CAMBO REPORT

Popup Advertising5 seconds

Garmin ណែ​នាំ​នាឡិកា​ឆ្លាត​ស៊េរី​ថ្មី 3 ម៉ូឌែល​ទៀត តម្លៃ​ចាប់​ពី 700 ដុល្លារ​ឡើង​ទៅ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុន Garmin ទើបតែបង្ហាញនូវនាឡិកាឆ្លាតវៃស៊េរីថ្មី សម្រាប់អ្នកប្រើប្រាស់ ដែលចូលចិត្តដំណើរ ផ្សងព្រេង និងអ្នកចូលចិត្ត ហាត់កីឡា ប៉ុន្តែតម្លៃរបស់វា យើងសូមប្រាប់ជាមុន ពិតជាមិនថោកទេ។ ក្រុមហ៊ុននេះបានណែនាំ នាឡិកាឆ្លាតវៃម្តង 3 ម៉ូឌែលតែម្តង មានដូចជា Fenix 5S Plus, Fenix 5 Plus និង Fenix 5X Plus ដែលម៉ូឌែលទាំងនេះ ស្ថិតក្នុង the Fenix 5 ស៊េរី ដោយស៊េរីទាំងនេះ មានអក្សរ Plus ។

ម៉ូឌែលទាំង 3 មានទំហំអេក្រង់ខុសៗគ្នា ចាប់ពីទំហំ 42 ដល់ 51 មីលីម៉ែត្រ ជាមួយអេក្រង់បញ្ចេញពន្លឺ បានភ្លឺជាងមុន និងអាចប្រើបាន ក្រោមពន្លឺថ្ងៃ បានកាន់តែច្បាស់ ជាងមុន។ តាមការរៀបរាប់ របស់ក្រុមហ៊ុនផ្ទាល់ បាននិយាយថា នាឡិកា Fenix 5X Plus ជានាឡិកាឆ្លាតវៃដំបូង ដែលប្រើបច្ចេកវិទ្យា Pulse Oximeter មុនគេ អាចតាមដានសកម្មភាព របស់អ្នកប្រើប្រាស់ កាន់តែច្បាស់លាស់ ជាងមុនៗទៅទៀត។ នាឡិកាទាំង 3 មានមកនូវសេនស័រ វាស់ចង្វាក់បេះដូងដូចគ្នា, ការតភ្ជាប់ទៅកាន់ស្មាតហ្វូន បានតាម Smart Connectivity, មានកម្មវិធីផែនទី អាចរកទីតាំងបានរហ័ស និងចាប់ទីតាំង បានប្រាកដប្រជា ថែមទាំងអាចផ្ទុកបទ ចម្រៀងបានដល់ 500 បទ ទុកស្តាប់ Offline ដោយពុំចាំបាច់ត្រូវការ ចម្រៀងពីស្មាតហ្វូនឡើយ និងអ្នកប្រើប្រាស់ ក៏អាចទូទាត់ប្រាក់តាម Garmin Pay Wallet ផងដែរ។

 

ចំពោះថាមពលថ្ម Garmin Fenix 5S Plus អាចប្រើធម្មតាបានដល់ 7 ថ្ងៃ និងចុចជាប់បើក GPS និងស្តាប់ចម្រៀង បានតែ 4 ម៉ោងប៉ុណ្ណោះ, Fenix 5 Plus ប្រើធម្មតាបានយូរ ជាងដល់ 10 ថ្ងៃ និងចុចប្រើ GPS និងស្តាប់ចម្រៀង បានដល់ 8 ម៉ោង ហើយអ្វីដែលកាន់តែ ខ្លាំងនោះ Fenix 5X Plus អាចប្រើធម្មតា បានដល់ 20 ថ្ងៃ និងប្រើ GPS និងស្តាប់ចម្រៀង ប្រើបានដល់ 13 ម៉ោងឯណោះ។ Garmin នឹងដាក់លក់នាឡិកា ឆ្លាតវៃទាំង 3 ម៉ូឌែលនេះ នៅត្រីមាសទី 2 ឆ្នាំ 1018 នេះ ជាមួយតម្លៃចាប់ពី 700 ដុល្លារឡើងដល់ 1,149.99 ដុល្លារ ដោយនៅពេល មិត្តអ្នកអាន បានឃើញហើយថា តម្លៃរបស់វាពិតជា ខ្ពស់បន្តិច។

សរុបមក ក្រមហ៊ុន Garmin ទើបណែនាំនូវនាឡិកាឆ្លាតវៃចំនួន 3 ម៉ូឌែល ដូចជា Fenix 5S Plus, Fenix 5 Plus និង Fenix 5X Plus មានមកជាមួយ ទំហំអេក្រង់ 42 ដល់ 51 មីលីម៉ែត្រ។ នាឡិកាឆ្លាតទាំងនេះ ប្រើប្រាស់បច្ចេកវិទ្យា Pulse Oximeter មុនគេ អាចតាមដានសកម្មភាព របស់អ្នកប្រើប្រាស់ បានច្បាស់លាស់ជាងមុន, ក្នុងម៉ាស៊ីនអាចផ្ទុក ចម្រៀងបានដល់ 500 បទ អាចស្តាប់ Offline បាន និងតម្លៃដាក់លក់ ចាប់ពី 700 ដុល្លារឡើងទៅ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: Garmin Global Tag: នាឡិកាវៃឆ្លាត