CAMBO REPORT

Popup Advertising5 seconds

Google ចាប់​ផ្តើម​ផ្តល់​ទឹក​ប្រាក់ 5 ដុល្លារ​ដល់​អ្នក​ប្រើ​សេវា​កម្ម Google One

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

នៅពេលដែលយើងនិយាយអំពីអង្គផ្ទុកទិន្នន័យ លើមេឃរបស់ Google យើងប្រាកដជានឹកដល់ Google Drive ជាមិនខាន។ ដោយការបង្កើតនូវគណនី Google ម្ដងៗ លោកអ្នក នឹងទទួលបាននូវ ទំហំផ្ទុកទិន្នន័យ 15GB ដោយឥតគិតថ្លៃ នៅក្នុងសេវាកម្ម Drive នោះ ហើយក៏អាច ប្រើប្រាស់ជាមួយនឹង សេវាកម្ម Google Suite ជាច្រើនទៀត ផងដែរ។ Google Drive អាចនិយាយបានថា ជាកន្លែងផ្ទុកឯកសារ ដ៏មានប្រយោជន៍ សម្រាប់ការប្រើប្រាស់ទូទៅ របស់យើង ពិសេសគឺឯកសារ សំខាន់ៗតែម្ដង។

យ៉ាងណាមិញ ការប្រើប្រាស់ Google Drive វាក៏នៅមាន កម្រិតផងដែរ ប្រសិនបើយើងចង់ ទទួលបាននូវអង្គផ្ទុក ទិន្នន័យដល់ 100GB បន្ថែម យើងក៏ត្រូវបង់ប្រាក់ ទិញបន្ថែមផងដែរ។ ដូចនេះហើយទើប Google បានព្យាយាម ផ្គាប់ចិត្តបន្ថែម សម្រាប់អ្នកដែលបានទិញនូវ ទំហំផ្ទុកទៅលើ Google Drive និងបានណែនាំនូវ សេវាកម្មផ្ទុកទិន្នន័យ ថ្មីមួយទៀត ហៅថា Google One។ សេវាកម្មផ្ទុក ទិន្នន័យលើមេឃ Google One ត្រូវបានបង្កើត យ៉ាងពិសេសសម្រាប់ឆ្នាំ 2018 នេះ ដោយវាមាន អត្ថប្រយោជន៍ច្រើន និងមានរបៀបប្រើប្រាស់ ងាយស្រួលជាង ហើយក៏សុវត្ថិភាពជាង Google Drive ផងដែរ។ វាងាយស្រួល នៅក្នុងការចែករំលែក File ឯកសារ នានារបស់អ្នក ទៅតាមប្រព័ន្ធ អ៊ីនធើណេត ដោយមិនបាច់ខ្វល់ អំពីរឿងប្រព័ន្ធការពារ។ ហើយយើង ក៏អាចផ្ទុកនូវ វីឌីអូកម្រិតខ្ពស់ 4K ដោយមិនបាត់បង់ គុណភាព ទាំងរូបភាព ដែលមានកម្រិតភាពច្បាស់ ដដែល។

 

គោលការណ៍យកប្រាក់របស់ Google One មានចំនួន ៤ ធំៗគឺ ប្រើដោយឥតគិតថ្លៃ បានទំហំ 15GB, បង់ 1.99 ដុល្លារក្នុងមួយខែ សម្រាប់ទំហំ 100GB, 2.99 ដុល្លារក្នុងមួយខែ សម្រាប់ទំហំ 200GB និង 9.99 ដុល្លារក្នុងមួយខែ សម្រាប់ទំហំ 2TB និងមានជម្រើសជាច្រើនទៀត។ ដូចអ្វីដែលខ្ញុំបានបញ្ជាក់ ពីខាងលើអញ្ចឹងថា សេវាកម្ម Google One នេះវានឹងត្រូវ បើកដំណើរការ សម្រាប់អ្នក ដែលបានទិញ ទំហំផ្ទុកទិន្នន័យ នៅលើ Google Drive ប៉ុណ្ណោះ។ ដូចនេះប្រសិនបើ អ្នកជាកំពូល អ្នកផ្ទុកទិន្នន័យ នៅលើ Drive ដែលធ្លាប់បានទិញ អង្គផ្ទុកទិន្នន័យនោះ អ្នកនឹងទទួលការ Upgrade ឡើងទៅ Google One ដោយ ស្វ័យប្រវត្តិ។

 

មកដល់ពេលនេះ Google ចាប់ផ្តើមឲ្យជាកាដូទឹកប្រាក់ 5 ដុល្លារ សម្រាប់អ្នកប្រើប្រាស់សេវាកម្ម Google One ដើម្បីអាចយកប្រាក់នោះ ទៅទិញកម្មវិធី, ទិញរឿង ឬហ្គេមផ្សេងៗ ដែលមាននៅក្នុង Play Store បានតាមចិត្ត។ ដូច្នេះអ្នកដែលកំពុងប្រើ សេវាកម្មនេះ គួរតែឧស្សាហ៍ ឆែកមើលអ៊ីម៉ែលផង ដើម្បីដឹងថាទទួលបាន កាដូនេះឬមិនទាន់បាន ដោយសារ តំបន់នីមួយៗ នឹងទទួលបាន នៅពេលខុសៗគ្នា។

 

សរុបមក Google មិនដឹងជាមានអារម្មណ៍ម៉េច ទើបបានជូនកាដូ ជាទឹកប្រាក់ 5 ដុល្លារ ដល់អ្នកប្រើប្រាស់ សេវាកម្ម Google One ដើម្បីអាចទិញ កម្មវិធីផ្សេងៗ ពីក្នុង Play Store បានដោយក្តីពេញចិត្ត ហើយនេះប្រហែល ជាការដឹងគុណដល់អ្នក ប្រើប្រាស់ទាំងនោះហើយ ទើប Google ជូនជា កាដូបែបនេះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: Android Police Tag: Lifestyle