CAMBO REPORT

Popup Advertising5 seconds

Samsung ចេញ NVMe SSD ថ្មី​ទំហំ 8TB ថែម​ទាំង​បាន​បំពាក់​រ៉េម​ជំនួយ​ទំហំ 12GB LPDDR4 ពី​លើ​នោះ​ទៀតផង

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

អង្គផ្ទុកទិន្នន័យប្រភេទ SSD គឺជាអង្គផ្ទុកទិន្នន័យដែលអ្នកប្រើប្រាស់កុំព្យូទ័រ ប្រាថ្នាចង់បានបំផុត ព្រោះវាមានល្បឿនលឿន ល្អជាង HDD ឆ្ងាយ ហើយដំណើរការគណនា របស់វាក៏ប្រសើរដែរ ព្រោះវាបានប្រើប្រាស់ បន្ទះឈីបដំណើរការ មិនមែនរង្វិលជុំ ដូចជាពពួក HDD SATA នោះទេ។ ថ្មីៗនេះដែរ ក្រុមហ៊ុន Samsung បានបញ្ចេញនូវ NVMe SSD ខ្នាតយក្សមួយ ដែលមានទំហំផ្ទុក ទិន្នន័យដល់ ៨ តេរ៉ាបៃឯណោះ និងបានបន្ថែមនូវ លក្ខណៈសម្បត្តិផ្នែក រឹងខ្លាំងៗ ជាច្រើន ដោយជាលទ្ធផលនៃល្បឿន ដំណើរការរបស់វា គឺកប់តែម្ដង។

នេះគឺជាបន្ទះអង្គផ្ទុកទិន្នន័យ NF1 NVMe SDD របស់ក្រុមហ៊ុន Samsung ដែលត្រូវបានដាក់ រហ័សនាមថា 2U Servers ដែលចង់សំដៅទៅលើ អង្គផ្ទុកទិន្នន័យដ៏ពិសេស និងខ្លាំងធន់ល្អជាមួយ ម៉ាស៊ីនកុំព្យូទ័រ Data Center ឬសម្រាប់ម៉ាស៊ីន Enterprise Server System ជាដើម។ សម្រាប់អង្គផ្ទុកទិន្នន័យ NF1 នេះវាត្រូវបានផលិតឡើង ជាមួយអ៊ីនធើហ្វេស NVMe 1.3 និង PCIe 4.0 អញ្ចឹងវាអាច ប្រើប្រាស់ជាមួយនឹង Board កុំព្យូទ័រខ្ពស់ៗ មួយចំនួនធំបាន មិនថា Desktop ឬ Laptop ឡើយ។

នៅក្នុងនោះ ក្រុមហ៊ុនបានផលិតវាឡើងជាមួយនឹងបន្ទះឈីប អង្គផ្ទុកទិន្នន័យ V-NAND 3-bit ដែលជាឈីប មានល្បឿនគណនាលឿនបំផុត នាពេលបច្ចុប្បន្ន មានទំហំ ៥១២ ជីកាបៃ ចំនួន ១៦ គ្រាប់នៅលើ Board តែម្ដង (ដូចអ្នកបានឃើញស្រាប់ ក្នុងរូបភាព) ដែលសរុបទៅ វាទំហំ ៨,០០០ ជីកាបៃ ឬ ៨ តេរ៉ាបៃ។ ល្បឿនវាក៏មិន ធម្មតាដែរ ដោយមានដង់ស៊ីតេល្បឿន គណនារបស់ NF1 នេះ លឿនជាងពពួក M.2 ដល់ទៅ ២ ដងឯណោះ។ សម្រាប់ល្បឿនបញ្ជូន អានទិន្នន័យ (Read) វាលោតដល់ ៣,១០០ មេកាបៃក្នុងមួយវិនាទី និងល្បឿនបញ្ជូន សរសេរទិន្នន័យ (Write) គឺ ២,០០០ មេកាបៃក្នុងមួយវិនាទី ចំណែកឯល្បឿន គណនាវិញគឺ ៥០០,០០០ IOPs សម្រាប់អាន និង ៥០,០០០ IOPs សម្រាប់សរសេរ (input-output per second)។

បន្ថែមពីលើនេះ NVMe SSD នេះមិនត្រឹមតែ បំពាក់ឈីប Processor និងឈីបផ្ទុកទិន្នន័យ នោះទេ វាក៏បានបំពាក់ ជាមួយ DRAM ផងដែរ ដោយវាត្រូវ ប្រើប្រាស់ DRAM ប្រភេទ LPDDR4 ដូចទៅនឹងឈីប DRAM ដែលប្រើប្រាស់នៅលើ RAM និងស្មាតហ្វូនដែរ ដោយមានទំហំ ១២ ជីកាបៃ ដើម្បីជំនួយទៅដល់ការផ្ទុកទិន្នន័យ បណ្ដោះអាសន្ន ដែលយើងហៅថា Cache ដែលអនុញ្ញាតឲ្យ NF2 NVME SSD ធ្វើការការងារច្រើន តំណាងគ្នា បានកាន់តែប្រសើរ និងកាត់បន្ថយកម្ដៅ ព្រមទាំងជួយសម្រួល ដល់ដំណើរការរ៉េម របស់កុំព្យូទ័រ ផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: WCCF Tech Tag: កុំព្យូទ័រ