CAMBO REPORT

Popup Advertising5 seconds

ក្រុមការងារ Facebook ច្រឡំ​ធ្វើ​ឲ្យ​បែក​ធ្លាយ​ទិន្នន័យ​ទៅ​កាន់​អ្នក​ធ្វើ​តេស្ដ​កម្មវិធី

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

មួយរយៈពេលកន្លងមកនេះ ក្រុមហ៊ុន Facebook មានរឿងមិនចេះចប់មិនចេះហើយនោះទេ ដែលមានទាំងចំនុចវិជ្ជមាន និង​ចំនុច​អវិជ្ជមាន។ បើនិយាយអំពីចំនុចអវិជ្ជមានវិញ គឺមានបញ្ហាធំៗជាច្រើន ត្រូវបានកើតឡើងរហូតមានការកោះហៅអគ្គនាយក CEO របស់ Facebook ទៅឆ្លើយសំណួរស៊ីជម្រៅជាច្រើននៅឯព្រឹទ្ធសភាអាមេរិក។ អូសបន្លាយមកដល់ចុងខែមិថុនា នេះ ក្រុមហ៊ុន Facebook ក៏បានសាងនូវរឿងអាស្រូវមួយផ្សេងទៀត ដោយខ្លួនបានទទួលស្គាល់ថា ខ្លួនបានធ្វើឲ្យបែកធ្លាយនូវទិន្នន័យ Facebook ទៅកាន់អ្នកធ្វើតេស្ដកម្មវិធីជាច្រើន។



យោងតាមប្រភពព័ត៌មានរបស់ Slash Gear បានចេញផ្សាយឲ្យដឹងថា Facebook តែងធ្វើការផ្ញើ​ចេញនូវរបាយការណ៍​ទៅកាន់​ក្រុម​អ្នក​ផលិត និងអភិវឌ្ឍន៍កម្មវិធី Facebook  ដែលរួមមានដូចជាបុគ្គលិកធ្វើការផ្នែកវិភាគ និងរដ្ឋបាលគ្រប់គ្រងទូទៅ ដើម្បីទទួល​បាន​នូវ​ទិន្នន័យ​អាប់ដេតប្រចាំខែ ដើម្បីធ្វើការពង្រឹងកម្មវិធីរបស់ខ្លួនឲ្យកាន់តែប្រសើរជាងមុន ពិសេសងាយស្រួលក្នុង​ការគ្រប់គ្រង​ទិន្នន័យ​ពី​មួយខែទៅមួយខែ។ យ៉ាងណាក៏ដោយ ក្រុមការងារ Facebook បានធ្វើឲ្យមានការបែកធ្លាយទិន្នន័យទាំងនោះ ដោយធ្វើ​ការ​ផ្ញើ​សារ​ទៅកាន់អ្នកប្រើប្រាស់មួយចំនួន តែមិនថ្វីនោះទេ ទិន្នន័យទាំងនោះពុំមានឯកសារសំខាន់ៗ ទាក់ទងទៅនឹងគណនី​ផ្ទាល់ខ្លួន​របស់​អ្នក​ប្រើប្រាស់ Facebook ឡើយ ផ្ទុយ​ទៅ​វិញ​វា​មានដូចជាព័ត៌មានទាក់ទងនឹង៖

 •    ចំនួន Page ដែលទទួលបានការចូល Viewed ច្រើន
•    ចំនួនអ្នកប្រើប្រាស់ Facebook ជាទូទៅប្រចាំសប្ដាហ៍
•    ចំនួនអ្នកប្រើប្រាស់ ដែលទើបបង្កើតគណនី Facebook ថ្មីៗ
•    និងព័ត៌មានផ្សេងៗទៀតជុំវិញមុខជំនួញនានារបស់ Facebook



Facebook បានប្រកាសថាព័ត៌មាន ដែលបានបែកធ្លាយទិន្នន័យទាំងនោះមានចំនួនត្រឹមតែ 3% ប៉ុណ្ណោះ ដែលទទួល​បាន​ទិន្នន័យ​ទាំង​នោះ ហើយក្រុមការងារ Facebook បានលើកឡើងថា បញ្ហា ដែលធ្វើឲ្យមានការបែកធ្លាយជាយថាហេតុនេះ គឺមកពីមូលហេតុ Bug នៅ​ក្នុង Email របស់ក្រុមហ៊ុន Facebook ដែលនឹងត្រូវបានធ្វើការជួលជុលរួចរាល់ហើយ បន្ទាប់​ពី​លេចឮ​អំពី​ដំណឹង​បែកធ្លាយ​នេះ​ភ្លាមៗរួចមក។ សម្រាប់អ្នកប្រើប្រាស់ Facebook ពុំចាំបាច់ព្រួយបារម្មណ៍នោះទេជុំវិញរឿងនេះ តែអាចនឹងមានម្ចាស់ Page ធំៗមួយ​ចំនួន អាចនឹងភ័យព្រួយខណៈទិន្នន័យខ្លះរបស់ Page ខ្លួនត្រូវបានអ្នកដទៃបានដឹង។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: Lifestyle