CAMBO REPORT

Popup Advertising5 seconds

ក្រុម​ជើង​ខ្លាំង​ទាំង 18 នេះ នឹង​មាន​វត្តមាន​ចូល​ប្រកួត​ក្នុង​កំពូល​ព្រឹត្តិ​ការណ៍ TI 8

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បន្ទាប់ពីមានការប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញបំផុត ជុំវិញវគ្គស្វែងរកក្រុមជើងខ្លាំង ប្រចាំតំបន់ ដើម្បីឡើងទៅប្រកួត ក្នុងព្រឹត្តិការណ៍ The International ឬហៅកាត់ថា TI សម្រាប់ឆ្នាំលើកទី 8 ទីបំផុត ក្រុមទាំងអស់ ដែលមានសរុបដល់ទៅ 18 ក្រុមត្រូវបានរក ឃើញហើយ។ សម្រាប់ឆ្នាំ 2018 នេះ ព្រឹត្តិការណ៍ TI 8 ត្រូវបានអញ្ជើញ ក្រុមជើងខ្លាំងចំនួន 8 ក្រុម ដែលមានពិន្ទុ អាចឡើងទៅប្រកួតដោយ ស្វ័យប្រវត្តបាន ដោយរួមមានដូចជា៖

 

•    Virtus. Pro

•    Team Liquid

•    PSG. LGD

•    Team Secret

•    Mineski

•    Vici Gaming

•    Newbee

•    និង VGJ. Thunder

 

ក្នុងនោះផងដែរ ក៏មានក្រុមប្រកួតគ្នាយ៉ាងស្វិតស្វាញ ចំនួន 10 ដែលបានផ្ដួលក្រុម ជាច្រើនផ្សេងទៀត ទម្រាំឡើងដល់ឆាក អន្តរជាតិនេះរួមមានដូចជា៖

 

•    Evil Geniuses

•    OG

•    Fnatic

•    TNC Predator

•    Invictus Gaming

•    Optic Gaming

•    Pain Gaming

•    VGJ. Storm

•    Team Serenity

•    WINStrike

គួរបញ្ជាក់ផងដែរថា ក្រុមទាំង 18 ខាងលើនេះ នឹងហោះទៅប្រកួតគ្នាសង្វាន Rogers Arena ក្នុងទីក្រុង Vancouver ប្រទេសកាណាដា ដែលនេះគឺជាលើក ទីមួយហើយ ដែលព្រឹត្តិការណ៍ ប្រកួតហ្គេម Dota 2 ធំជាងគេប្រចាំឆ្នាំ មានវត្តមាននៅក្រៅ សហរដ្ឋអាមេរិក ដោយរាល់ដង គឺធ្វើឡើងក្នុងទីក្រុង Seattle។ ដូច្នេះយើង នឹងរង់ចាំមើលទាំងអស់គ្នា ថាតើឆ្នាំនេះក្រុមណា នឹងដណ្ដើមពាន និងគ្រងជាជើងឯក សម្រាប់ព្រឹត្តិការណ៍ TI 8 ដែលត្រៀមនឹងធ្វើឡើង នៅចន្លោះថ្ងៃទី 20 ខែសីហា រហូតដល់ថ្ងៃទី 25 ខែសីហា ឆ្នាំ 2018 ខាងមុខនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: Dota 2 Tag: Lifestyle