CAMBO REPORT

Popup Advertising5 seconds

នេះជាហ្គេមប្រយុទ្ធគ្នា​របស់ Power Rangers មាន​ដាក់​អោយ​ទាញ​យក​សម្រាប់​ទាំង iOS និង Android

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

អស់រយៈពេល ជាយូរឆ្នាំមក​ហើយ​ដែល Power Rangers បាន​បាត់​ដំណឹង​សូន្យ​ឈឹង និយាយ​រួម​ទៅ គឺចាប់តាំង ពីខ្ទង់ឆ្នាំ 2000 ជាង​មក​ម៉្លេះ ដែល​កាល​នោះ ក្មេងៗជំនាន់ 90s គឺ​ចូល​ចិត្ត ជាមួយនឹង ខ្សែភាពយន្ត បែបមនុស្សប្រែកាយ នេះមែនទែន។ សូម្បីខ្ញុំផ្ទាល់ ក៏​ជា​ហ្វេន ខ្សែភាពយន្ត Power Rangers ផងដែរ ដោយកាលនោះ ជាហ្វេនរបស់ Red Rangers ចុះ​ប្រិយ​មិត្តវិញ?


 


ថ្ងៃនេះផងដែរ យើងសូមណែនាំមិត្តអ្នកអានទាំងអស់គ្នា នូវហ្គេមមួយទៀតរបស់ Power Rangers ដែលសប្បាយលេងផងដែរ។ សម្រាប់​ ហ្គេម Power Rangers នេះ មានឈ្មោះថា Power Rangers: Legacy War គឺមានការផ្ដោតសំខាន់ ទៅលើ​ការ​ប្រយុទ្ធ​គ្នា​តែ​ម្ដង ដែលវាអនុញ្ញាត អោយយើងប្រកួតគ្នាមួយស្មើរ ជាមួយដៃគូរសត្រូវផ្សេងទៀត។ អ្វីដែលសំខាន់នោះ គឺហ្គេមនេះ មានដាក់អោយ​ទាញ​យក ទាំងសម្រាប់ iOS និង Android ដោយមិនមានគិតថ្ងៃចេញពី App Store និង Play Store។ ប្រសិនបើអ្នកចាប់អារម្មណ៍ យើង​នឹង​ដាក់តំណរភ្ជាប់នៅខាងក្រោមនេះ៖

 



ដូច្នេះសម្រាប់ អ្នកដែល Fan របស់ Power Rangers កុំបង្អង់យូរ តោះទាញយកទាំងអស់គ្នា។ ហ្គេម Power Rangers នេះគឺច្បាស់​ជា​សប្បាយ​លេងហើយ ជាពិសេស មិត្តអ្នកអានអាចធ្វើការ លេងជាតួអង្គណាក៏បាន ដែលអ្នកស្រលាញ់តាំងពីក្មេងនោះ ដូចជា តួអង្គពណ៌ក្រហម,  តួអង្គពណ៌ផ្កាឈូក និងតួអង្គផ្សេងៗក៏បាន។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: App Store + Play Store Tag: កម្មវិធី-ហ្គេម