CAMBO REPORT

Popup Advertising5 seconds

Mi Pad 4 នឹង​មាន​បច្ចេក​វិទ្យា​ស្កេន​ទម្រង់​មុខ AI ទៀត!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុន Xiaomi បានបញ្ចេញ Teaser ថ្មីមួយទៀតហើយអំពី Mi Pad 4 របស់ខ្លួន ដោយបង្ហាញថាថេប្លេត ដែលគេនឹងបញ្ចេញ ក្នុងឆ្នាំនេះ ពិតជាមានចំណុច កែប្រែច្រើន ខុសពីឆ្នាំមុន ព្រោះកម្លាំងម៉ាស៊ីន ក៏ឡើងខ្ពស់ជាងមុន ការរចនា ក៏កាន់តែប្រណិត មុខងារច្រើនជាងមុន ថែមទាំងអាចប្រើ ស៊ីមសេវា 4G LTE បានទៀត ខណៈតម្លៃរបស់វា មិនឡើងជាងមុន ប៉ុន្មានឡើយ។

នៅពេលនេះ រូបភាពថ្មីដែលបានបង្ហាញថា Mi Pad 4 នឹងអាចដោះសោរដោយការប្រើប្រាស់ មុខងារសុវត្ថិភាពចំនួន ២ គឺនៅខាងក្រោម ដោយស្កេនម្រាមដៃ និងខាងលើដោយ ស្កេនទម្រង់មុខ ដោយប្រើប្រាស់ បច្ចេកវិទ្យា AI ប៉ុន្តែនៅមិនទាន់ដឹងថា វាស្កេនបែប 3D ដូចជា iPhone X និង Mi 8 Explorer ឬក៏អត់ទេ។

តាមការបង្ហាញរូបរាងរបស់ Mi Pad 4 នៅលើនោះ បង្ហាញឲ្យដឹងថា អេក្រង់ដែលវាប្រើប្រាស់ គឺជាអេក្រង់ខ្នាតថ្មី 16:10 Ratio ដែលមានទំហំ ៨ អ៊ីញ ជាមួយនឹងកម្រិត បង្ហាញរូបភាព ទំលាក់មកត្រឹម Full HD ប៉ុណ្ណោះ ហើយត្រូវបានជំនួសមកវិញ នូវការបន្ថែម កម្លាំងម៉ាស៊ីន ដូចជា៖

 

•    ប្រើប្រាស់ឈីប Snapdragon 660

•    មានស៊ីភីយូ ៨ គ្រាប់ល្បឿន ២.២ + ១.៨ ជីកាហឺត

•    ក្រាហ្វិច Adreno ៥១២

•    រ៉េម ៤ ឬ ៦ ជីកាបៃ

•    អង្គផ្ទុកទិន្នន័យ ៦៤ ឬ ១២៨ ជីកាបៃ

•    មានម៉ូឌែលប្រើស៊ីម LTE ឬម៉ូឌែលប្រើ Wi-Fi

•    មានកាមេរ៉ាក្រោយទំហំ ១៣ មេហ្គាភិចស៊ែល ខាងមុខ ៥ មេហ្គាភិចស៊ែល

•    ថាមពលថ្ម ៦,០០០ មីលីអំពែ ប្រើប្រាស់បច្ចេកវិទ្យាសាកថ្មលឿន ២.០

•    ដំណើរការដោយ Android Oreo 8.1 និងស្រោប MIUI 10

 

យ៉ាងណាមិញ Mi Pad 4 នឹងបង្ហាញខ្លួនក្នុងថ្ងៃស្អែកនេះហើយ ដោយយើងនឹងរង់ចាំមើល លក្ខណៈពិសេសរបស់វា ទាំងអស់គ្នា មុននឹងសម្រេចចិត្តទិញ ព្រោះតម្លៃរបស់វា ទាបសមរម្យគ្រាន់បើ (នៅក្នុងប្រទេសចិន) ដោយម៉ូឌែល Wi-Fi មានតម្លៃត្រឹមតែ ២៣០ ដុល្លារ ចំណែកឯម៉ូឌែលអាច ដាក់ស៊ីមបាន វាមានតម្លៃ ៣០៨ ដុល្លារ ឲ្យក្រុមហ៊ុនក៏អាចបញ្ចេញ ម៉ូឌែលប្រើប្រាស់ Windows 10 មួយទៀតក៏ថាបានដែរ តាមការរំពឹងទុក។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: GSM Arena Tag: ថេប្លេត