CAMBO REPORT

Popup Advertising5 seconds

Cheza Chromebook កុំព្យូទ័រ​កូន​កាត់ ប្រើ​ឈីប Snapdragon 845 ត្រៀម​មក​ដល់​ឆាប់​ៗ​នេះ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ឈីប CPU ដែលជាខួរក្បាលជំនាន់ចុងក្រោយរបស់ក្រុមហ៊ុនផលិតឈីប Qualcomm មិនត្រឹមតែមានប្រើប្រាស់ សម្រាប់តែនៅលើស្មាតហ្វូនថ្លៃៗ ពពួក Flagship នោះទេ តែវានៅមានសមត្ថភាព ខ្លាំងជាងនេះថែមទៀត ព្រោះវាអាចយកទៅដាក់ ធ្វើជាខួរក្បាលសម្រាប់ប្រើប្រាស់ នៅលើកូនម៉ាស៊ីនកុំព្យូទ័រ តូចបានផងដែរ។ ជាក់ស្ដែងមានក្រុមហ៊ុនជាច្រើន បានយកឈីបថ្មីនេះ យកទៅតម្លើងនៅលើម៉ាស៊ីន របស់ខ្លួនរួចទៅហើយ ដោយវាអាចរត់ Windows 10 បានយ៉ាងផុយ ហើយក៏នឹងមកដល់ Chromebook ផងដែរ ដោយមានក្រុមហ៊ុនមួយ បានកំពុងត្រៀមបញ្ចេញ វាលក់ក្នុងទីផ្សារឆាប់ៗ ខាងមុខនេះហើយ។

Cheza Chromebook គឺជា Chromebook ដែលមានកម្លាំងខ្លាំង គឺវាខ្លាំងជាង Chromebook ដែលកំពុងចរាចរណ៍ ក្នុងទីផ្សារនាពេល បច្ចុប្បន្នទៅទៀត ព្រោះវាប្រើប្រាស់ឈីប Snapdragon 845 ខណៈពពួក Chromebook ភាគច្រើនប្រើប្រាស់ តែឈីបរបស់ MediaTek, Intel Atom និង Celeron ប៉ុណ្ណោះ ដោយពពួកឈីបទាំងនោះ នៅមានសមត្ថភាព និងបច្ចេកវិទ្យា ខ្សោយនៅឡើយ នៅមិនទាន់អាចដេញទាន់ តម្រូវការទីផ្សារនោះទេ ទើបតែថ្មីៗកន្លង ទៅបានមាន Chromebook ខ្លះប្រើដល់ឈីប Core m និង Core i ផ្គត់ផ្គង់ពី Intel។ សម្រាប់ Cheza ដែលជាកូដឈ្មោះរបស់ Chromebook ត្រៀមនឹងមកដល់នេះ វាមានសមត្ថភាពខ្លាំង អាចប្រើប្រាស់ជាមួយនឹង អេក្រង់ល្អ ដែលមានកម្រិត Resolution លោតដល់ 2560 x 1440p បាន ថែមទាំងអាចទ្រទ្រង់ ជាមួយនឹង USB C ចំនួន 2 ក្នុងពេលតែមួយ ដោយមួយដើរតួជា DisplayPort សម្រាប់ភ្ជាប់ទៅកាន់ ម៉ូនីទ័រខាងក្រៅទៀតផង។

Cheza អាចទស្សនាវីដេអូ 4K បានថែមទាំងអាចនឹងមានរន្ធសម្រាប់ ដាក់ស៊ីមប្រើប្រាស់ Modem X20 ដើម្បីភ្ជាប់ទៅកាន់ អ៊ីនធឺណិតដូចស្មាតហ្វូនដែរ ដែលវាស៊ីថ្មតិចបំផុត អាចស្គាល់នឹងសេវា LTE ពុំចាំបាច់ប្រើប្រាស់ Wifi ទៀតនោះទេ។ Cheza បច្ចុប្បន្នកំពុងស្ថិតនៅក្នុង ដំណាក់ការធ្វើតេស្ដ ហើយវានឹងចេញលក់ ក្នុងទីផ្សារឆាប់ខាងមុខនេះ ដោយតម្លៃគឺធូរថ្លៃច្រើន បើធៀបទៅនឹងម៉ាស៊ីន មានតម្លៃប្រហាក់ប្រហែល តែដូចបានដឹងស្រាប់អញ្ចឹង ពពួក Chromebook ភាគច្រើនគឺមានតម្លៃធូរថ្លៃ ខនៈពេល chromeOS នៅមិនទាន់ ទូលំទូលាយដល់ Windows និង macOS នៅឡើយ តែវាអាចប្រសើរ ជាងការប្រើប្រាស់ថេប្លេត Android។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: កុំព្យូទ័រ