CAMBO REPORT

Popup Advertising5 seconds

ប្រទេសចិនបាន​បិទ​គេ​ហទំព័រ HBO ចោល​តែ​ម្ដង ក្រោយ​ពី John Oliver លេង​សើចឲ្យ​ប្រធានាធិបតី Xi Jinping!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

HBO ឬហៅថា Home Box Office គឺជាស្ថានីយ៍ទូរទស្សន៍ដ៏ល្បីល្បាញបំផុតមួយ របស់សហរដ្ឋអាមេរិច និងជា បណ្ដាញ ខ្សែកាប សម្រាប់ ការ​ទិញ ទស្សនា​ខ្សែ​ភាពយន្ដ HBO Films, កីឡា HBO Sports Pay Per View និងការផ្សាយជាច្រើនទៀត។ ចំណែកឯលោក John Oliver ក៏ជាបុគ្គលិកម្នាក់នៅក្នុងស្ថានីយ៍ HBO ផងដែរ ដោយលោកគឺជាម្ចាស់កម្មវីធី Last Week Tonight ដែលតែ​ចេញ​វីឌីអូ​រៀង​រាល់ ១ សប្ដាហ៍ម្ដង ហើយកម្មវីធីរបស់លោក តែងតែលើកប្រធានបទណាមួយដែលប្លែក យកមកធ្វើការនិយាយបែបកំប្លែង ចំអក​លេងសើច ជាដើម។

 

 


ជាអកុសល! កាលពីសប្ដាហ៍មុននេះ លោក John Oliver បានលើកយកប្រធានបទ ប្រទេសចិន និងលោកប្រធានាធិបតី Xi Jinping យកមកនិយាយបែបកំប្លែងសើចលេង ប៉ុន្តែគេបានធ្វើឲ្យប្រជាជនចិន និងលោកប្រធានាធិបតីរបស់ប្រទេសចិន មានប្រតិកម្ម​យ៉ាង​ខ្លាំង អំពីការលេងសើចបែបនោះ ពិសេសការចំអកដល់ប្រជាជនចិនទាំងអស់ និងប្រៀបធៀបលោកប្រធាធិបតី Xi Jinping ទៅជា​រូបភាព​តុក្កតា Winnie the Pooh នេះតែម្ដង។ វីឌីអូ ២០ នាទីដែលលោក John Oliver បានរៀបរាប់ក្នុងកម្មវីធីរបស់លោក ត្រូវបាន​ប្រជាជន​ចិនចាត់ទុកថា ជារឿងប្រឆាំងច្បាប់សិទ្ធិមនុស្សរបស់ប្រទេសចិន និងត្រូវអាជ្ញាធររបស់ប្រទេសចិន ថ្កោលទោសលោក John Oliver ផងដែរ អំពីការបំពាននេះ។



បន្ទាប់ពីបានផ្ទុះប្រតិកម្មនេះឡើងមក អាជ្ញាធររបស់ប្រទេសចិន លិខិតសម្រេចអោយ ក្រុមហ៊ុនផ្ដល់សេវាអ៊ីនធើណេត នៅក្នុងប្រទេស​ចិន​ដីគោក ទាំងមូលបិទ VPN Service មិនអាចឲ្យអ៊ីនធើណេត access ទៅកាន់គេហទំព័រ HBO បានទៀតនោះទេ មិន​ថា​សេវាកម្ម​អ្វី​ឡើយ។ គួរបញ្ជាក់ផងដែរថា HBO នាពេលបច្ចុប្បន្នបានកំពុងតែទទួលការគាំទ្រយ៉ាងខ្លាំងនៅក្នុងតំបន់អាស៊ីយើង ពិសេសគឺប្រទេស​ចិន​នេះតែម្ដង និងរកលុយបានយ៉ាងច្រើនសន្ធឹងសន្ធាប់ ដោយសារខ្សែភាពយន្ដភាគ Game of Thrones ដែលមានប្រជាជនចិនរាប់​លាន​អ្នក​ចូលចិត្តតាមដានទស្សនា ដោយទិញសេវាពី HBO នេះ។ អញ្ចឹងក្រោយពី រដ្ឋាភិបាលចិន បានបិទសេវាកម្ម និងគេហទំព័រ HBO នេះ​ចោល ក្រុមហ៊ុននិងបាត់បង់ចំណូលមួយផ្នែក និងត្រូវដោះស្រាយចំពោះច្បាប់ ដែលបានបំពានលើច្បាប់មនុស្សជាតិ របស់​ប្រជាជន​ចិន​ផងដែរ។


ទស្សនាវីឌីអូខាងក្រោម៖


 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: New York Times Tag: Lifestyle