CAMBO REPORT

Popup Advertising5 seconds

របៀប​ធ្វើ​រូបភាព Tilt Shift (រូបភាព​តូច​សិប្បនិមិត្ត) នៅ​ក្នុង​កម្មវីធី Photoshop!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

រូបភាព Tilt Shift គឺជារូបភាពដែលបង្ហាញអំពីសិល្បៈមួយប្រភេទ ដែលដាក់ជាលេនព្រាល និងអាចបន្លំភ្នែក របស់យើងឲ្យមើលឃើញ ដូចជារូបភាពតូចៗ ឬដូចជាប្លង់មាត្រដ្ឋាន គម្រូដែលស្ថាបត្យករ សាងសង់ឡើង អញ្ចឹងដែរ។ រូបភាព Tilt Shift នេះពិតជាមានភាព ពេញនិយមណាស់ សម្រាប់អ្នកថតរូប អាជីពមួយចំនួន អញ្ចឹងយើងនឹងមើល ពីរបៀបធ្វើវា នៅក្នុងអត្ថបទនេះ ជាមួយកម្មវីធី Photoshop។ 

មុននឹងអាចធ្វើរូបភាព Tilt Shift នេះបាន ដំបូងយើងត្រូវជ្រើសរើសរូបភាពមួយ ដែលសមស្រប សម្រាប់ធ្វើបាន ព្រោះមិនមែនរូបភាពទាំងអស់ ធ្វើចេញបានស្អាត នោះទេ ដោយភាគច្រើន (ស្ទើរទាំងអស់) វាទាមទារ ឲ្យជ្រើសរើសរូបភាព ដែលថតពីទីខ្ពស់ ដូចជាប្រើប្រាស់ Drone ដើម្បីថត ឬឈរថតពីលើអគារជាដើម ទើបចេញមកដូចជា រូបភាពតូចៗសិប្បនិមិត្ត។

នៅពេលជ្រើសរើសរូបភាពបានហើយ យើងបើកវាជាមួយកម្មវីធី Photoshop ដោយនៅក្នុង កម្មវីធី Photoshop ជំនាន់ក្រោយៗនេះ គេមានមុខងារ Blur Gallery និង Tilt-Shift មកស្រាប់តែម្ដង នៅក្នុងមីនុយ Filter។

បន្ទាប់មក យើងត្រូវមើលលើចំណុចមួយចំនួន លើមុខងារនេះ ដូចជានៅចំកណ្ដាលដើម្បី អូសកន្លែងច្បាស់ ហើយនៅត្រង់បន្ទាត់ដាច់ៗ ដើម្បីទាញទំហំ នៃកន្លែងព្រាល និងលេខភិចសែល ត្រង់ Blur នៅខាងស្ដាំដើម្បី កំណត់កម្រិតព្រាល ឬអាចបង្វិលកងកណ្ដាល នោះក៏បានដែរ។

 

បន្ទាប់ពីជ្រើសរើសកម្រិតព្រាល និងទីតាំងត្រូវចិត្តរបស់អ្នកកហើយ យើងគ្រាន់តែចុចប៊ូតុង OK នៅខាងលើជា ការស្រេច។

 

ទស្សនាវីឌីអូខាងក្រោម៖

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: Cambo Report Tag: ចំណេះដឹងទូទៅ