CAMBO REPORT

Popup Advertising5 seconds

Mi Pad 4 ចេញ​ជា​ផ្លូវ​ការ​ហើយ ដោយ​តម្លៃ​ចាប់​ពី ១៦៩ ដុល្លារ​នៅ​ប្រទេស​ចិន!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ការផលិតថេប្លេតនៅក្នុងឆ្នាំ ២០១៨ នៅតែបន្ដដដែលសម្រាប់ក្រុមហ៊ុន Xiaomi ខណៈក្រុមហ៊ុនដទៃបានកាត់បន្ថយ ហើយនោះ ដែលធ្វើឲ្យក្រុមហ៊ុនចិននេះ វាយលុកទីផ្សារ កាន់តែទូលាយល្អ នៅក្នុងថេប្លេត តម្លៃទាបរបស់ខ្លួន។ នេះគឺជា Mi Pad ជំនាន់ទី ៤ ដែលមានរូបរាងស្ទើរ តែច្រលំជាមួយនឹង iPad របស់ក្រុមហ៊ុន Apple ទៅហើយ ដែលទើបប្រកាស ចេញថ្មីៗនេះ ជាមួយនឹងលក្ខណៈសម្បត្តិ ល្អគ្រាន់បើ ពិសេសគឺមានតម្លៃ ធូរថ្លៃមែនទែន សម្រាប់អ្នកប្រើលំដាប់មធ្យម ក៏មានលទ្ធភាពទិញ វាយកមកប្រើដែរ។

ការរចនារូបរាងរបស់ Mi Pad 4 គឺស្ដើងនិងតូច ដោយតួខ្លួនស្រោបដោយ អាលុយមីញ៉ូម ជាប្រភេទ Uni-body មានវិមាត្របណ្ដោយ ២០០ x ទទឹង ១២០ x កម្រាស់ ៧.៩ មីលីម៉ែត្រ និងទំងន់ ៣៤២ ក្រាម។ ផ្នែកខាងក្រោយ បំពាក់កាមេរ៉ាលៀនបន្ដិច ដូចជា iPad ជំនាន់ថ្មីអញ្ចឹង និងផ្លាស់រន្ធបំពង សម្លេងមកខាងក្រោមវិញ ឯផ្នែកខាងមុខវាត្រូវបាន ប្រើប្រាស់នូវអេក្រង់ប្រភេទ LCD ដែលមានទំហំ ៨ អ៊ីញជាខ្នាតអេក្រង់ 16:10 Ratio និងមានកម្រិតបង្ហាញរូបភាព ទាបជាងមុនត្រឹមតែ 1920 x 1200 ភិចស៊ែលប៉ុណ្ណោះ និងមានកញ្ចក់ ក្រាលការពារពីលើ។ យ៉ាងណាមិញ ក្រុមហ៊ុនកែប្រែផ្នែកកម្លាំងម៉ាស៊ីន របស់វាឲ្យខ្លាំងជាមុន គួរឲ្យកត់សម្គាល់ផងដែរ ព្រោះវាបំពាក់ជាមួយ៖

 

•    ឈីប Snapdragon 660

•    ស៊ីភីយូ ៨ គ្រាប់ល្បឿន ២២.២ ជីកាហឺត

•    អង្គក្រាហ្វិច Adreno 512

•    រ៉េមទំហំ ៣ ជីកាបៃ ឬ ៤ ជីកាបៃ

•    អង្គផ្ទុកទិន្នន័យ ៣២ ឬ ៦៤ ជីកាបៃ

•    ដំណើរការដោយ Android Oreo ៨.១ និងស្រោបដោយ MIUI ៩ និងបានបន្ថែមមុខងារស្កេនទម្រង់មុខទៀតផង។

•    មានថាមពលថ្ម ៦,៦០០ មីលីអំពែ ប្រើប្រាស់រន្ធសាក USB-C ជាមួយក្បាលសាកលឿន ១០ វ៉ាត់

បន្ទាប់ពីកម្លាំងម៉ាស៊ីនហើយ ក្រុមហ៊ុនក៏បានបញ្ចេញម៉ូឌែលចំនួន ២ ដែលមួយ ជាម៉ូឌែលប្រើប្រាស់ Wi-Fi មិនមានរន្ធសម្រាប់ ដាក់ស៊ីមកាតទេ ចំណែកមួយទៀត អាចដាក់ស៊ីមខ្នាត Nano បានចំនួន មួយ ទ្រទ្រង់សេវា 4G LTE ហើយសម្រាប់ Wi-Fi របស់វា គឺជំនាន់ថ្មីមានល្បឿន ហ្វ្រេកង់ចាប់ពី ២.៤ ទៅដល់ ៥ ជីកាហឺតឯណោះ និងទ្រទ្រង់ Bluetooth ៥.០ ផងដែរ។

សម្រាប់កាមេរ៉ារបស់ Mi Pad 4 ខាងក្រោយមានទំហំ ១៣ មេហ្គាភិចស៊ែល Aperture f/2.0 ដែលអាចថតវីឌីអូ ក្នុងកម្រិត 1080p និងខាងមុខ ៥ មេហ្គាភិចស៊ែល Aperture f/2.0។ លើសពីនេះ សម្រាប់អ្នកដែល ប្រើប្រាស់ Mi Pad 4 ជា Version ចិន អ្នកនឹងទទួលបាន Content វីឌីអូដូចជា iQiui, Tencent, និង Sohu សម្រាប់ទស្សនាវីឌីអូ ខ្សែភាពយន្ដ និង TV Series ដោយសេរី និងទទួលបានកម្មវីធី សម្រាប់អានសៀវភៅ ប្រលោមលោក, ទស្សនាវដ្ដី និងសៀវភៅជាច្រើនទៀត ឥតគិតថ្លៃផងដែរ។

Mi Pad 4 នឹងត្រូវចាប់ផ្ដើមលក់ជាផ្លូវការក្នុងប្រទេសចិននៅថ្ងៃទី ២៩ មិថុនា ខាងមុខនេះហើយ មានចំនួន ២ ពណ៌ សម្រាប់ជ្រើសរើស គឺពណ៌មាស និងពណ៌ខ្មៅ ដោយតម្លៃ របស់វាគឺ៖

 

•    ម៉ូឌែលរ៉េម ៣ ជីកាបៃ + អង្គផ្ទុកទិន្នន័យ ៣២ ជីកាបៃ (តម្លៃ ១៦៩ ដុល្លារ)

•    ម៉ូឌែលរ៉េម ៤ ជីកាបៃ + អង្គផ្ទុកទិន្នន័យ ៦៤ ជីកាបៃ (តម្លៃ ២១៥ ដុល្លារ)

•    ម៉ូឌែលអាចប្រើប្រាស់ស៊ីមកាតបាន មានរ៉េម ៤ ជីកាបៃ + អង្គផ្ទុកទិន្នន័យ ៦៤ ជីកាបៃ (តម្លៃ ២៣០ ដុល្លារ)


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: GSM Arena Tag: ថេប្លេត