CAMBO REPORT

Popup Advertising5 seconds

Kiwi ជា Browser ថ្មី បង្កើត​ឡើង​យ៉ាង​ពិសេស​សម្រាប់​តែ​អ្នក​ប្រើ Android អាច​ទាញ​យក Free

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

បច្ចុប្បន្នអ្នកប្រើប្រាស់អ៊ីនធឺណិតគឺមានច្រើន សឹងតែគ្រប់គ្នាទៅហើយ ចាស់ៗក៏ពួកគាត់លេងដូចគ្នា ដើម្បីទាក់ទងគ្នា កំសាន្ត និងសម្រាប់ អាជីវកម្មជាដើម ហើយដើម្បីឆែកបាន គឺត្រូវប្រើប្រាស់កម្មវិធី Browser ដែលជាទូទៅអ្នក ដែលប្រើប្រាស់ស្មាតហ្វូន និងថេប្លេតដំណើរការ ដោយ Android ប្រើប្រាស់ Google Chrome, Firefox, Opera, UC Browser, CM Browser, Dolphin និងមួយចំនួន ផ្សេងទៀត ដែលមានលក្ខណៈពិសេសៗ រៀងខ្លួនរបស់ពួកវា តែវាអាចជាកម្មវិធីដដែលៗ សម្រាប់អ្នក ដូច្នេះបើចង់សាក កម្មវិធីថ្មី បង្កើតឡើងយ៉ាងពិសេស សម្រាប់តែអ្នក ប្រើប្រាស់ Androd នោះ អ្នកអាចសាកល្បង Browser ថ្មីមានឈ្មោះថា Kiwi។

Kiwi Browser មានវត្តមានជាផ្លូវការហើយ នៅក្នុងទីផ្សារអេឡិចត្រូនិច Play Store ដែលប្រិយមិត្តអ្នកអាន ទាំងអស់អាច ចូលទៅ Download យកមកប្រើប្រាស់បាន។ Kiwi Browser បង្កើតឡើងឲ្យមានភាពល្អ ប្រសើរជាង Google Chrome ដោយរួមបញ្ចូលមកជាមួយ នឹងមុខងារ ដែលអ្នកប្រើប្រាស់ Browser ទូទៅ តែងតែចង់បាន ពិសេសរួមមានដូចជា Full-Fledged Dark Mode, ដែលធ្វើឲ្យការប្រើប្រាស់ នៅពេលយប់មានភាព ងាយស្រួលខ្លាំង មិនសូវចាំងភ្នែកខ្លាំង ជាដើម។ ជាងនេះទៅទៀត សម្រាប់អ្នកវិលមុខ និងមិនចូលចិត្តនូវរាល់ ពាណិជ្ជកម្មដ៏រញ៉េរញ៉ៃ នៅលើពិភព អ៊ីនធឺណិតនោះ Kiwi នឹងធ្វើការបិទចោល នូវ Ads ក៏ដូចជា Cryptocurrency mining ផងដែរ ជួយឲ្យស្មាតហ្វូន និងថេប្លេតរបស់អ្នក មានសុវត្ថិភាព។
មុខងារពិសេសៗរបស់ Kiwi Browser:

 

•    បិទផ្ទាំង Pop-up

•    គោរព GDPR

•    បិទផ្ទាំងសារដំណឹងតាមគេហទំព័រ

•    អាចលេង YouTube នៅ Background

•    អាចលេង Vimeo នៅ Background

•    មានមុខងារ Canary របស់ Google Chrome

•    បិទរាល់ការផ្សព្វផ្សាយពាណិជ្ជកម្មអេឡិចត្រូនិច

•    បិទរាល់ Cryptocurrency mining blocker

•    មុខងារ Dark Mode

•    លុបចោល History រាល់ 30 ថ្ងៃ

•    មាន Home និង Exit ប៊ូតុង

•    និងជាច្រើនផ្សេងទៀត

Kiwi Browser ត្រូវបានអភិវឌ្ឍន៍ឡើងដោយក្រុម Arnaud42 ដែលទើបនឹងមកដល់ទីផ្សារ អេឡិចត្រូនិច កាលពីពេលថ្មីៗ កន្លងទៅ ហើយបើប្រិយមិត្ត ចង់សាកល្បង Browser ថ្មី ដោយទទួលបាន បទពិសោធន៍រលូន រហ័សល្អ អាច Download យកទៅប្រើប្រាស់បាន។ សម្រាប់អ្នកប្រើ iOS សោកស្ដាយ បន្តិចហើយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: កម្មវិធី-ហ្គេម