CAMBO REPORT

Popup Advertising5 seconds

ក្រុមហ៊ុន ECI Distribution បាន​សហការ​ជាមួយ Sony រៀប​ចំ​កម្មវីធី​បណ្ដុះ​បណ្ដាល និង​តាំង​បង្ហាញ​ផលិត​ផល​ថ្មី​ៗ​ជូន​ដល់​ដៃ​គូ​សហការ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាលពីថ្ងៃទី ១៩ ខែមិថុនា កន្លងទៅថ្មីៗ ក្រុមហ៊ុន ECI Distribution (អ៊ី ស៊ី អាយ ឌីស្ទ្រីប៊្យូសិន) ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផលិតផល បច្ចេកវិទ្យាដ៏ធំមួយនៅក្នុង ប្រទេសកម្ពុជា បានសហការជាមួយនឹងក្រុមហ៊ុន Sony រៀបចំនូវកម្មវីធី បណ្ដុះបណ្ដាលថ្មីមួយ នៅក្នុងសណ្ឋាគារ សូហ្វីតែ ភ្នំពេញ ភូគីត្រា ដែលមានការតាំងបង្ហាញនូវ ផលិតផលថ្មីរបស់ Sony Pro-BRAVIA និង Sony Project អមជាមួយនឹងការ បង្ហាញលក្ខណៈសម្បត្តិ និងសមត្ថភាពរបស់វា ដល់ដៃគូចែកចាយ បន្ដរបស់ខ្លួន បានស្វែងយល់ច្បាស់ អំពីបច្ចេកវិទ្យាចុងក្រោយ របស់ក្រុមហ៊ុន Sony ទៅលើផ្នែក Display នេះ។

នៅក្នុងព្រឹត្តិការណ៍នេះដែរ មានការអញ្ជើញចូលរួមដោយ ដោយលោក ញ៉ែប ចន្ថា ដែលជាអគ្គនាយកគ្រប់គ្រង ទូទៅរបស់ក្រុមហ៊ុន អ៊ី ស៊ី អាយ ឌីស្ទ្រីប្យ៊ូសិន និងមានតំណាង ក្រុមហ៊ុន Sony មកពីប្រទេសសិង្ហបុរី ផងដែរ ដូចជាលោកស្រី Jo Yang និងលោក Lawrence Lim ដែលជាតំណាង ក្នុងការពាំនាំយកបច្ចេកវិទ្យាថ្មី មកក្នុងប្រទេសកម្ពុជា។

នៅក្នុងឱកាសនោះដែរ លោក ញ៉េប ចន្ថា ដែលជាអគ្គនាយកគ្រប់គ្រង ECI  បានមានប្រសាសន៍ឲ្យដឹងថា គោលបំណងសំខាន់ក្នុងការ រៀបចំកម្មវីធីនេះ ឡើងគឺ ដើម្បីចែករំលែកនូវ បទពិសោធន៍ថ្មីៗ បច្ចេកវិទ្យាទំនើបៗ ចុងក្រោយ នៃផលិតផលរបស់ ក្រុមហ៊ុន Sony ដែលកំពុងតែមាន តំរូវការយ៉ាងខ្លាំង ពីសំណាក់អតិថិជន នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាទីផ្សារពិភពលោក ទាំងមូលផងដែរ ម្យ៉ាងទៀត ក្រុមហ៊ុន ECI ក៏ចង់បង្កើននូវ ចំណងមិត្តភាព ប្រាស្រ័យទាក់ទងគ្នា ឲ្យកាន់តែជិតស្និតផងដែរ រវាងក្រុមហ៊ុនចែកវាយ និងតំណាងលក់បន្ដ ទាំងអស់គ្នា។

នៅក្នុងនោះដែរ ក្រុមហ៊ុន Sony បានលើកយលផលិតចំនួន ២ ផ្នែកមកធ្វើការ បង្ហាញនោះគឺ Sony Pro-BRAVIA ដែលជាផលិតថ្មី កំពុងតែបាញ់ត្រូវ តម្រូវការប្រើប្រាស់នៅក្នុង៖

 

•    ដំណោះស្រាយលើអាជីវកម្ម និងវិស័យអប់រំ

•    Digital Signage ដំណោះស្រាយសំរាប់ហាងលក់ទំនិញ

•    ដំណោះស្រាយលសម្រាប់សណ្ឋារគារ -ល-។

 

ដោយផលិត Sony Pro-BRAVIA នោះគឺជាផលិតសម្រាប់វិស័យ Display ដ៏ពេញនិយមដូចជា ទូរសព្ទដែលមាន អេក្រង់ធំល្អ សម្រាប់បំពាក់នៅតាម បណ្ដាសាលារៀន មន្ទីរពេទ្យ សណ្ឋាគារ និងក្រុមហ៊ុនផ្សេងៗ ដែលផ្ដល់ជាការ បង្ហាញដល់ភ្ញៀវ នូវទិដ្ឋភាពនានា នៅក្នុងកម្រិតរូបភាពច្បាស់កប់ ដល់កម្រិត 4K (3840 x 2160 ភិចស៊ែល) ជាមួយនឹងទំហំ ៤៩ អ៊ីញ ៥៥ អ៊ីញ និង ៦៥ អ៊ីញ។ ចំណែកឯផលិតផល Sony Projector ក៏ជាផលិតដែលកំពុង ពេញនិយមផងដែរ សម្រាប់ប្រើប្រាស់ នៅតាមសាលារៀន មន្ទីរពេទ្យ សណ្ឋាគារ ក៏ដូចជានៅតាម រោងភាពយន្ដផងដែរ ដោយវាកំពុងចរាចរណ៍ លក់ជាច្រើន និងកាន់តែរីកចម្រើន នៅពេលបច្ចុប្បន្ននេះ។

ប្រសិនបើប្រិយមិត្ត ដែលមានបំណងចង់សហការធ្វើជាតំណាងចែកចាយបន្ដ ផលិតផល អេឡិចត្រូនិច របស់ក្រុមហ៊ុន ECI នោះអ្នកលោកអ្នកអាច ទំនាក់ទំនង នៅអគារលេខ ១៦ ផ្លូវ ២៩០ សង្កាត់ទួលស្វាយព្រៃ II រាជធានីភ្នំពេញ ឬលេខទូរសព្ទ ០២៣ ២២២ ១២១ ដោយក្រុមហ៊ុនមាន ផលិតផលជាច្រើន ពីក្រុមហ៊ុនល្បីទូទាំង ពិភពលោក ដូចជា Sony, Dell, Lenovo, DJI, Fuji Xerox, Transcend, APC, Motorola, ZKT ជាដើម និងមានការធានា ត្រឹមត្រូវចំនួន ៣ ឆ្នាំពេញផងដែរ ទៅលើផលិតផល។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: ECI Distribution Tag: Lifestyle