CAMBO REPORT

Popup Advertising5 seconds

អបអរ​សាទរ​អ្នក​ឈ្នះ​រង្វាន់​ដំបូង ពី​កម្មវិធី​ចាប់​ឆ្នោត​ផ្សង​សំណាង​របស់ Samsung Galaxy S9/S9+

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាលពីថ្ងៃទី ២៤ មិថុនា ឆ្នាំ ២០១៨ នេះ ក្រុមហ៊ុនសាមសុង បានធ្វើការចាប់រង្វាន់ ដើម្បីស្វែងរកអ្នកឈ្នះពីកម្មវិធី “ព្យុះលាភ ព្យុះសំណាង នាំមហារង្វាន់” របស់ទូរសព្ទ Galaxy S9/S9+ តាមរយៈការផ្សាយបន្តផ្ទាល់ ចេញពីស្ថានីយ៍ ទូរទស្សន៍ MYTV ក្នុងកម្មវិធី A1 Concert។ សូមបញ្ជាក់ថា កម្មវិធីចាប់ឆ្នោត ផ្សងសំណាងនេះ គឺមែនជាលើកទី 1 ទេ ដែលក្រុមហ៊ុន Samsung ធ្លាប់បានធ្វើនាពេល កន្លងមក។

បើតាមប្រសាសន៏របស់លោក Seungho Choi ដែលជាអគ្គនាយក សាខាក្រុមហ៊ុនថៃ សាមសុង អេឡិចត្រូនិក ប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា ដោយសារតែមានការ គាំទ្រជាច្រើន ពីសំណាក់អ្នកប្រើប្រាស់ ស្មាតហ្វូនជំនាន់ថ្មីគឺ Galaxy S9/S9+ នោះ ក្រុមហ៊ុនសាមសុង ក៏បានធ្វើការលើកទឹកចិត្ត និងជូននូវកាដូជាច្រើន ដល់អតិថិជន នូវរាល់ការជាវ កំពូលស្មាតហ្វូននេះ ដែលរង្វាន់ទាំងនោះ មានដូចជាការ បញ្ចុះតម្លៃ ៥០ ដុល្លារ ធុងបាស JBL  ឆ្នាំងសាក Wireless ស្រោមទូរស័ព្ទ LED និងរង្វាន់សន្ធឹកសន្ធាប់ ជាច្រើនទៀត  ។

ចំណែកកម្មវិធីចាប់ផ្សងសំណាងនេះ ចាត់ទុកជាចំណងដៃពិសេស ពីក្រុមហ៊ុនសាមសុង ដែលនឹងធ្វើការ ចាប់រង្វាន់ធំៗ ចំនួន ៦ សប្តាហ៍ជាប់ៗគ្នា នៅលើស្ថានីយ៍ ទូរទស្សន៍ MYTV ក្នុងកម្មវិធី A1 Concert ហើយនេះ គឺជាសប្តាហ៍ដំបូងផងដែរ ដែលខាងក្រុមហ៊ុន បានធ្វើការចាប់រង្វាន់ ជូនដល់អតិថិជន និងបានប្រកាសឈ្មោះ អ្នកឈ្នះរង្វាន់ នៅក្នុងសប្តាហ៍ទី ០១។
ក្រៅពីអ្នកឈ្នះរង្វាន់ជាច្រើនផ្សេងទៀត សូមអបអរសាទរ លោក ស៊ុំ សុខឃា ជាអ្នកឈ្នះរង្វាន់ Galaxy S9 ទំហំ 64GB ហើយក៏សូមអបអរសារទរ លោកស្រី ហៃ ង៉ែត ដែលបានឈ្នះរង្វាន់ ធំប្រចាំសប្តាហ៍នេះ គឺរង្វាន់ម៉ូតូ Honda Zoomer X 2018 មួយគ្រឿង។ ជាបន្ទាប់ សូមអបអរសាទរម្ចាស់ហាង អៀ សុខហេង ដែលបានទទួលរង្វាន់ លើកទឹកចិត្ត Galaxy S9+ ទំហំ 64GB ដែរ ព្រោះជាហាង ដែលបានលក់ទូរសព្ទ ក្នុងកម្មវិធី “ព្យុះសំណាង នាំមហារង្វាន់នេះ” ។

ខាងក្រោមនេះ គឺជាឈ្មោះអ្នកដែលទទួលបានរង្វាន់ ពីកម្មវិធី “ព្យុះលាភ ព្យុះសំណាង នាំមហារង្វាន់” ពីសាមសុង ក្នុងសប្តាហ៍ទី០១៖

 

1. រង្វាន់ម៉ូតូ Motor Honda Zoomer X ចំនួន 1 គ្រឿង បានទៅលើឈ្មោះ ហៃ ង៉ែត

2. រង្វាន់ Samsung Galaxy S9+ ចំនួន 1 គ្រឿង បានទៅលើឈ្មោះស៊ុំ សុខឃា

3. រង្វាន់ Samsung Galaxy J6 ចំនួន 2 គ្រឿង បានទៅលើឈ្មោះ អ៊ុយ ហេង និងឈ្មោះ ហេង ចាន់រដ្ឋា

4. រង្វាន់ទូរទស្សន៍ Samsung TV 32 អ៊ីញ ចំនួន 3 គ្រឿង បានទៅលើឈ្មោះ សៅ សុជាតិ, ឈ្មោះស្រី ខួច និងឈ្មោះ តូ វីរ:

5. រង្វាន់ធុងបាស Harman Speaker ចំនួន 5 គ្រឿង បានទៅលើឈ្មោះ ស៊ុន ដានី, ឈ្មោះ រឹម ចន្នី, ឈ្មោះ ស្រ៊ាង ពៅ, ឈ្មោះប៉ែន ម៉ូលីនដា និងឈ្មោះ Lor Muy Leng

អ្នកឈ្នះរង្វាន់ទាំងអស់សុទ្ធតែបានមានចំណាប់អារម្មណ៍ដូចៗគ្នាថា សប្បាយរីករាយ រំភើប អំណរគុណ ដល់ក្រុមហ៊ុនសាមសុង ដែលបានបង្កើតកម្មវិធី ដ៏ពិសេសមួយនេះឡើង ដើម្បីលើកទឹកចិត្តដល់ អតិថិជន ដែលតែងតែគាំទ្រ ផលិតផលសាមសុង ដូចជាពួកគាត់ និងសូមជូនពរ ក្រុមហ៊ុនសាមសុង ទទួលបានភាព ជោគជ័យ និងបន្តបង្កើតបច្ចេកវិទ្យា ដ៏ទំនើបៗបន្តទៀត ដើម្បីបំពេញតម្រូវការសព្វថ្ងៃ របស់អតិថិជន។

 

បញ្ជាក់៖ ការចាប់ឆ្នោតសំរាប់សប្តាហ៍ទី ០២ គឺនឹងធ្វើឡើងនៅថ្ងៃទី ០១ ខែកក្កដា ឆ្នាំ 2018 នៅក្នុងកម្មវិធី A1 Concert វេលាម៉ោង 11 - 12 ថ្ងៃត្រង់ ដដែល ។ ដូច្នេះនៅចាំអីទៀត? សូមរូសរាន់ជាវ Galaxy S9/S9+ ដើម្បីមានឱកាសក្លាយ ជាជនមាន សំណាងបន្ទាប់។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: Samsung Cambodia Tag: Lifestyle