CAMBO REPORT

Popup Advertising5 seconds

Canon ទើប​បង្ហើប​ឲ្យ​ដឹង​ខ្លះ​ៗ​ជុំវិញ​សេនស័រ CMOS ទំហំ​យក្ស អាច​ថត​បាន​កម្រិត 120 មេហ្គាភិចសែល

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កាលពីឆ្នាំ 201០ កន្លងទៅ 8 ឆ្នាំមុន ក្រុមហ៊ុនជប៉ុន ដែលល្បីល្បាញផ្នែកផលិត ម៉ាស៊ីនកាមេរ៉ា កែវលែន ក៏ដូចជាម៉ាស៊ីន ព្រីនធ័រមួយនេះ បានបង្ហាញពិភពលោក ឲ្យដឹងអំពីគម្រោងយក្ស របស់ខ្លួន ជុំវិញការចាប់ផ្ដើម ផលិតនូវសេនស័រ CMOS ជាបន្ទះឈីប សម្រាប់ថតយករូបភាព និងវីដេអូរបស់កាមេរ៉ា។ មកដល់ពាក់ កណ្ដាលឆ្នាំ 2018 នេះ ទីបំផុតក្រុមហ៊ុន Canon បានធ្វើការបង្ហើបឲ្យបាន ដឹងត្រួសៗខ្លះហើយ ជុំវិញ គម្រោងយក្សរបស់ខ្លួន មួយនោះ ដែលបានចំនាយ ពេលសិក្សា និងអភិវឌ្ឍន៍អស់រាប់សិបឆ្នាំ កន្លងទៅនេះ។

យោងតាមការបង្ហើបឲ្យដឹងខ្លះៗ ជុំវិញគម្រោងផលិតសេនស័រ CMOS យក្សមួយនេះ ក្រុមហ៊ុន Canon បានចេញផ្សាយ ដំណឹងផ្លូវការ នៅក្នុងគេហទំព័ររបស់ខ្លួន ជាសាធារណៈតែម្ដង ដោយរៀបរាប់ អំពីគុណសម្បត្តិមួយចំនួន ដែលសេនស័រនេះ អាចធ្វើទៅបាន។ CMOS សេនស័រថ្មីនេះ មានទំហំយក្ស បើនិយាយអំពីវិមាត្រ សរុបរបស់វាវិញគឺ វាមានទំហំ 29 x 20mm គឺធំជាងម៉ាស៊ីនកាមេរ៉ា DLSR ទូទៅ ធម្មតាទៀតផង ដោយ Canon លើកឡើងថា វាអាថតយករូបភាព ក្នុងកម្រិតទំហំ 120 មេហ្គាភិចសែល ជាមួយនឹងគុណភាពរូបភាព កម្រិតខ្ពស់មិនធ្លាប់មាន ពីមុនមក។ ជាងនេះទៅទៀត សេនស័រថ្មីនេះ Canon បានចំនាយពេលសិក្សា និងធ្វើតេស្ដ ដោយអាចធ្វើឲ្យសេនស័រ មួយនេះ មានសមត្ថភាពថតយក រូបភាពដោយប្រើមុខងារ Continuous Shooting Mode បានដល់ល្បឿន 9.5fps ឯណោះ ជាមួយនឹងចំនួន Pixel លោតដល់ 120 លាន នៅក្នុងបន្ទះ CMOS មួយគ្រាប់ ពិតជាធ្វើឲ្យរូបភាព និងវីដេអូពោរពេញ ទៅដោយគុណភាពល្អ ឥតខ្ចោះ។

Canon បានបង្ហើបទៀតថា សេនស័រនេះល្អ និងជួយច្រើនបំផុតសម្រាប់ការ យកទៅថតរូប និងវីដេអូនៅទីកន្លែងខ្វះ ឬខ្សោយពន្លឺខ្លាំង ថែមទាំងអាចជួយច្រើន ទៅដល់អ្នក សិក្សាសម្រាប់ការ សិក្សាស្រាវជ្រាវនានា ដែលមានការ ចាំបាច់ខ្លាំង ដែលកាមេរ៉ាមួយចំនួនធំ មិនអាចធ្វើទៅបាន។ គួរបញ្ជាក់ផងដែរថា សេនស័រនេះ នឹងមិនទាន់បំពាក់ នៅលើម៉ាស៊ីន ដើម្បីចេញលក់នៅក្នុង ទីផ្សារនោះទេ តែវាត្រូវបាន ក្រុមហ៊ុន Kiso Observatory ប្រើការដើម្បីថតសកម្មភាព អាចម៍ផ្កាយ និងផ្កាយដុះកន្ទុយ រួចទៅហើយ ម្យ៉ាងសេនស័រធំបែបនេះ ក៏មិនមែនមានគោលដៅ សម្រាប់ម៉ាស៊ីនថតរូបដែរ ព្រោះទំហំថាធំខ្លាំងពេក មិនអាចដាក់ចូលម៉ាស៊ីន បានឡើយ។ ហេតុដូច្នេះសេនស័រនេះ បង្កើតឡើង សម្រាប់គោលដៅ ទៅលើកិច្ចការងារ សំខាន់ៗ ដូចជាការសិក្សាស្រាវជ្រាវ អ្វីមួយបែបលក្ខណៈវិទ្យាសាស្ត្រ ក៏ដូចជាការរុករកអ្វី ដែលថ្មីសម្រាប់ពេលបច្ចុប្បន្ន និងថ្ងៃអនាគត។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: DP Review Tag: កាមេរ៉ា