CAMBO REPORT

Popup Advertising5 seconds

នេះ​ជា​នាឡិកា​ដៃ​ដំបូង​គេ ផលិត​ឡើង​ដោយ​ក្រុមហ៊ុន Leica ដែល​មាន​ចំនួន​តិច​បំផុត

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

Leica គឺជាក្រុមហ៊ុនដែលល្បីល្បាញបំផុតជុំវិញពិភពលោក ផ្នែកលក់ម៉ាស៊ីនកាមេរ៉ា ក៏ដូចជាការរកស៊ីផ្ដល់នូវ License របស់ខ្លួន ទៅកាន់ក្រុមហ៊ុនសហការ ជាច្រើនផ្សេងទៀត ជាដៃគូពាណិជ្ជកម្ម។ មកដល់ពាក់កណ្ដាលឆ្នាំ 2018 ក្រុមហ៊ុនអាឡឺម៉ង់ Leica បានលូកដៃ ចូលទីផ្សារនាឡិកាដៃ ជាលើកដំបូងហើយ ដោយបានផលិតនូវ នាឡិកាដៃចំនួន 2 ប្រភេទ មានឈ្មោះ ហៅជាផ្លូវការថា Leica L1 និង Leica L2 ជានាឡិកាដៃ សម្រាប់មនុស្សប្រុស បែបទាន់សម័យ មានក្បាលផលិតពីលោហៈ មានភាពរឹងមាំ និងខ្សែស្បែក មានគុណភាពខ្ពស់ គ្មានក្លិន ស្វិត ពាក់បានរាប់សិបឆ្នាំ។

ទាំង Leica L1 និង Leica L2 ជានាឡិកាប្រើទ្រនិច ដែលបង្កប់ជាមួយនឹងម៉ាស៊ីន ដែលក្រុមហ៊ុន Leica មិនបានផលិតឡើង ដោយស្នាដៃខ្លួនឯងនោះទេ ផ្ទុយទៅវិញ Leica បានសហការយ៉ាងស្អិត រមួតជាមួយនឹងក្រុមហ៊ុន Lehmann Prazision GmbH ក្នុងការផលិតចេញនូវម៉ាស៊ីន របស់នាឡិកាទាំងពីរ ជាមួយនឹងគុណភាព លំដាប់ថ្នាក់ពិភពលោក អាចប្រើប្រាស់បានរាប់សិបឆ្នាំ មានគុណភាពខ្ពស់ និងធានាត្រឹមត្រូវ។ Leica L1 និង L2 មានភាពខុសប្លែកគ្នា បន្តិចបន្តួច ដោយ L1 គឺជានាឡិកាស្ដង់ដារធម្មតា តែសម្រាប់ L2 វិញជាប្រភេទ GMT ដែលមានបន្ថែមមក ជាមួយនឹងទ្រនិច 1 ទៀត សម្រាប់មើលទៅលើម៉ោង មួយផ្សេងទៀត ដែលមានពេល វេលាខុសគ្នា ឬខុស Timezone ដែលល្អបំផុត សម្រាប់អ្នករកស៊ី ឬអ្នកឆ្លងប្រទេស ចេញចូលក្រៅប្រទេស ញឹកញាប់ជាដើម។ ជាងនេះទៅទៀត L2 ក៏មានបំពាក់មក ជាមួយនឹងទ្រនិច បង្ហាញពេលថ្ងៃនិង ពេលយប់ផងដែរ បង្កភាពងាយស្រួលសម្រាប់ម្ចាស់ ពិសេសបំផុត Leica នឹងចេញលក់ម៉ូឌែល L2 ជាមួយនឹង Special Edition ដែលមានតួនាឡិកា បង្កើតពីមាសផ្កាឈូក (Rose Gold) កម្រិត 18 ការ៉ាត់ លក់បន្ទាប់ ពីម៉ូឌែលធម្មតាចេញលក់ បានមួយរយៈ។

ទោះបីជាយ៉ាងណាក៏ដោយ Leica នៅមិនទាន់ប្រកាសឲ្យពិភពលោកបានដឹង អំពីតម្លៃពិតប្រាកដរបស់នាឡិកា Leica L1 និង L2 នៅឡើយទេ តែបើយោងតាមប្រភពរបស់ Hodinkee បានឲ្យដឹងថា ម៉ូឌែល L1 នឹងមិនមាន តម្លៃលើស USD 1,1600 ឡើយ តែសម្រាប់ម៉ូឌែល L2 នឹងថ្លៃជាងនេះ ព្រោះវាមានចំនុចពិសេសៗច្រើន។ ម្យ៉ាងទាំង L1 និង L2 នឹងត្រៀមផលិតចេញ លក់ត្រឹមតែ 400 គ្រឿងប៉ុណ្ណោះ សម្រាប់ម៉ូឌែលនីមួយៗ ជាចំនួនមាន កំណត់បំផុត ហើយក៏នឹងមានតែអ្នក ស្រលាញ់នាឡិកាខ្លាំងដែរ ទើបចំណាយប្រាក់ ទិញរបស់ Leica ទៅពាក់ប្រើប្រាស់ ព្រោះនេះគឺជានាឡិកាដៃ លើកទី 1 របស់ Leica ដូច្នេះគុណភាព ពិតប្រាកដក៏មិនដឹងថា វាល្អកម្រិតណាដែរ។

Leica ក៏នឹងត្រៀមបញ្ចេញលក់ម៉ូឌែល ដែលមានពណ៌ក្រហម មួយទៀតផងដែរ តែមិនដឹងច្បាស់ថា តើតម្លៃនឹងកើនឡើង ដល់កម្រិតណានោះទេ អាចថ្លៃជាងម៉ូឌែលធម្មតា ក៏ថាបាន ហើយក៏អាចនឹង ចេញលក់មុនថ្ងៃ បុណ្យណូអែល នាចុងឆ្នាំនេះ ផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: The Verge Tag: នាឡិកាវៃឆ្លាត