CAMBO REPORT

Popup Advertising5 seconds

លេច​ធ្លាយ​រូប​រាង Mi Pad 4 ស្ទើរ​ច្រឡំ​ជាមួយ iPad ខណៈ​តម្លៃ​ខ្ទង់ ២០០ ដុល្លារ​ប៉ុណ្ណោះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ថេប្លេតរបស់ក្រុមហ៊ុន Xiaomi អាចនិយាយថា ជាថេប្លេតដែលមានតម្លៃ ទាបសមរម្យមួយ ក្នុងចំណោមថេប្លេត របស់ក្រុមហ៊ុនទាំងអស់ ភាគច្រើន វាផលិតចេញមក ដោយមានសមត្ថភាព សមរម្យល្មមប្រើ និងតម្លៃទាប ប៉ុន្តែមិនមានអ្វីប្លែក អស្ចារ្យខ្លាំងដូចជា iPad នោះទេ។ នៅសល់តែ ៣ ថ្ងៃទៀតប៉ុណ្ណោះ ក្រុមហ៊ុន Xiaomi នឹងបញ្ចេញ ថេប្លេតជំនាន់ទី ៤ របស់ខ្លួនហើយ នោះគឺ Mi Pad 4 ហើយពេលនេះ វាត្រូវបានលេច រូបរាងឲ្យឃើញ ច្បាស់ហើយ ជាមួយនឹងតម្លៃ ក៏ដូចជា កម្លាំងម៉ាស៊ីន។

នៅក្នុងឆ្នាំនេះ Mi Pad 4 ត្រូវបានផ្លាស់ប្ដូរលក្ខណៈសម្បត្តិ យ៉ាងច្រើនគួរ ឲ្យកត់សម្គាល់ ទីមួយគឺរូបរាងខាងក្រៅ ដោយម្ដងនេះ វាបានប្រើប្រាស់ពណ៌ Rose Gold គឺមាសផ្កាឈូក ដូចយើងបានឃើញ នៅលើ iPad អញ្ចឹង ជាមួយនឹងការកែប្រែ រន្ធបំពងសម្លេង នៅខាងក្រោមសង ខាងកន្លែងសាកថ្មវិញ ហើយនៅខាងលើ ក៏ឃើញមាន បន្ទះពណ៌ស ដូចជា iPad ផងដែរ ដោយបង្ហាញថា Mi Pad 4 នឹងអាចប្រើប្រាស់ស៊ីមកាត បានដែរ។ ឯផ្ទៃខាងមុខ វាប្រើប្រាស់នូវ អេក្រង់ទំហំ ៨ អ៊ីញ ធំជាងមុនបន្ដិច និងកោង នៅជ្រុងទាំង ៤ ប៉ុន្តែមានកម្រិត បង្ហាញរូបភាពត្រឹម Full HD ប៉ុណ្ណោះ។

យោងតាមព័ត៌មានបែកធ្លាយនេះ បង្ហាញថា Mi Pad 4 គឺមានចំនួន ២ ម៉ូឌែល ដោយមួយប្រើប្រាស់ រ៉េម ៤ ជីកាបៃ និងផ្ទុកទិន្នន័យ ៦៤ ជីកាបៃ មានតម្លៃត្រឹមតែ ២៣០ ដុល្លារប៉ុណ្ណោះ ប៉ុន្តែជាប្រភេទប្រើ Wi-Fi មិនអាចប្រើស៊ីមទេ។ ចំណែកមួយទៀត គឺជាម៉ូឌែល LTE អាចប្រើស៊ីម និងមានរ៉េម ៦ ជីកាបៃ អង្គផ្ទុកទិន្នន័យ ១២៨ ជីកាបៃ តម្លៃ ៣០៨ ដុល្លារ។ ឯសម្រាប់លក្ខណៈសម្បត្តិ មួយចំនួនទៀត មានដូចជា៖

 

•    ប្រើប្រាស់ឈីប Snapdragon 660

•    មានកាមេរ៉ាក្រោយទំហំ ១៣ មេហ្គាភិចស៊ែល ខាងមុខ ៥ មេហ្គាភិចស៊ែល

•    ថាមពលថ្ម ៦,០០០ មីលីអំពែ ប្រើប្រាស់បច្ចេកវិទ្យាសាកថ្មលឿន ២.០

•    ដំណើរការដោយ Android Oreo 8.1 និងស្រោប MIUI 10


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: Gizmo China Tag: ថេប្លេត