CAMBO REPORT

Popup Advertising5 seconds

Apple ទទួល​ស្គាល់​កំហុស​ឆ្គង​ក្ដារ​ចុច​លើ MacBook របស់​ខ្លួន ថែម​ទាំង​បើក​ជួស​ជុល​ឲ្យ Free ទៀត

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រោយពីម៉ាស៊ីន MacBook Pro របស់ក្រុមហ៊ុន Apple ដែលបានចេញលក់ក្នុងទីផ្សារ បានប៉ុន្មានជា 3 ឆ្នាំកន្លងមកនេះ ព្រមជាមួយនឹងការ រិះគន់ពីសំណាក់អតិថិជន និងអ្នកប្រើប្រាស់ផ្ទាល់ ជុំវិញបញ្ហាក្ដារចុចរបស់ Apple ដែលមានភាពពិបាក ក្នុងការប្រើប្រាស់ ជុំវិញបញ្ហាជាប់គាំង ចុចមិនស៊ី ចុចតែមួយហើយលោតច្រើនដង ថែមទាំងពិបាក ក្នុងការជួសជុល ក៏ដូចជាសំអាតនោះ ទីបំផុតក្រុមហ៊ុន Apple បានទទួលស្គាល់នូវបញ្ហា ទាំងនោះដោយ ស្ងាត់ៗហើយ ព្រមទាំងបើកទទួលធ្វើការ ជួសជុលដោយ ឥតគិតថ្លៃ សម្រាប់អតិថិជន ទាំងអស់ ដែលបានទិញម៉ាស៊ីន Th New MacBook ក៏ដូចជា MacBook Pro ដែលមានក្ដារចុចជាពពួក Butterfly Switch Keys ចេញពីហាង Apple Store។

ចាប់តាំងពីឆ្នាំ 2015 មកម្លេះ Apple បានប្រកាសចេញនូវ The New MacBook មានទំហំអេក្រង់ 12 អ៊ីញ ដែលមានកម្រាស់ស្ដើង នោះក៏ដោយសារតែ Apple បានកែប្រែក្ដារចុច របស់ខ្លួនឲ្យកាន់តែ ស្ដើងជាងមុន ដោយផ្លាស់ប្ដូរ ទៅជា Butterfly Switch ធ្វើឲ្យ Apple អាចកាត់បន្ថយកម្រាស់ ម៉ាស៊ីនកុំព្យូទ័ររបស់ខ្លួន បានកាន់តែស្ដើង ជាងមុន តែនៅតែរក្សានូវ បទពិសោធន៍វាយឯកសារ មានភាពងាយស្រួលដដែល តែវាលាន់ឮខ្លាំង មែនទែន បើធៀបទៅនឹងក្ដារចុច ដែលបំពាក់នៅលើ MacBook Pro ចាប់ពីស៊េរីឆ្នាំ 2015 ចុះក្រោម។ ទោះបីជាយ៉ាងណា ក៏ដោយ មិនត្រឹមតែ The New MacBook ដែលមានអេក្រង់ 12 អ៊ីញនោះទេ ដែលជួបបញ្ហានោះ ជាក់ស្ដែង MacBook Pro ស៊េរី 2016 និង 2017 ក៏រួមគ្នាមានបញ្ហា នោះដែរ៖

 

•    MacBook 12 ស៊េរីដើមឆ្នាំ 2015

•    MacBook 12 ស៊េរីដើមឆ្នាំ 2016

•    MacBook 12 ស៊េរី 2017

•    MacBook Pro 13 ស៊េរី 2016 ដែលមានរន្ធ Thunderbolt 2

•    MacBook Pro 13 ស៊េរី 2016 ដែលមានរន្ធ Thunderbolt 4

•    MacBook Pro 13 ស៊េរី 2017 ដែលមានរន្ធ Thunderbolt 2

•    MacBook Pro 13 ស៊េរី 2017 ដែលមានរន្ធ Thunderbolt 4

•    MacBook Pro 15 ស៊េរី 2016

•    និង MacBook Pro ស៊េរី 2017

 

ទាំង 9 ខាងលើនេះ ត្រូវបាន Apple បើកធ្វើការជួសជុលបញ្ហាឲ្យ Fee បើមានបញ្ហាជាមួយនឹង ក្ដារចុចរបស់ពួកគេផងដែរ និយាយរួមទៅឲ្យតែក្ដារចុច ដែលប្រើប្រាស់ Butterfly Switch ជំនាន់ទី 1 ចំនែក Butterfly Switch ជំនាន់ទី 2 មិនអីទេព្រោះ Apple បានដឹងអំពីកំហុសឆ្គង របស់ខ្លួន និងបានអភិវឌ្ឍន៍ក្ដារចុច ជំនាន់ទី 2 ថ្មី។

នេះអាចជាដំណឹងល្អមួយសម្រាប់ប្រិយមិត្តទាំងអស់ដែលកំពុងប្រើប្រាស់ MacBook ទាំង 9 ម៉ូឌែលខាងលើ ដែលកំពុងជួបបញ្ហាជាប់គាំង ចុចអត់សូវស៊ី និងចុចមួយលោត ច្រើនជាងមួយជាដើម ដែលអាចយកទៅក្រុមហ៊ុន Apple ដើម្បីទទួលបានការ ជួលជុលដោយ អត់អស់លុយ ដោយ Apple បានលើកឡើងថា ការជួសជុល ក្ដារចុចនេះ នឹងមិនធ្វើឲ្យបាត់បង់នូវ ការធានារបស់ម៉ាស៊ីនឡើយ បើទោះបីជាម៉ាស៊ីននោះ នៅមានធានាក្ដី។ Apple បន្ថែមទៀតថា ការជួសជុលក្ដារចុចនេះ នឹងធ្វើឡើង សម្រាប់តែម៉ាស៊ីន ដែលបានទិញថ្មី ចេញពីក្រុមហ៊ុនសម្រាប់ រយៈពេល 4 ឆ្នាំប៉ុណ្ណោះ បើលើសពីនោះ នឹងមិនទទួលធ្វើការ ជួសជុលឲ្យឡើយ។ ហេតុនេះបើប្រិយមិត្តបានទិញ ម៉ាស៊ីនមកពីស្រុកគេ ហើយចង់ជួសជុលនោះ អាចផ្ញើទៅឲ្យ Apple ជួលជុលឲ្យបាន បើមិនចង់ចំនាយប្រាក់ ច្រើនជួលជុល នៅស្រុកខ្មែរ ថែមទាំងអាចមាន ហានិភ័យខ្ពស់ក្នុងការ ដោះរុះរើ ម៉ាស៊ីនថែមទៀត។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: កុំព្យូទ័រ