CAMBO REPORT

Popup Advertising5 seconds

អាច​ទេ​ដែល Galaxy Tab S4 នឹង​មាន​ទំហំ​ថាមពល​ថ្ម​ធំ​ដល់​ទៅ 7300mAh?

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ប្រិយមិត្តប្រហែលជានៅចាំថា កាលពីប៉ុន្មានថ្ងៃមុន យើងបានចុះផ្សាយនូវ ព័ត៌មានមួយ បានបង្ហាញពីលក្ខណៈសម្បត្តិខ្លះៗ របស់ Galaxy Tab S4 ដែលនឹងចូលមកស្នង តំណែងបន្តពី Galaxy Tab S3 អោយគ្រប់គ្នា បានឃើញរួចមកហើយ។ លើសពីនោះ ស្រាប់តែមានប្រភព លេចធ្លាយមួយទៀត បានបង្ហាញរូបរាង Concept ជាមួយរចនាបថ ផ្នែកខាងក្រោយរបស់ Tab S4 ដោយវាក៏មិនសូវខុសគ្នា ពីរូបរាង Tab S3 ប៉ុន្មានដែរ។

ជាក់ស្តែង នៅក្នុងថ្ងៃនេះដែរ យើងក៏ទទួលបានដំណឹងលេចលឺ ថ្មីមួយផ្សេងទៀត ពាក់ព័ន្ធនឹងទំហំថាមពលថ្មរបស់ ថេប្លេតជំនាន់ថ្មី ដោយត្រូវបានគេ និយាយថា Galaxy Tab S4 នឹងមានថាមពលថ្ម ធំជាងមុន ដល់ទៅ 7300mAh ឯណោះ។ ចំពោះទំហំនេះ គឺពិតជាធំជាងគេតែម្តង បើធៀបទៅនឹងថេប្លេត Galaxy Tab S3 ជំនាន់មុន។ បើនិយាយពីថាមពលថ្ម របស់ Galaxy Tab S3 គឺមានទំហំត្រឹមតែ 6000mAh ដោយទំហំប៉ុននេះ វាក៏អាចប្រើប្រាស់ បានយូរគួរសមដែរ ទៅហើយ សម្រាប់ការ ប្រើប្រាស់ប្រចាំថ្ងៃ និងការលេងបណ្តាញ សង្គមអ៊ីនធើណេតផ្សេងៗ។

 

ឥលូវ យើងសូមបង្ហាញពីលក្ខណៈសម្បត្តិលេចធ្លាយ ជាកំណែអាប់ដេតថ្មី អោយមិត្តអ្នកអានបានដឹង ទាំងអស់គ្នាម្តងទៀត ដោយគេបាននិយាយថា វានឹងមានបំពាក់អេក្រង់ធំ ជាងមុន មានទំហំ 10.5 អ៊ីញ អាចបង្ហាញរូបភាព ក្នុងកម្រិត 2560 x 1600 ភិចស៊ែល។ កម្លាំងម៉ាស៊ីនវិញ វាអាចនឹងប្រើបន្ទះឈីប Snapdragon 835 របស់ Qualcomm អមមកជាមួយ RAM ទំហំ 4GB និងមានអង្គ ផ្ទុកទិន្នន័យ ក្នុងម៉ាស៊ីន 64GB។ Galaxy Tab S4 ត្រូវបានគេរំពឹងថា នឹងមានកាមេរ៉ា ខាងមុខទំហំ 8 មេហ្គាភិចស៊ែល ឯកាមេរ៉ាខាងក្រោយ មានទំហំ 13 មេហ្គាភិចសែល អមមកជាមួយភ្លើង Flash មួយគ្រាប់ សម្រាប់ជំនួយការថត នៅពេលយប់ ឬកន្លែងដែលមាន ពន្លឺទាបជាដើម។

ថេប្លេត Galaxy Tab S4 នេះ អាចនឹងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 8.0 Oreo ជំនាន់ថ្មីចេញពីប្រអប់ មកស្រាប់តែម្តង ហើយសម្រាប់ថ្ងៃ ចេញប្រកាស ជាមួយនឹងតម្លៃ យើងនៅមិនទាន់បាន ដឹងច្បាស់ពីវា នៅឡើយទេ។ យ៉ាងណា ចំពោះថាមពលថ្ម Galaxy Tab S4 អាចនឹងធំដល់ទៅ 7300mAh បែបនេះ ប្រាកដណាស់ ថានឹងមានការ ពេញចិត្តច្រើន ពីសំណាក់អ្នកប្រើប្រាស់ ដោយមិនចាំបាច់បារម្ភ រឿងសាកថ្មច្រើនដង ក្នុងមួយថ្ងៃ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: Phone Arena Tag: ថេប្លេត