CAMBO REPORT

Popup Advertising5 seconds

Power Supply កម្លាំង 2000W នឹង​ចេញ​លក់​ចុង​ឆ្នាំ​នេះ សម្រាប់​ប្រើ​ជាមួយ​ម៉ាស៊ីន​យក្ស

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ម៉ាស៊ីនកុំព្យូទ័រខ្លាំងៗ ដែលប្រើប្រាស់ផ្នែករឹងច្រើន គឺតម្រូវឲ្យប្រើ Power Supply ដែលមានកម្លាំងខ្លាំង មានសមត្ថភាពអាច ផ្គត់ផ្គង់ចរន្តអគ្គិសនី គ្រប់គ្រាន់។ ក្នុងនោះ សម្រាប់អ្នក ដែលរកលុយ តាមប្រព័ន្ធអ៊ីនធឺណែត (Crytocurrency ឬគេហៅថា Mining) ក៏ដូចគ្នា ពួកគាត់ប្រើ CPU និង GPU ច្រើនគ្រាប់ ហេតុដូច្នេះការ ប្រើប្រាស់ Power Supply កម្លាំងខ្សោយៗ គឺមិនអាចទ្រទ្រង់ ទៅនឹងតម្រូវការ ជាក់ស្ដែងបាន ឬមួយថាវាអាចទៅរួច តែនៅថ្ងៃអនាគត ពេលដែលយើងចង់ Upgrade បន្ថែម គឺមិនអាចធ្វើទៅបាន ដែលតម្រូវឲ្យ ផ្លាស់ប្ដូរដុំ Power Supply ឬ PSU ថ្មីតែម្ដង។

បញ្ហាខាងលើនឹងត្រូវដោះស្រាយដោយគ្មានបញ្ហា គឺក្រុមហ៊ុន SilverStone មាន Power Supply ស៊េរីថ្មី ដែលមានកម្លាំង ដល់ទៅ 2000W សម្រាប់ផ្គត់ផ្គង់ ក្នុងទីផ្សារ នាចុងឆ្នាំ 2018 នេះ ដោយបានប្រកាស ចេញនូវ PSU ម៉ូឌែល SST-ST2000-PT ដែលមាន 80 PLUS Platinum បង្កើតឡើង សម្រាប់អ្នកប្រើ កុំព្យូទ័រយក្ស មានកម្លាំងខ្លាំង និងសម្រាប់ម៉ាស៊ីន រកលុយ តាមអ៊ីនធឺណែត ដូចខ្ញុំបានបញ្ជាក់ ខាងដើម។ រូបរាងរចនាបថរបស់ PSU នេះក៏មិនខុស ពីម៉ាកល្បីៗ ផ្សេងៗទៀតដែរ វាមានកង្ហារធំមួយ សម្រាប់បន្ថយកម្ដៅ ទៅដល់បន្ទះឈីប នៅខាងក្នុង ដោយតួខ្លួនទាំងមូល ការពារដោយលោហៈ មានឌុយដោត ចូលភ្លើងរដ្ឋកម្លាំងចន្លោះពី 200-240V និងបំបែកទៅជា ឌុយសំខាន់ៗជាច្រើន តាមរយៈឌុយដោត ទាំងអស់។

Power Supply របស់ក្រុមហ៊ុន SilverStone មួយនេះ នៅមិនទាន់ដាក់ចេញតម្លៃ ឲ្យយើងដឹងនៅឡើយទេ ដោយក្រុមហ៊ុន គ្រោងនឹងចេញលក់ នៅចុងឆ្នាំ 2018 នេះ ដោយតម្លៃរបស់វា អាចនឹងថ្លៃមិន ធម្មតានោះទេ តែវាក៏មិនខ្វះ អ្នកទិញយកទៅ ប្រើប្រាស់ដែរ ព្រោះវាអាចជួយច្រើន សម្រាប់អ្នកប្រើ ម៉ាស៊ីនថ្លៃៗ ម៉ាស៊ីនដែលត្រូវការ កម្លាំងភ្លើងខ្លាំង ពិសេសអ្នកធ្វើការ រកលុយដោយ Mining តាមប្រព័ន្ធ អ៊ីនធឺណែតជាដើម។ ដូច្នេះបើប្រិយមិត្តត្រូវការ អាចរង់ចាំទិញវាបាន ឬបើមិនអាចចាំបាន អាចទិញត្រឹម 1500W ក៏បាន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: Toms Hardware Tag: កុំព្យូទ័រ