គាល់ និងហៅថា NASA មានអ្វីខ្លះ នោះទេ គឺថាក្រុមអ្នកវិទ្យាសាស្ត្រនេះ ចុះធ្វើការសិក្សាស្រាវជ្រាវរាល់ថ្ងៃ ដោយចំនាយប្រាក់ វាលលានដុល្លារ ទៅលើគម្រោងនីមួយៗ ចាប់តាំងពីគម្រោង នៅលើភពព្រះច័ន្ទ រហូតដល់ភព ព្រះអង្គារ (Mars) និងបានកំពុងសិក្សា ទៅលើភព Jupiter ដែលភាសាខ្មែរ ហៅថាភពព្រហស្បត្តិ៍ ផងដែរ។

ជាក់ស្ដែងកាលពីម្សិលមិញនេះក្រុមអ្នកវិទ្យាសាស្ត្រ NASA បានបង្ហោះរូបភាព ភពព្រហស្បត្តិ៍ ថ្មីផ្សេងទៀត ជាសាធារណៈ បង្ហាញឲ្យមហាជនទូទាំងពិភពលោក បានដឹង និងបានឃើញ កាន់តែ ច្បាស់ថាតើ Jupiter នៅពេល ទៅជិតទៅ វាមើលទៅដូចម្ដេច។ ដូចរូបភាពបង្ហាញខាងក្រោមនេះ ត្រូវបានថតឡើងដោយ យានអាវកាស មានឈ្មោះថា Juno SpaceCraft ដែលបានថតយក ផ្នែកជាច្រើន នៃស្រទាប់ដំបូងគេបង្អស់ របស់ភព ដែលពោរពេញ ដោយឧស្ម័នមួយនេះ មានរយៈកម្ពស់ ប្រមាណជា 15,449 គីឡូម៉ែត្រ ពីផ្ទៃពពក ដែលមើលទៅដូចជា ផ្ទាំងគំនូរនោះ។ គួរបញ្ជាក់ផងដែរថា រូបភាពដែលបានបង្ហោះ ចុងក្រោយគេនោះ គឺបានថតឡើងនៅទិសខាងជើង នៃភពព្រហស្បត្តិ័៍នោះ ជាមួយនឹង អាកាសធាតុជាក់ស្ដែង គឺវាមានខ្សល់គួចច្រើន ដែលមានរាងជារង្វង់ និងផ្នែកផ្សេងៗទៀតជាច្រើន ដែលសូម្បីតែអ្នកវិទ្យាសាស្ត្រ ក៏គ្មានចម្លើយប្រាប់ផងដែរ គឺមានតែពាក្យថា នឹងធ្វើការ សិក្សាស្រាវជ្រាវបន្ថែម តែវាអាចនឹងទាមទារ ពេលវេលាយូរ ព្រោះភព Jupiter មួយនេះ គឺពោរពេញទៅដោយ គ្រោះថ្នាក់ខ្លាំងណាស់ ដូច្នេះមិនអាចចូល ទៅជិតបាននោះទេ ដែលជាហេតុធ្វើ ឲ្យការស្រាវជ្រាវ មានការពិបាកខ្លាំង។

ដូច្នេះនេះគឺជារូបភាពថ្មីស្រឡាងមួយ ដែលយើងគួរតែបានឃើញ គ្រប់គ្នា ថាតើ Jupiter មានអ្វីប្លែក និងខុសគ្នាពីភពផ្សេងៗ នៅក្នុងកាឡាក់ស៊ី របស់យើង ហើយបើអ្នកចង់បាន រូបភាពបន្ថែម ដែលជាប្រភេទ File Raw ទៀតនោះ អ្នកអាចចូលទៅទាញយក នៅក្នុងគេហទំព័រ បេសកកម្មរបស់ NASA មានឈ្មោះថា Mission Juno ដែលអាចធ្វើការ កែពណ៌ និងផ្លាស់ប្ដូរ Edit តាមចិត្ត។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: វិទ្យាសាស្ត្រ