CAMBO REPORT

Popup Advertising5 seconds

មហា​សេដ្ឋី Amazon មាន​ទ្រព្យ​សម្បត្តិ​ដល់ ១៤១ ពាន់​លាន​ដុល្លារ ស៊ី​ដាច់ Bill Gate តែ​ម្ដង​ពេល​នេះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

អស់រយៈពេលរាប់ឆ្នាំមកហើយតាំងពីជំនាន់ឆ្នាំ ៩០ ដែលលោក Bill Gate ជាម្ចាស់ក្រុមហ៊ុន Microsoft ជាប់ឈ្មោះ ជាមហាសេដ្ឋីមានទ្រព្យសម្បត្តិ ច្រើនជាងគេលើលោក ប៉ុន្តែកាលពីប៉ុន្មានខែ មុននេះ លោក Jeff Bezos ជាម្ចាស់ក្រុមហ៊ុន Amazon បានដណ្ដើមដំណែង ជាមហាសេដ្ឋីមានទ្រព្យច្រើន ជាងគេលើលោកវិញ បន្ទាប់ពីភាពរីកចម្រើន ការលក់នៅលើទីផ្សារ អាម៉ាហ្សូន កើនខ្លាំងមួយរយៈចុងក្រោយនេះ ហើយមកដល់ ពេលនេះ ទ្រព្យសម្បត្តិរបស់លោក Jeff Bezos គឺវាដាច់លោក Bill Gate តែម្ដងដែលសរុបជាង ១៤១ ពាន់លានដុល្លារឯណោះ ខណៈលោក Bill Gate មានត្រឹម ៩៤.៨ ពាន់លានដុល្លារប៉ុណ្ណោះ។ ដូចនេះ អាចឲ្យយើងសន្មត់ បានថា លោក Jeff Bezos នឹងកាន់តំណែង មហាសេដ្ឋីលេខ ១ លើលោក បានយូរឆ្នាំទៀត មិនងាយមានអ្នក ទំលាក់បាននោះទេ។ 

លោក Jeff Bezos បានបញ្ចប់ការសិក្សានៅក្នុងឆ្នាំ ១៩៨៧ ពីសកលវិទ្យាល័យ Princeton និងបានចូលបម្រើ ការងារជាច្រើនស្ថាប័ន និងជាដំណែងខ្ពស់ផងដែរ រហូតមកដល់ឆ្នាំ ១៩៩៤ ក្រុមហ៊ុន Amazon ក៏បានចាប់ផ្ដើម ដំណើរការ ដែលភាគច្រើនគេស្គាល់ថា ជាទីផ្សាសម្រាប់ ទិញសៀវភៅ អនឡាញ និងលក់ម៉ាស៊ីនអាន សៀវភៅ Amazon Kindle ជាដើម ក្រោយមកក៏បានប្រឡូក ចូលជាមួយនឹងទីផ្សារ លក់ផលិតផលអនឡាញ ដែលមានទំនិញ គ្រប់សព្ធតែម្ដង ដែលធ្វើឲ្យក្រុមហ៊ុន Amazon រីកមុខមាត់យ៉ាងខ្លាំង ខាងផ្នែកប្រាក់ចំណូល និងបានជាប់ជាក្រុមហ៊ុន ដែលមានទ្រព្យសម្បត្តិច្រើន ជាងគេលំដាប់ ៤៩២ ក្នុងចំណោម ក្រុមហ៊ុនធំៗទាំង ៥០០ នៅលើពិភពលោក ក្នុងឆ្នាំ ២០០២។ ចំណែកបច្ចុប្បន្ននេះ ក្រុមហ៊ុន Amazon នៅស្ថិតនៅជាក្រុមហ៊ុន ដែលមានទ្រព្យសម្បត្តិ កំពូលមួយ ក្នុងក្រុមហ៊ុនធំៗ បំផុតចំនួន ៨ នៅលើលោក ដែលមានទ្រព្យសម្បត្តិ មូលធនច្រើនដាច់គេ។ 

គួរបញ្ជាក់ផងដែរថា សម្រាប់ទ្រព្យសម្បត្តិដែលបញ្ជាក់ថា លោក Jeff Bezos មានច្រើនលើសគេនេះ មិនមែន មានន័យថា លុយក្នុងកុងធនាគារ របស់លោកច្រើនលើសគេ ឬក៏លុយរបស់ក្រុមហ៊ុន គាត់ច្រើនលើសគេនោះទេ ប៉ុន្ដែវាត្រូវគិតផ្សំ ចូលគ្នារវាងទ្រព្យសម្បត្តិ សរុបរបស់លោក បូកជាមួយនឹង អចលនទ្រព្យសកម្ម នៃក្រុមហ៊ុនចំណែក របស់លោក បូកជាមួយលំហូរសាច់ប្រាក់ ប្រចាំឆ្នាំរបស់លោក ក្នុងក្រុមហ៊ុន និងភាគហ៊ុនសរុប របស់លោកក្នុងក្រុមហ៊ុន ផងដែរ។ ម្យ៉ាងវិញទៀត ក្រុមហ៊ុនរបស់លោក ក៏មានគូប្រជែង ច្រើនផងដែរ នៅក្នុងតំណែងទ្រព្យសម្បត្តិ ក្រុមហ៊ុនសរុបនេះ ជាក់ស្ដែងក្រុមហ៊ុន Walmart គឺជាក្រុមហ៊ុន ដែលមានទ្រព្យសម្បត្តិច្រើន ជាងគេលើលោក ប៉ុន្តែមានហ៊ុនច្រើន ដូចនេះស្ថាបនិក របស់គេ មិនមាន ទ្រព្យសម្បត្តិច្រើន ដូចជាលោក Jeff Bezos នោះទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: BGR Tag: Lifestyle