CAMBO REPORT

Popup Advertising5 seconds

ក្រុមហ៊ុន សាមសុង បាន​ប្រគល់​ជា​មូល​និធិ 247,080,000 រៀល ទៅ​កាន់​អាជ្ញា​ធរ​អប្សរា ដើម្បី​ការពារ​រមណីយដ្ឋាន និង​រៀប​ចំ​តំបន់​សៀមរាប​-​អង្គរ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាលពីថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០១៨ ក្រុមហ៊ុន សាមសុង បានរៀបចំពិធីចុះអនុស្សារណៈ យោគយល់គ្នា ជាមួយអាជ្ញាធរអប្សរា ដោយធ្វើឡើង នៅការិយាល័យក្រុមហ៊ុន សាមសុង ក្នុងរាជធានីភ្នំពេញ។ កម្មវិធីនេះ ប្រារព្ធឡើងក្នុងគោលបំណង ដើម្បីប្រគល់ថវិកាចំនួន 247,080,000 រៀល (ប្រមាណ 61,770 ដុល្លារអាមេរិក) បានមកពីមូលនិធិ នៃការលក់ទូរសព្ទ Galaxy J សេរីឆ្នាំ 2016 ដែល សាមសុង បានសន្យាថា នឹងធ្វើការ ឧបត្ថម្ភទឹកប្រាក់ 10,000 រៀល រាល់ការលក់ផលិតផលក្នុង 1 គ្រឿង។

ក្នុងនោះ ក្រុមហ៊ុនក៏បានធ្វើការផ្សព្វផ្សាយ និងជំរុញលើកទឹកចិត្តប្រជាជន តាមរយៈយុទ្ធនាការ “មោទនភាពជាតិ ក្នុងដៃអ្នក” ដោយប្រើប្រាស់រូបភាព អង្គរវត្តនៅលើ ប្រអប់វេចខ្ចប់ និងនៅលើផ្ទាំងមុខ (ដែលយើងតែង ហៅថា Theme) នៃទូរស័ព្ទដៃម៉ាក Samsung Galaxy J សេរី 2016 នោះផងដែរ ក្នុងចេតនាបំផុសទឹកចិត្ត ស្រលាញ់ និងមោទនភាព ចំពោះប្រាង្គប្រាសាទ ដ៏មហាអច្ឋរិយៈរបស់កម្ពុជាយើង ។ រហូតមកទល់ពេលនេះ យើងជឿជាក់ថា ផលិតផលស្មាតហ្វូនម៉ូឌែលនេះ  បានលក់អស់ ពីលើទីផ្សារ ប្រទេសកម្ពុជាហើយ ទើបខាងក្រុមហ៊ុន សម្រេចចិត្តជ្រើសរើសយក ពេលវេលានេះ ដើម្បីបិទបញ្ចប់ មូលនិធិលើ Galaxy J សេរីឆ្នាំ 2016 នេះ ។

 

យោងតាមប្រសាសន៍របស់លោក Seungho Choi ដែលជាអគ្គនាយកសាខា ក្រុមហ៊ុនសាមសុងប្រចាំ ប្រទេសកម្ពុជា បានបង្ហាញថា ចំពោះមូលនិធិនេះ គឺនឹងប្រគល់ជូនទៅ អាជ្ញាធរអប្សរា ដើម្បីអភិវឌ្ឍ វិស័យទេសចរណ៍ និងរៀបចំរមណីយដ្ឋាន នៅតំបន់សៀមរាប-អង្គរ ក៏ដូចជាកិច្ចការងារ ផ្សេងៗទៀត តៅតាមទិសដៅ ការងាររបស់អាជ្ញាធរ អប្សារា។ លោកបានបន្តថា រូបភាពអង្គវត្តដែលបានបង្ហាញ នៅលើប្រអប់ និងនៅលើផ្ទាំង Theme នៃទូរស័ព្ទដៃម៉ាក Samsung Galaxy J សេរីឆ្នាំ 2016 រួមមាន J3 J5 និង J7 គឺដើម្បីបង្ហាញពីចេតនា របស់ក្រុមហ៊ុន ដែលចង់ចូលរួមជាមួយប្រជាជនកម្ពុជា ក្នុងការបំផុស ទឹកចិត្តស្រលាញ់ អភិរក្ស និងថែរក្សា សម្បត្តិវប្បធម៌ ដ៏ល្អមួយនេះផងដែរ។

ចំណែក ឯកឧត្តម សុខ សង្វារ ដែលជាអគ្គនាយករង អាជ្ញាធរអប្សរា បានមានប្រសាសន៏ថា “តាងនាមអោយ អាជ្ញាធរអប្សរាជាតិ ខ្ងុំសូមថ្លែងអំណរគុណ យ៉ាងស្មោះស្ម័គ្រ និងកោតសរសើរ ចំពោះក្រុមហ៊ុនសាមសុង ដែលបានបង្កើត គម្រោងនេះឡើង ហើយយើងរីករាយ ក្នុងការទទួលយក មូលនិធិនេះ និងប្រើប្រាស់ សំរាប់កិច្ចការងារ ក្នុងការថែទាំប្រាង្គប្រាសាទ របស់យើងអោយបាន ល្អប្រសើរ។ ខ្ញុំមានការរីករាយណាស់ ដែលក្រុមហ៊ុន សាមសុង ដែលត្រូវបានគេទទួលស្គាល់ ទូទាំងពិភពលោក ថាជាក្រុមហ៊ុនស្មាតហ្វូន ធំជាងគេ បានសំរេចចិត្តបង្កើត កម្មវិធីល្អៗដើម្បីសង្គម កម្ពុជា ហើយខ្ញុំក៏សុំអំពាវនាវ ដល់ក្រុមហ៊ុន សាមសុង ក៏ដូចជាក្រុមហ៊ុនដទៃ ផ្សេងទៀតបន្តនូវ កម្មវិធីនេះ ឬកម្មវិធីសង្គមផ្សេងៗ ជាបន្តទៀតដើម្បី អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា”។

 

ក្រៅពីសកម្មភាពសង្គម ខាងលើនេះក្រុមហ៊ុនសាមសុង ក៏បានចូលរួចក្នុងការជួយសង្គមជាតិ មានដូចជាការ បរិច្ចាកឈាម, យុទ្ធការចែកមួក សុវត្ថិភាព Love & Care និងវគ្គបណ្តុះបណ្តាល សាមសុង Tech Institute ផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: Samsung Cambodia Tag: Lifestyle