CAMBO REPORT

Popup Advertising5 seconds

បច្ចេកវិទ្យាថ្មីរបស់ NASA កាត់បន្ថយ​សម្លេង​យន្ដហោះ​បាន ៧០%

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ភ្នាក់ងារអវកាស NASA បានធ្វើការជាច្រើនក្នុងការស្រាវជ្រាវ ព័ត៌មានថ្មីៗ ហើយកន្លែងធ្វើការដ៏សំខាន់បំផុតរបស់គេ គឺនៅ​ក្នុង​លំហ​អាកាស​។ ហេតុនេះ​ហើយ ទើបការស្រាវជ្រាវច្នៃប្រឌិតឧបករណ៍ ដូចជាយន្ដហោះ យាន្ដអវកាស តែងតែអភិវឌ្ឍន៍ជារៀងរាល់ឆ្នាំ ពិសេស​នូវ​រាល់ការផលិត, ការប្រើប្រាស់ថាមពល និងការបញ្ចេញកាកសំនល់ជាដើម។


 


ថ្មីៗនេះដែរភ្នាក់ងារអវកាស NASA បានបញ្ចេញនូវគម្រោងការថ្មីមួយទៀត ក្នុងការផលិតយន្ដហោះ និងយាន្ដអវកាសនានា ទៅឲ្យ​រដ្ឋបាល​សហព័ន្ធអាកាសចរណ៍ FAA (Federal Aviation Administration) របស់សហរដ្ឋអាមេរិចត្រួតពិនិត្យ និងចេញច្បាប់ជូន។ ក្នុងនោះដែរ ក្រុមអ្នកស្រាវជ្រាវ Armstrong Flight Research គេបានប្រើប្រាស់នូវបច្ចេកវិទ្យាផលិតថ្មី ក្នុងការជ្រើសរើសសមាសភាគ នៃ​បង្គុំតួខ្លួននៃយន្ដហោះ ពិសេសគឺនៅជុំវិញប្រព័ន្ធខ្យល់តែម្ដង ដែលគេហៅថា Airframe។



អ្នកវិទ្យាសាស្ដ្រនៅក្នុង Langley NASA ក្នុងរដ្ឋ Virginia បានទិញនូវគ្រឿងពី Gulfstream III ដែលផ្ដោតសំខាន់​ទៅលើ​គ្រឿង​ខាង​ក្រោម ដែលអនុញ្ញាតិឲ្យខ្យល់ឆ្លងកាត់បានល្អ មិនបង្ករជាសម្លេងរំខានខ្លាំង និងផ្នែកស្លាបផងដែរ ក្នុងបំពាក់បំពង់ខ្យល់ថ្មី និង​គម្រាត​នៃ​ស្លាប​ឲ្យស្រួចជាងមុន កាត់បន្ថយការប្រឆាំងនិងខ្យល់ខ្លាំងនៅពេលចុះចត ដូចនេះធ្វើឲ្យវាកាត់បន្ថយសម្លេង​បាន​ច្រើន​ជាង​យន្ដហោះ​ធម្មតាប្រហែល ៧០% ឯណោះ។ 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: Engadget Tag: វិទ្យាសាស្ត្រ