CAMBO REPORT

Popup Advertising5 seconds

Memblaze ចេញ​នូវ​អង្គ​ផ្ទុក​ទិន្នន័យ NVMe SSD ជំនាន់ថ្មី!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុនបច្ចេកវិទ្យា Memblaze នៅក្នុងទីក្រុងប៉េកាំង បានចេញនូវ NVMe SSD ជំនាន់ថ្មី របស់ខ្លួនទៀតហើយ ដែលនេះគឺជា SSD សម្រាប់បំពាក់នៅលើ កុំព្យូទ័រ Desktop ដែលបានប្រើប្រាស់នូវ អ៊ីនធើហ្វេស ឬ Protocol របស់ NVMe (Non-Volatile Memory Express) មិនមែនជា PCIe ដូចជាពពួកកុំព្យូទ័រយួរដៃ នោះទេ ហើយវាក៏បាន បំពាក់នូវ Board ធំជាង អញ្ចឹងដំណើរការរបស់វា ក៏បានលឿនជាងផងដែរ។ Memblaze បានបញ្ចេញ SSD ខាងក្រោមនេះចំនួន ២ ម៉ូឌែល ដោយមួយហៅថា PBlaze5 លេខ 910/916 និងមួយទៀត គឺលេខ 510/516 NVMe SSD។

ចំពោះ SSD ទាំងពីរម៉ូឌែល វាត្រូវបានប្រើប្រាស់នូវស្រទាប់ផ្ទុក ទិន្នន័យជាប្រភេទ 3D-NAND ដែលមានចំនួន ៦៤ ស្រទាប់ មិនមែនជាប្រភេទ Flash Storage នោះទេ ដែលវាធ្វើការបាន រហ័សជាង មានអង្គគណនា វៃឆ្លាតជាង និងមាន Capacity ដល់ទៅទំហំ ១៥.៣៦ តេរ៉ាបៃឯណោះ។ សម្រាប់ម៉ូឌែល PBlaze 910/916 គឺជា SSD លំដាប់ខ្ពស់ ដែលវាដំណើរការ លឿនកប់ ដោយល្បឿន អានទិន្នន័យ Bandwidth របស់វាគឺ ៦ជីកាបៃ ក្នុងមួយវិនាទី ជាមួយនឹងល្បឿន គណនាអាន (Read) ៨៩ មីលីវិនាទី និងល្បឿនគណនា សរសេរ (Write) ១១ មីលីវិនាទី និងមាន IOPS (input-output per second) ដល់ទៅ ១ លានឯណោះ ដើម្បីធ្វើការ។

 

ជាធម្មតាអង្គផ្ទុកទិន្នន័យមាន Capacity ធំបែបនេះ និងមានល្បឿនលឿនប្រាកដជាស៊ីភ្លើង ខ្លាំងមិនខាន ប៉ុន្តែក្រុមហ៊ុន Memblaze បានជួយសម្រួលដល់ការ ប្រើប្រាស់ថាមពល របស់វា ដោយកាត់បន្ថយមកត្រឹម សមរម្យ ដោយនៅក្នុងការ Read និង Write ទិន្នន័យ ក្នុយមួយវ៉ាត់ វាអាចប្រើប្រាស់ បានដល់ល្បឿន ៧០ គីឡូបៃ សម្រាប់ការអាន និង ១៨ គីឡូបៃ សម្រាប់ការសរសេរ។ ចំណែកឯល្បឿន Bandwidth បញ្ជូនទិន្នន័យ ទៅមកវិញ ក្នុងមួយវ៉ាត់វា អាចបញ្ជូន បានចាប់ពី ២១២ ទៅ ៣៨៨ មេកាបៃឯណោះ ដូចនេះវាអាចប្រើប្រាស់ ក្នុងល្បឿនលឿន និងស៊ីថាមពលតិច ហើយសម្រាប់ភ្លើង របស់វាគឺស៊ីចាប់ពី ១០ ទៅ ២៥ វ៉ាត់ក្នុង ១ មីលីវិនាទី។

ចំណែកឯណោះ PBlaze5 510/516 វិញ គឺជាប្រភេទ NVMe SSD ដែលជាប្រភេទ ២.៥ អ៊ីញ Storage ដែលមានកម្រាស់ ៧ មីលីម៉ែត្រ ប្រើប្រាស់ផ្ទៃ អ៊ីនធើហ្វេស U.2 ដែលផ្ដល់មកនូវ ល្បឿន IOPS ៥៤០ គីឡូបៃ ក្នុងមួយវិនាទី និងល្បឿន បញ្ជូនទិន្នន័យ Bandwidth ទៅដល់ ៣.២ ជីកាបៃ ក្នុងមួយវិនាទីផងដែរ ហើយវាប្រើប្រាស់ ភ្លើងចាប់ពី ៤ វ៉ាត់ទៅដល់ ១០ វ៉ាត់ តាមទំហំនៃការ ប្រើប្រាស់ជាក់ស្ដែង។

 

SSD NVMe ទាំង ២ ម៉ូឌែលខាងលើនេះ នឹងត្រូវដាក់លក់ឆាប់ៗ ខាងមុខនេះហើយ នៅទីផ្សាសកលលោក ដែលតម្លៃរបស់វា នៅមិនទាន់បញ្ជាក់ នៅឡើយទេ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: WCCF Tech Tag: កុំព្យូទ័រ