Dragon Ball FighterZ នឹងមានលេងនៅលើម៉ាស៊ីន Switch នៅចុងខែកញ្ញានេះហើយ
ឆ្នាំ 2018 នេះមានហ្គេមមួយចំនួន ដែលល្បីល្បាញនៅលើម៉ាស៊ីន Console ក៏ដូចជានៅលើស្មាតហ្វូន Android និង iOS ត្រៀមនឹងមកដល់ បើកឲ្យលេងនៅលើម៉ាស៊ីន Nintendo Switch ជាផ្លូវការ ដូច្នេះសម្រាប់ប្រិយមិត្ត ដែលជាម្ចាស់ម៉ាស៊ីនហ្គេម Switch ទាំងអស់ អាចធ្វើការលេងហ្គេមដែលជា Title ថ្មីៗបាន ដោយក្នុងនោះរួមមានហ្គេម Dragon Ball FigherZ ផងដែរ ដែលនឹងមានវត្តមានជាផ្លូវការនៅលើម៉ាស៊ីន Switch ដែរហើយ។
ថ្ងៃនេះក្រុមអ្នកផលិត និងអភិវឌ្ឍន៍ហ្គេម Dragon Ball FigherZ ឈ្មោះ Bandai Namco បានប្រកាសជាផ្លូវការនូវថ្ងៃមកដល់នៃហ្គេមនេះហើយ ដែលនឹងមកដល់ទីផ្សារនៅថ្ងៃទី 28 ខែកញ្ញា ឆ្នាំ 2018 ខាងមុខនេះឯង ដូច្នេះសម្រាប់ម្ចាស់ម៉ាស៊ីន Switch ទាំងអស់ អាចនឹងបានស្គាល់រសជាតិ ជាមួយនឹងក្បាច់វ៉ៃកប់ស៊េរីរបស់ហ្គេមមើលពីចំហៀង ដែលមានក្រាហ្វិច និងវ៉ៃតង់របស់ហ្គេមមួយនេះ។ ជាងនេះទៅទៀតសម្រាប់អ្នកដែលធ្វើការកម្ម៉ង់ទុកហ្គេមនេះមុនថ្ងៃចេញលក់ជាផ្លូវការនឹងទទួលបានកាដូរបន្ថែម ជាប្រភេទហ្គេម Dragon Ball Z: Super Butoden ដែលចេញកាលពីឆ្នាំ 1993 មួយដោយឥតគិតថ្លៃ។
គួរបញ្ជាក់ផងដែរថា Dragon Ball FighterZ ជាហ្គេមវ៉ៃគ្នា ដូចទៅនឹងប្រភេទហ្គេម Street ឬ King of Fighter ដែរ តែវាមានក្បាច់វ៉ៃ និងតួអង្គដែលដកស្រង់ចេញពីរឿងគំនូជីវចល Dragon Ball ជំនួសវិញ ដែលប្រមូលមកទាំងអស់នូវតួអង្គសំខាន់ៗ អនុញ្ញាតឲ្យវ៉ៃកុងគ្នាជាមួយមិត្តភក្ដិ ឬអាចវ៉ៃតាមរយៈអនឡាញ ដើម្បីធ្វើតេស្ដឲ្យដឹងអំពីសមត្ថភាពទឹកដៃអ្នកលេងបាន។
***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!
