CAMBO REPORT

Popup Advertising5 seconds

ហេតុ​អី​ចាំ​បាច់ Jailbreak? តើ iOS 12 អាច​នឹង​មាន​សង្ឃឹម​ទទួល​បាន​ការ Jailbreak ទេ?

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ត្រឹមថា Cydia មួយពាក្យនេះ iOS Users ទាំងអស់សុទ្ធតែ ធ្លាប់បានដឹង និងស្គាល់ពីវា ហើយថាជាអ្វី? វាមានប្រយោជន៍អ្វី? និងហេតុអីបានជាអ្នក ប្រើប្រាស់សឹងតែទាំងអស់ ចង់មានវានៅក្នុង iDevices របស់ពួកគេម៉្លេះ?

ជាការពិតណាស់! នេះក៏ដូចជាការរំលឹកផងដែរ ដល់អ្នកប្រើប្រាស់មួយចំនួនដែល ពុំបានស្គាល់ និងយល់ពីវា។ Cydia ជាកម្មវិធីមួយ ដែលនៅក្នុងនោះ ជាជម្រុកនៃកម្មវិធី, Tweak ឬ Widgets សម្បូរបែបជាច្រើន រួមបញ្ចូលគ្នា។ អ្នកប្រើប្រាស់ iPhone, iPad, និង iPod អាចទាញយក កម្មវិធីលេង Style, ការតុបតែងទូរសព្ទ របស់ពួកគេជាមួយនឹង Tweak, Font, Wallpaper, Theme និងមុខងារមានប្រយោជន៍ មួយចំនួនពី ក្នុងវាបាន។ យើងអាចទទួលបាន Cydia បន្ទាប់ពី យើងធ្វើការ Jailbreak iPhone/iPad/iPod របស់យើងបានជោគជ័យ ដែលនេះវាក៏ជាគោលដៅ តែមួយគត់នៃការ Jailbreak នេះផងដែរ។

ការ Jailbreak នេះក៏មានទៅតាមជំនាន់នៃ iOS ដោយក្រុម Hackers បានព្យាយាមបង្កើត Tool សម្រាប់ Jailbreak ទៅតាមជំនាន់នីមួយៗ។ Jailbreaking នេះ ក៏ជារឿងប្រថុយប្រថានដែរ បើសិនជាអ្នក ធ្វើវាមិនបានត្រឹមត្រូវ ឧបករណ៍របស់អ្នក នឹងជាប់គាំងត្រឹម Apple Logo ។

Cydia វាយលុកខ្លាំងនៅក្នុងជំនាន់ iOS 4 រហូតដល់មកដល់ iOS 7 ឬ iOS 8 ដែលកាលពីមុននោះ iDevices ដែលគ្មាន Cydia គឺដូចជាអត់មានអី ប្រើអញ្ចឹង ព្រោះកាលនោះ iOS មិនទាន់ទូលំទូលាយ និងមានមុខងារ Third-Party ដូចបច្ចុប្បន្ននេះឡើយ។ មិនត្រឹមតែការតុបតែង និងលេង Style តែប៉ុណ្ណោះទេ ពេលនោះ យើងត្រូវការ Cydia ជាចាំបាច់ក្នុងការតម្លើង ពុម្ពអក្សរខ្មែរ ក៏ដូចជាក្តារចុចខ្មែរ ផងដែរ។

 

ប៉ុន្តែការវិវត្តន៍របស់ជំនាន់របស់ iOS ក៏មានជាបន្តបន្ទាប់ ក្រោយៗមក យើងក៏ទទួលបាន ពុម្ពអក្សរខ្មែរ មានស្រាប់តែម្តង ដោយពុំមានក្តារចុច មកស្រាប់នៅឡើយទេ ប៉ុន្តែ Apple បានបើកទូលាយនូវ មុខងារ Third-party ដែលមានន័យថា អ្នកអាចតម្លើងកម្មវិធី គោលមួយចំនួន នៅក្នុងឧបករណ៍ របស់អ្នកបានផងដែរ។ ដូចនេះយើងក៏មាន លទ្ធភាពតម្លើងក្តារចុច ជាភាសាខ្មែរ ពី App Store បានយ៉ាងងាយស្រួល ដែលក្តារចុចទាំងនោះ សុទ្ធតែបង្កើតដោយ Developer ខ្មែរយើង។

