CAMBO REPORT

Popup Advertising5 seconds

ថេប្លេត Teclast M89 តម្លៃ​ទាប ដើម្បី​ប្រជែង​ជាមួយ Mi Pad 4!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ប្រិយមិត្តមួយចំនួនប្រហែលជាមិនធ្លាប់បានស្គាល់ថេប្លេត របស់ក្រុមហ៊ុន Teclast នោះទេ ប៉ុន្តែសម្រាប់អ្នកនិយមថេប្លេត និងកុំព្យូទ័រ កូនកាត់តម្លៃទាប អ្នកប្រាកដជាធ្លាប់ស្គាល់ ក្រុមហ៊ុនអេឡិចត្រូនិច ប្រទេសចិនមួយនេះ ហើយផលិតផល Teclast នេះ លោកអ្នកក៏អាចរកជាវបាន នៅលើទីផ្សាអនឡាញ ផងដែរ នៅក្នុងតម្លៃទាប។ ថ្មីនេះ Teclast បានបញ្ចេញ ថេប្លេតថ្មី មួយគ្រឿងទៀតហើយ មុនថ្ងៃដែលក្រុមហ៊ុន Xiaomi បញ្ចេញ Mi Pad 4 ជាផ្លូវការ។

ថេប្លេតនេះគឺ Teclast ម៉ូឌែល M89 ដែលជាម៉ូឌែលលំដាប់មធ្យម ប៉ុន្តែវាត្រូវបានភ្ជាប់នូវ កញ្ចប់ម៉ាស៊ីនល្មមប្រើ ជាមួយនឹងរូបរាង ស្រដៀងនឹង Mi Pad ដែរ។ តួខ្លួនជាប្រភេទ Uni-body ស្រោបដោយ អាលុយមីញ៉ូម នៅខាងមុខក្រាល ដោយកញ្ចក់ការពារ Gorilla Glass ពីលើអេក្រង់ទំហំ ៧.៩ អ៊ីញ IPS Retina កម្រិតបង្ហាញ ច្បាស់ដល់ 2K (2048 x 1536 ភិចស៊ែល)។ ឯផ្នែកកម្លាំងម៉ាស៊ីន ក៏ល្មមផងដែរ ជាមួយនឹងឈីប MediaTek MT8176 ស៊ីភីយូចំនួន ៦ គ្រាប់ ល្បឿន ២.‌១ ជីកាហឺត និងក្រាហ្វិច PowerVR 6250 រ៉េម ៣ ជីកាបៃ អង្គផ្ទុកទិន្នន័យ ៣២ ជីកាបៃ និងអាចបន្ថែមមេម៉ូរីក្រៅ ផងដែរ។ វាត្រូវបានដំណើការ ដោយ Android Nougat មានកាមេរ៉ាក្រោយទំហំ ៨ មេហ្គាភិចស៊ែល និងមុខ ៥ មេហ្គាភិចសែល អមជាមួយនឹងរន្ធ បំពងសម្លេង Stereo ចំនួន ២ គ្រាប់ នៅខាងក្រោម។ នៅក្រោមក៏ប្រើប្រាស់ រន្ធសាក USB-C ដែលទ្រទ្រង់បច្ចេកវិទ្យា សាកថ្មលឿន និងមានថាមពលថ្ម ៤,៨៤០ មីលីអំពែ។ ម្យ៉ាងទៀត វាក៏ប្រើប្រាស់ រន្ធដោត micro HDMI ផងដែរ ក្នុងការភ្ជាប់ ទៅកាន់ឧបករណ៍ Display នានា។

Teclast M89 ត្រូវបានដាក់លក់នៅលើទីផ្សាហើយ ដោយវាមានក្រោម ២០០ ដុល្លារ ហើយប្រិយមិត្តអាចរកជាវបាន នៅលើទីផ្សារអនឡាញ Aliexpress ឬ eBay ដែលជាតម្លៃទាបជាង Mi Pad 4 ច្រើន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: Engadget Tag: ថេប្លេត