CAMBO REPORT

Popup Advertising5 seconds

BMW M850i xDrive ២០១៩ បង្ហាញ​ខ្លួន​ជាមួយ​នឹង​ម៉ាស៊ីន V8 និង​មាន​កម្លាំង ៥២៣ សេះ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

M850i xDrive ស៊េរីឆ្នាំ ២០១៩ ត្រូវបានបង្ហាញខ្លួនហើយ ក្នុងព្រឹត្តិការណ៍តាំងបង្ហាញរថយន្ដ កន្លងទៅថ្មីនេះ។ សម្រាប់ម៉ូឌែលនេះ គឺស្ថិតនៅក្រោមយីហោ BMW 8 Series ដែលជាប្រភេទ រថយន្ដស្ព័រមានភាពពេញនិយម តាំងពីឆ្នាំ ១៩៩៩ មកម្ល៉េះ ដែលពេលនេះ វាមានមុខមាត់ កាន់តែកាចដូចត្រីឆ្លាមអញ្ចឹង និងបន្ថែមការរចនាថ្មី ដូចជាកង់ស្ព័រ តួខាងមុខ ចង្កៀង ព្រមទាំងតួចំហៀង ផងដែរ។

រថយន្ដស្ព័រនេះមានកៅអីអង្គុយតែ ២ ប៉ុណ្ណោះ ដោយនៅខាងក្នុង ត្រូវបានស្រោបដោយស្បែក ស្ទើរគ្រប់កន្លែង ជាមួយនឹងកៅអី អាចបត់បាន ដល់ខាងក្រោយ និងរក្សាផ្ទៃខាងក្នុង ឲ្យធំទូលាយល្អផងដែរ ដល់ទៅ ១៥ ហ្វីតគូបឯណោះ។ នៅផ្នែកខាងមុខ វាមានផ្ទៃមើលផ្លូវ ធំទូលាយដោយកញ្ចាក់លាតធំ ផ្នែកខាងលើ និងមានអេក្រង់ បញ្ជាទំហំ ១០.២៥ អ៊ីញ នៅខាងមុខនោះ ផងដែរ សម្រាប់បញ្ជាមុខងារ នានា iDrive និងមានរន្ធដោត ដូចជា USB-A, USB-C, Wi-Fi, Bluetooth, និងមានបំពាក់នូវ Cellular Data ទៀត គឺគ្រប់សព្ធតែម្ដង។

រថយន្ដនេះ ត្រូវបានប្រើប្រាស់នូវកុងទ័របង្ហាញល្បឿនជាប្រភេទអេក្រង់ ដែលមានចលនាល្អ និងប្រើប្រាស់កូនសោរជា Digital Key ផងដែរ។

លើសពីនេះ នៅផ្នែកខាងក្នុងត្រូវបានបំពាក់នូវឧបករណ៍បំពងសម្លេង ចំនួន ១៦ គ្រាប់ ដោយមានអំភ្លីទំហំ ១,៣៧៥ វ៉ាត់ ដែលជាផលិតផល របស់ Harman Kardon អាចទ្រទ្រង់ជាមួយនឹង ប្រព័ន្ធសម្លេង Surround Sound។

ចំណែកឯផ្នែកម៉ាស៊ីនវិញ M850i xDrive នេះត្រូវបានបំពាក់ ជាមួយម៉ាស៊ីន TwinPower Turbo មានចំនួន ៨ ស៊ីឡាំង ដែលនេះគឺជាម៉ាស៊ីនភ្លោះ ហើយម៉ាស៊ីននីមួយៗគឺ Turbocharger ទំហំ ៤.៤ លីត្រ អាចផ្ដល់បាន នូវកម្លាំង ៥២៣ សេះ និងកម្លាំងបង្វិល ៥៥៣ ហ្វីតផោន និងមានល្បឿនល្បឿន រង្វិលជុំ ៥,៥០០ ទៅ ៦,០០០ rpm ដែលអាចរត់បានដល់ ល្បឿនអតិបរមា ២៥០ គីឡូម៉ែត្រ ក្នុងមួយម៉ោង និងមានសន្ទុះខ្លាំង អាចជាន់ល្បឿនពី ០ ទៅ ១០០ ប្រើពេលត្រឹមតែ ៣.៦ វិនាទីប៉ុណ្ណោះ។

ផ្នែកកង់របស់វាក៏គួរឲ្យចាប់អារម្មណ៍ផងដែរ ព្រោះវាបំពាក់ជាមួយ សំបកកង់ស្ដើង ខ្នាត 245/35R20 (សម្រាប់កង់មុខ) និងខ្នាត 275/30R20 (សម្រាប់កង់ខាងក្រោយ) ជាមួយនឹងយ៉ាន់ មានការរចនាបែប BMW ជាលោហៈ Alloy មានកាំ ២០ អ៊ីញ និងមានប្រព័ន្ធ ហ្វ្រាំងសុវត្ថិភាព ទាំងបួនផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ២១ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: យានយន្ត