 

ជាក់ស្តែង ថ្វីត្បិតតែមានការវិវត្តច្រើនទៅលើជំនាន់របស់ iOS ជាបន្តបន្ទាប់ ប៉ុន្តែវាពុំទាន់សម្បូរបែបដូចជា ជម្រុករបស់ Cydia នោះទេ ដូចជាការលេង Style, Tweak, កែពុម្ពអក្សរ និង Trick នៃការទាញយកគ្រប់កម្មវិធីពី ក្នុង App Store ដោយឥតគិត ថ្លៃជាដើម។ ទាំងនេះគឺជាអ្វី ដែលអ្នកប្រើប្រាស់មួយចំនួន នៅតែចង់ Jailbreak ឧបករណ៍របស់គេ ដើម្បីទទួលបាន Cydia នេះ។ ប៉ុន្តែអ្នកក៏ត្រូវដឹង ផងដែរថា ការ Jailbreak នេះ អាចនឹងឲ្យឧបករណ៍របស់អ្នក ដំណើរការរាងយឺតជាងមុន ស៊ីថ្មជាងមុន និងបើសិនជាអ្នកតម្លើង កម្មវិធីឬអ្វីផ្សេងទៀត ពី Cydia មិនត្រូវជាមួយឧបករណ៍ របស់អ្នកនោះ វានឹងជាប់គាំងត្រឹម Apple Logo តែម្តង។

ការ Jailbreak និង Cydia នេះ បានបាត់មុខពីពិភព iOS ប៉ុន្មានឆ្នាំជាប់គ្នា មកហើយដែរ ចាប់តាំងពីចុងជំនាន់ iOS 9 របស់មកដល់ iOS 11 បច្ចុប្បន្ននេះ។ នេះក៏ព្រោះដោយសារ Apple បានបង្កើនប្រព័ន្ធសុវត្ថិភាព នៃការវិវត្តន៍ iOS របស់ខ្លួន ពីមួយជំនាន់ទៅមួយ ជំនាន់ទៀត ដែលមិនអាចធ្វើ ឲ្យក្រុម Hackers មានលទ្ធភាព Hack ចូលបាន ក៏ដូចជាពុំមាន លទ្ធភាពក្នុងការបង្កើត Tool សម្រាប់ការ Jailbreak។ ដោយឡែកយើង នៅតែទទួលបានព័ត៌មាន បែកធ្លាយពី Internet ថា iOS 12 ដែលនឹងប្រកាស បញ្ចេញឲ្យប្រើជាផ្លូវការ នៅពេលខាងមុខនេះ នឹងអាចបំបែកកូដ និងធ្វើការ Jailbreak បាន ប៉ុន្តែពុំទាន់មានប្រភពច្បាស់លាស់ ក្នុងការបញ្ជាក់ជា អំណះអំណាង និងអាចយកជាការ បាននៅឡើយនោះទេ។

សម្រាប់ព័ត៌មានដែលមានប្រភពច្បាស់ការ ខេមបូរីផត នឹងធ្វើការផ្សព្វផ្សាយ ក៏ដូចជាបង្ហាញ នៅពេលក្រោយ។

ចុះសម្រាប់ប្រិយមិត្ត iOS ទាំងអស់គ្នាក្រោយពីបានដឹងពី គុណសម្បត្តិ និងផលប៉ះពាល់ របស់ Cydia ហើយ តើអ្នកនៅតែចង់ឲ្យ iOS 12 អាច Jailbreak និងទទួលបាន Cydia ទេ? តើនៅមាន ប្រិយមិត្តដែលត្រូវការ ការប្រើប្រាស់ ស្របច្បាប់ពី Apple ដោយពុំចាំបាច់មាន Cydia ទេ? ចែករំលែក យោបល់របស់អ្នក ជាមួយខ្ញុំទាំងអស់គ្នា!


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Rith ថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: Cambo Report Tag: ចំណេះដឹងទូទៅ