CAMBO REPORT

Popup Advertising5 seconds

កុំព្យូទ័រ​កូន​កាត់​ថ្មី​ពី Samsung ប្រើ​ជា​កុំព្យូទ័រ​ក៏​បាន ជា​ថេប្លេត​ក៏​បាន!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

កុំព្យូទ័រកូនកាត់ 2-in-1 ជាកុំព្យូទ័រដែលមិនមែនផលិតសម្រាប់មនុស្សគ្រប់គ្នាឡើយ ពោលពួកវាត្រូវបាន ផលិតមកសម្រាប់បំពេញ ការងារផ្នែកការិយាល័យ អ្នកជំនួញ ឬអ្នកកាសែតនានា ដែលត្រូវការ កុំព្យូទ័រមួយគ្រឿង មានភាពងាយស្រួល ទុកដាក់យកតាមខ្លួន មានកម្រាស់ ស្ដើងជាដើម។ ថ្វីត្បិតតែវា មិនសូវមានលក់ នៅក្នុងប្រទេសកម្ពុជាយើង ច្រើនក៏ពិតមែន ប៉ុន្តែវាពិតជាពេញនិយម ណាស់នៅទីផ្សារក្រៅប្រទេស ទើបធ្វើឲ្យក្រុមហ៊ុននានា មិនអាចបញ្ឈប់ការផលិតលក់ របស់គេបានឡើយ។ ដូចជាពេលនេះអញ្ចឹង ក្រុមហ៊ុន Samsung បានចេញកុំព្យូទ័រ កូនកាត់ថ្មីទៀតហើយ ដែលវាគឺជា Chromebook Plus V2 អាចប្រើជា ថេប្លេតក៏បាន និងជាកុំព្យូទ័រក៏បាន។

ចំណុច ៤ យ៉ាងដែលក្រុមហ៊ុន Samsung បានផ្ដោតទៅលើកុំព្យូទ័រនេះខ្លាំង នោះគឺ គុណភាពផលិត, ប្រព័ន្ធដំណើរការ, មានប៊ិច Stylus និង តម្លៃ។ បើមើលទៅលើ រូបរាងរបស់ Chromebook Plus V2 ពិតជាស្រស់ស្អាត ស្រោបឡើយដោយ លោហៈមាន កម្រាស់ត្រឹម ១៦ មីលីម៉ែត្រ និងទំងន់ ១.៣ គីឡូក្រាម ហើយសូម្បីតែក្ដារចុច ក៏មានគុណភាពខ្ពស់ដែរ ព្រោះផលិតតាមស្ដង់ដារ 60 cc ធន់នឹងការចុច បានរាប់លានដង របស់អ្នក ហើយអ្វីដែលពិសេសនោះ គឺអ្នកអាចបត់វា ដើម្បីប្រើប្រាស់ជាថេប្លេតធម្មតា ក៏បានដែរ។ ថែមទាំងមានប៊ិច Stylus សម្រាប់ធ្វើការ គូសចំណាំ គូសគំនូរ ជាវិចិត្រករ -ល- ដូចជាការប្រើប្រាស់ទូរសព្ទ Galaxy Note អញ្ចឹង ហើយប៊ិចនេះ ក៏មិនត្រូវការ ដាក់ថ្មនោះទេ។ 

ចំណែកឯលក្ខណៈសម្បត្តិទូទៅវិញ កុំព្យូទ័រនេះបានបំពាក់ជាមួយនឹង អេក្រង់ទំហំ ១២ អ៊ីញ ដែលមានកម្រិតបង្ហាញ Full HD (1080 x 1920 ភិចស៊ែល) ជាមួយកម្រិតពន្លឺ ៣០០ នីត អាចប៉ះបញ្ជាបាន និងផ្នែកម៉ាស៊ីនខាងក្នុង មានដូចជា៖

 

•    ឈីបស៊ីភីយូ Intel Celeron 3965Y

•    មានរ៉េម ៤ ជីកាបៃ

•    អង្គផ្ទុកទិន្នន័យ ៣២ ជីកាបៃ

•    ក្រាហ្វិច Intel HD Graphic 615

•    មានថាមពលថ្ម ៣៩ វ៉ាត់ម៉ោង

•    ប្រើប្រាស់រន្ធដោតមួយចំនួនដូចជា៖ USB-C ២ គ្រាប់ (សម្រាប់សាកថ្ម និងសម្រាប់ Display ក្នុងកម្រិត 4K), USB 3.0, រន្ធដោតកាស, រន្ធដាក់មេម៉ូរី ទ្រទ្រង់បានដល់ ៤០០ ជីកាបៃ

•    មានកាមេរ៉ាខាងក្រោយមុខទំហំ ១ មេហ្គាភិចស៊ែល និងខាងក្រោយទំហំ ១៣ មេហ្គាភិចស៊ែល Aperture f/1.9 ថតបានច្បាស់ មិនចាញ់ទូរសព្ទ តាមការអះអាង ពីក្រុមហ៊ុន ដែលអាចផ្ដិតយករូបភាព និងវីឌីអូ ក្នុងកម្រិតល្អ សម្រាប់ប្រើប្រាស់បាន

•    និងមានរន្ធបំពងសម្លេង ១.៥ វ៉ាត់ ២ គ្រាប់ជាប្រភេទ Stereo

 

វាត្រូវបានដំណើរការដោយ Chrome OS ដែលស្រដៀងនឹង Android កូនកាត់ Microsoft អញ្ចឹងដែរ អញ្ចឹងអាចធ្វើការបាន ព្រមគ្នាល្អតែម្ដង ពិសេសមាន Google Play សម្រាប់ទាញយកកម្មវីធី Android ជាចច្រើន មកតម្លើង។

 

Samsung Chromebook Plus V2 នេះ វានឹងត្រូវដាក់លក់ នៅថ្ងៃទី ២៤ មិថុនា ខាងមុខនេះហើយ ដោយអ្នកអាច រកជាវបាននៅលើ គេហំទំព័រ BestBuy.com នៅក្នុងតម្លៃត្រឹមតែ ៤៩៩.៩៩ ដុល្លារតែប៉ុណ្ណោះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: WCCF Tech Tag: កុំព្យូទ័រ