CAMBO REPORT

Popup Advertising5 seconds

MSI មាន Gaming Laptop ដល់ 3 ស៊េរី ប្រើ CPU ជំនាន់​ទី 8 ដែល​អាច​រក​ទិញ​បាន​ក្នុង​ទីផ្សារ​ស្រុក​ខ្មែរ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

មកដល់ពេលនេះក្រុមហ៊ុន MSI បាននាំចូលផលិតផលទំនើប និងចុងក្រោយ គេបង្អស់របស់ខ្លួន ចូលទីផ្សារស្រុកខ្មែរយើង ដោយបំពាក់មក ជាមួយនឹងផ្នែករឹង ជំនាន់ថ្មីៗ ពិសេសប្រើប្រាស់ បន្ទះឈីប CPU ដែលជាខួរក្បាល ជំនាន់ទី 8 របស់ក្រុមហ៊ុន Intel មាន Core ដល់ទៅ 6 គ្រាប់ និងមាន Threads លោតដល់ទៅ 12 ជាលើកដំបូង សម្រាប់បំពាក់នៅលើម៉ាស៊ីន Gaming Notebook ជំនាន់ថ្មី។ ក្នុងនោះក្រុមហ៊ុន MSI ក៏បានបញ្ចេញនូវ ម៉ាស៊ីនជាម៉ូឌែលជំនាន់ថ្មី សម្រាប់បំពាក់ និងប្រើប្រាស់ នៅលើ Gaming Laptop របស់ខ្លួន មានដល់ទៅ 3 ស៊េរី ស្ថិតក្នុងត្រកូល GP/GL និង GV។

 

GP Series - តួខ្លួនប្រណិតស្រោបដោយលោហៈ

 

ម៉ូឌែល GP ជំនាន់ថ្មីត្រូវបានកែប្រែរូបរាង និងមុខងារជាច្រើនរបស់វា ដោយបំពាក់មកជាមួយនឹង បច្ចេកវិទ្យាថ្មីៗ មានតួខ្លួនស្រោប ការពារឡើងដោយលោហៈ មានគំរបខាងលើមានភ្លើង LED ឆ្នូតបង្ហាញ ពណ៌ក្រហម មើលទៅទាក់ទាញ និងកាចសាហាវ។ ពិសេសវាប្រើប្រាស់ CPU Intel ជំនាន់ទី 8 បង្កើនល្បឿនឲ្យលឿន ជាងជំនាន់ទី 7 ដល់ទៅ 40% និងមាន GPU របស់ nVIDIA GeForce GTX 1060 ធ្វើឲ្យក្រាហ្វិច រត់បានរលូនទាំងការ លេងហ្គេម និងការប្រើប្រាស់កម្មវិធី Render ឌីហ្សាញជាដើម។

ម៉ូឌែលនេះបំពាក់មកជាមួយក្ដារចុចមានភ្លើង RGB បង្កើតឡើងដោយ Steelseries បំពេញទៅដល់សេចក្ដី ត្រូវការរបស់ Gamers ហើយ MSI ក៏គិតគូរទៅលើប្រព័ន្ធកម្ដៅ ជាមួយនឹង Cooler Boost 5 ភ្ជាប់មកជាមួយកង្ហារ បន្ថយកម្ដៅ 2 និងដែលត្រជាក់ 7 សរសៃ ថែមទាំងរន្ធបំពង សម្លេងពិរោះ មានមុខងារ Dragon Center សម្រួលទៅដល់ការប្រើប្រាស់ ទូទៅរបស់ម្ចាស់ ម៉ាស៊ីនមួយនេះ។

 

ខាងក្រោមនេះគឺជា specification និងតម្លៃលក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជា៖

GL Series - រូបរាងទាក់ទាញថ្មី

 

ម៉ូឌែល GL ក៏មិនចាញ់ម៉ូឌែល GP ដែរ វាប្រើប្រាស់ខួរក្បាលជំនាន់ទី 8 មានល្បឿនកាន់តែលឿន ថែមទាំងមាន GPU របស់ nVIDIA GeForce GTX 1050Ti មានក្ដារចុចមានភ្លើងពណ៌ក្រហម ផលិតឡើងពីក្រុមហ៊ុន Steelseries និងបន្ថយកំដៅដោយមុខងារ Cooler Boost 5 ប្រើកង្ហារ 2 និងដែកត្រជាក់ 7 សរសៃ អមមកជាមួយនឹងមុខងារ ពិសេសៗដូច GP Series ផងដែរ។

ខាងក្រោមនេះគឺជា specification និងតម្លៃលក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជា៖

GV Series – ទាក់ទាញ ពណ៌ប្រផេះប្លែក

 

សម្រាប់ម៉ូឌែល GV ស៊េរី 2018 ក៏មិនខុសគ្នាពី 2 ស៊េរីខាងលើដែរ គឺប្រើប្រាស់ផ្នែករឹង ជំនាន់ទី 8 ដូចគ្នា ជាមួយនឹងបច្ចេកវិទ្យា សំខាន់ៗ ដែលអ្នកប្រើប្រាស់ត្រូវការ។ សម្រាប់ស៊េរីនេះ វាប្រើប្រាស់ GPU nVIDIA GeForce GTX 1050 ទំហំ 2GB មានក្ដារចុចភ្លើង ពណ៌ក្រហម បង្កើតឡើងដោយ Steelseries មានមុខងារ Cooler Boost 4 មានកង្ហារ 2 សម្រាប់បន្ថយកំដៅ អមមកជាមួយនឹង ដែកត្រជាក់ 4 សរសៃ បន្ថយកម្ដៅ។

ខាងក្រោមនេះគឺជា specification និងតម្លៃលក់នៅលើទីផ្សារក្នុងប្រទេសកម្ពុជា៖

សម្រាប់ម៉ូឌែលទាំង 3 ខាងលើនេះមានលក់ក្នុងទីផ្សារស្រុកខ្មែរយើង ហើយដែលប្រិយមិត្តអ្នកអាន ទាំងអស់អាចស្វែងរកទិញ បាននៅតាមហាងលក់ កុំព្យូទ័រទទួលសិទ្ធិ ចែកចាយផលិតផល MSI ទាំងអស់ ទូទាំងប្រទេស ឬអាចធ្វើការ ទំនាក់ទំនងសម្រាប់ព័ត៌មាន បន្ថែមតាមរយៈ MSI Gaming Cambodia FB Fan Page បាន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: MSI Cambodia Tag: កុំព្យូទ័រ