ម្ចាស់ Xbox ជិតបានប្រើ Keyboard និង Mouse លេងហ្គេមនៅលើម៉ាស៊ីនជាផ្លូវការហើយ
មាននាក់លេងហ្គេមនៅលើម៉ាស៊ីន Console ដែលរួមមានដូចជា Xbox និង PS4 មិនតិចនោះទេ ដែលចង់លេងហ្គេមដោយប្រើប្រាស់ក្ដារចុច (Keyboard) និង Mouse សម្រាប់ហ្គេមមួយចំនួន ដូចជាពពួកហ្គេមបាញ់គ្នាជាដើម ជាជាងចុចបញ្ជាដោយប្រើដៃ Controller ព្រោះវាមិនសូវស្រួល ថែមទាំងមិនទទួលបានបទពិសោធន៍ពេញលេញ ដូចទៅនឹងអ្នកលេងហ្គេមនៅលើម៉ាស៊ីនកុំព្យូទ័រនោះទេ។ ជាក់ស្ដែង Microsoft បានធ្វើការលើគម្រោងនាំយកក្ដារចុច និង Mouse ចូលមកម៉ាស៊ីន Xbox បានមួយរយៈហើយ តែគម្រោងនោះនៅមិនទាន់ដំណើរការ ដូចការរំពឹងទុកនោះទេ តែមកដល់ពេលនេះ ក៏មានដំណឹងលេចឮមកថា Microsoft បានចាប់ដៃសហការណ៍ជាមួយនឹង Razer ក្នុងការនាំយកក្ដារចុច និង Mouse ចូលទីផ្សារ Xbox ហើយ។
ដោយមានកិច្ចសហការណ៍ជាមួយក្រុមហ៊ុន Razer គម្រោងនាំក្ដារចុច និង Mouse យកមកលេងនៅលើម៉ាស៊ីនហ្គេម Xbox នឹងជិតប្រកាសចេញជាផ្លូវការហើយ ដោយក្នុងនោះក្ដារចុច Razer នឹងអាចលេងហ្គេមជាមួយនឹងម៉ាស៊ីន Xbox បានដូចទៅនឹងម៉ាស៊ីនកុំព្យូទ័រដែរ ជាមួយនឹងភ្លើង RGB Chroma ដ៏កប់ស៊េរី ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើការដាក់ភ្លើងពណ៌តាមចិត្តចង់ និងមុខងារដាក់ភ្លើងលោតតាមហ្គេមទៀតផង ដូចជាហ្គេម OverWatch ជាដើម។ យ៉ាងណាក៏ដោយសម្រាប់ គម្រោងជាក់ច្បាស់ថាតើ Razer និង Microsoft នឹងបើកឲ្យម្ចាស់ម៉ាស៊ីន Xbox ទាំងអស់ អាចប្រើក្ដារចុច និង Mouse លេងហ្គេមបានជាផ្លូវការនៅពេលណានោះ នៅមិនទាន់ច្បាស់នៅឡើយទេ តែវាក៏ជាដំណឹងដ៏ល្អមួយផងដែរ ព្រោះបើលេងហ្គេមប្រើក្ដារចុច និង Mouse វានឹងផ្លាស់ប្ដូរបទពិសោធន៍បាញ់ហ្គេមកប់ស៊េរីតែម្ដង។
ជាមួយនឹងកំណែ Update នូវ Firmware ថ្មី Microsoft នឹងបើកសិទ្ធិឲ្យម៉ាស៊ីនហ្គេមរបស់ខ្លួនស្គាល់ជាមួយនឹងឧបករណ៍បន្ថែមក្រៅច្រើន ថែមទាំងអាចប្រើជាមួយនឹងឧបករណ៍ឥតខ្សែដោយប្រើប្រាស់ Bluetooth ទៀតផង តែវាបើកសិទ្ធិឲ្យតែឧបករណ៍ ដែលសហការណ៍គ្នាជាមួយនឹង Microsoft ប៉ុណ្ណោះ ដែលអាចប្រើការជាមួយគ្នាបាន មានន័យថាបើប្រើក្ដារចុច Mouse ឬឧបករណ៍ផ្សេងៗទៀតដូចជាកាសឥតខ្សែ ដែលពុំមាន Drivers នោះនឹងមិនអាចប្រើការបានដូចគ្នា បានជាដូច្នេះនៅពេលគម្រោងនេះចេញភាគច្រើនមានតែក្ដារចុច និង Mouse របស់ក្រុមហ៊ុន Razer ប៉ុណ្ណោះ ដែលអាចប្រើការបាន។
***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
