CAMBO REPORT

Popup Advertising5 seconds

នាគ​យន្ត​ដែល​អាច​ហោះ​បាន ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​ស្នាដៃ​ជប៉ុន

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមអ្នកសិក្សាស្រាវជ្រាវមកពីមហាវិទ្យាល័យតូក្យូប្រទេសជប៉ុន បានអភិវឌ្ឍន៍នូវ សត្វនាគយន្តមួយ ដែលមានសមត្ថភាព អាចហោះបាន ជាលើកដំបូង ក្នុងគោលបំណង សិក្សាបន្ថែម ដើម្បីប្រើប្រាស់ នៅក្នុងបន្ទប់ មិនមែនខាងក្រៅឡើយ។ សត្វនាគយន្ត ដែលត្រូវបានបង្កើតឡើងនោះ មានឈ្មោះហៅ ជាផ្លូវការថា Dragon វាមើលទៅមានភាព ស្មុគស្មាញមែនទែន គឺមានបន្ទះឈីប និងខ្ចៅច្រើន តភ្ជាប់គ្នា ហើយអ្វីដែលពិសេស សម្រាប់វានោះគឺ Dragon អាចហោះបាន តែសម្រាប់ក្ដារដំបូងនេះ វាអាចហោះបាន តិចតួចប៉ុណ្ណោះ តែវាមានលក្ខណៈ ពិសេសត្រង់ថា តួខ្លួន Dragon អាចធ្វើការបត់បែន បានដូចសត្វពិតអញ្ចឹ ងដែរ ដូចមានបង្ហាញក្នុង វីដេអូខាងក្រោម៖

 

 

Dragon អាចហោះបានគឺអាស្រ័យទៅលើកង្ហារចំនួន 8 រួមបញ្ចូលគ្នា ដែលអាចបង្កើតទៅជា Drone មានរូបរាង ដូចសត្វនាគ ឬអាចនិយាយថា ដូចដង្កូវបន្តិច ដូចពស់បន្តិច ក៏ថាបាន។ ដើម្បីឲ្យ Dragon នេះដំណើរការបាន មិនមែនអាស្រ័យ តែទៅលើកង្ហារ សុទ្ធនោះទេ គឺពឹងផ្អែកទៅលើ ចំនែកឈីបសំខាន់ៗ ដោយក្នុងនោះ មានគ្រាប់ថ្ម និងឈីប Intel Euclid ផងដែរ អនុញ្ញាតឲ្យ Dragon អាចហោះបាន ចំនួន 3 នាទី។ សម្រាប់ពេលនេះ ក្រុមអ្នកផលិតបានទទួល ជោគជ័យសម្រាប់គោលដៅដំបូង របស់ខ្លួនហើយ ហើយពួកគេនឹងបន្តអភិវឌ្ឍន៍ Dragon នេះ ឲ្យកាន់តែប្រសើរ ជាងមុន ដោយអាចនឹងចេញ ជំនាន់ក្រោយៗ


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: វិទ្យាសាស្ត្រ