CAMBO REPORT

Popup Advertising5 seconds

ឈីប Snapdragon 1000 ឌីហ្សាញ​ឡើង សម្រាប់​ប្រើ​លើ​ម៉ាស៊ីន​កុំព្យូទ័រ​អនាគត ដ៏​ទាន់​សម័យ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

យ៉ាងយូរចុងឆ្នាំ 2018 នេះយើងនឹងឃើញមានកុំព្យូទ័រយួរដៃមួយចំនួនតូច ថែមទាំងមានកុំព្យូទ័រ ពពួកកូនកាត់ផងដែរ ដែលនឹងប្រើប្រាស់ ខួរក្បាលរបស់ក្រុមហ៊ុន Qualcomm ជាបន្ទះឈីបប្រើប្រាស់ នៅលើកំពូលស្មាតហ្វូន បោះជំហ៊ាន ជាលើកដំបូងចូលបំរើការ ក្នុងទីផ្សារកុំព្យូទ័រវិញម្ដង តែវាគ្រាន់តែជាក្ដារ ដំបូងប៉ុណ្ណោះ សម្រាប់ដំណើរការ នៅលើម៉ាស៊ីនរត់ដោយ ប្រព័ន្ធប្រតិបត្តិការ ChromeOS របស់ Google អាចបំពេញកិច្ចការងារ តូចតាចបានយ៉ាងរលូន ថែមទាំងមានមុខងារ ពិសេសៗជាងការប្រើប្រាស់ ឈីបរបស់ក្រុមហ៊ុន Intel ឬ MediaTek ទៅទៀត។

សម្រាប់ប៉ុន្មានឆ្នាំទៅមុខទៀត Qualcomm អាចនឹងឆក់យកបេះដូង អ្នកប្រើប្រាស់បន្ថែមទៀត ជាមួយនឹងបន្ទះឈីប ជំនាន់ក្រោយៗរបស់ខ្លួន ដោយក្នុងនោះ Snapdragon 1000 មានឈ្មោះកូដ ហៅថា SDM1000 របស់ Qualcomm អាចនឹងក្លាយជា គោលដៅទីផ្សារធំមួយ សម្រាប់ប្រើប្រាស់ជាមួយ កុំព្យូទ័រថ្ងៃអនាគត ដែលផលិតឡើង ពីចំនុចសូន្យតែម្ដង។ យោងតាមប្រភព ព័ត៌មានអន្តរជាតិ បានចេញផ្សាយឲ្យដឹងថា Snapdragon 1000 នឹងក្លាយ ទៅជាបន្ទះឈីប CPU សម្រាប់ប្រើ នៅលើកុំព្យូទ័រ វានឹងមានទំហំធំជាងឈីប សម្រាប់ប្រើប្រាស់ នៅលើស្មាតហ្វូន ជាមួយនឹងទំហំ ARM ដល់ទៅ 20mm x 15mm ដែលអាចស៊ីភ្លើង កម្លាំង 12W ជាប្រភេទឈីប SoC ភ្ជាប់មកជាមួយនឹង មុខងារពិសេសៗជាច្រើន ជម្រុញឲ្យការប្រើប្រាស់ របស់មហាជន កាន់តែប្រសើរ និងស៊ីជម្រៅ ជាងមុន។

ជុំវិញដំណឹងបែកធ្លាយនេះឈីប Snapdragon 1000 នឹងអាចស្គាល់ដល់ ជាមួយ RAM ទំហំ 16GB អាចស្គាល់ជាមួយនឹង បន្ទះឈីបមេម៉ូរីដល់ទៅ 2 ក្នុងពេលតែមួយ មានល្បឿន អ៊ីនធឺណិតលឿន មាន GPU ខ្លាំងសម្រាប់ រត់ក្រាហ្វិចបានរលូន ដែលកុងគ្នាខ្លាំង ជាមួយនឹង CPU របស់ Intel។ យ៉ាងណាក៏ដោយយើងនៅមិនដឹងថា មកដល់ថ្ងៃនេះ តើ Qualcomm បានរៀបចំគម្រោងផលិត Snapdragon 1000 នេះដល់កម្រិតណា នៅឡើយទេ ដោយដឹងថា បុគ្គលិករបស់ Qualcomm បានកំពុងសម្ងំធ្វើការ នៅលើ Project SDM1000 នេះហើយ ដូច្នេះមិនយូរមិនឆាប់ វានឹងប្រកាស ចេញជាផ្លូវការ ហើយនឹងមកដល់ ក្នុងទីផ្សារជាមួយនឹង ម៉ាស៊ីនកុំព្យូទ័រតែម្ដង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: Engadget Tag: កុំព្យូទ័រ