CAMBO REPORT

Popup Advertising5 seconds

Leica C-Lux កូន​កាមេរ៉ា​អាច Zoom បាន 15x និង​ថត​វីដេអូ 4K ចេញ​លក់​ក្នុង​តម្លៃ​ខ្ទង់​ពាន់​ដុល្លារ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ក្រុមហ៊ុន Leica ដែលល្បីល្បាញផ្នែកផលិតម៉ាស៊ីនកាមេរ៉ា ដោយប្រើដៃ បានប្រកាសចេញជាផ្លូវការ នូវម៉ាស៊ីនកាមេរ៉ាជំនាន់ថ្មី របស់ខ្លួន មួយទៀតហើយ មានឈ្មោះ ហៅពេញថា C-Lux ជាកូនកាមេរ៉ា បែបពពួកឌីជីថល ល្អបំផុតសម្រាប់ អ្នកចូលចិត្តថតរូប និងចង់បានម៉ាស៊ីន ផលិតឡើងយ៉ាងយកចិត្ត ទុកដាក់ មានម៉ាកល្បី និងមានការទទួលស្គាល់ច្រើន ពីអ្នកថតរូប អាជីពទូទាំង ពិភពលោក។

Leica C-Lux បើនិយាយអំពីរចនាបថ គឺវានៅរក្សារូបរាងបែប Classic ភាគច្រើន តែក៏ខ្ចីរចនាបថ បែបទាន់សម័យផងដែរ មើលទៅស្រដៀងម៉ាស៊ីន តម្លៃក្រោមខ្ទង់ពាន់ ដុល្លាររបស់ក្រុមហ៊ុន ផលិតផ្សេងៗទៀត តែបើនិយាយអំពី សមត្ថភាព ក៏ដូចជាគុណភាព និងមុខងារថតរូបវិញ គឺស៊ីដាច់តែម្ដង។ ជាក់ស្ដែង C-Lux មានសេនស័រ ថតរូបទំហំ 1 អ៊ីញ ដែលមានសមត្ថភាព ថតយករូបភាព ក្នុងកម្រិត 20 មេហ្គាភិសែល អាចថតរូបល្បឿនលឿន បាន 10 សន្លឹក ក្នុងមួយវិនាទី/10fps ដោយប្រើប្រាស់ កែវលែនជាប់មកជាមួយ ស្រាប់ប្រវែង 24-360mm មានកម្រិត Aperture ធំបំផុត f/3.3 ជាប្រភេទ Zoom លែន អាចធ្វើការ Zoom ចូលបានកម្រិត 15x ដោយមិនធ្វើឲ្យ ខូចគុណភាព Object។

ជាងនេះទៅទៀត C-Lux មានចំនុច Focus ដល់ទៅ 49 ចំនុច គឺច្រើនជាង ម៉ាស៊ីន DSLR មួយចំនួនទៀតផង ដោយវាជួយច្រើន សម្រាប់ការថតរូប នៅតាមស្ថានការណ៍ ពិបាកៗជាច្រើន ដែលអ្នកថតរូបអាជីព ជាច្រើនត្រូវការ ព្រោះវាមានភាព ចាំបាច់បំផុត ក្នុងការថតយកឲ្យចំគោលដៅ បានល្អ តាមស្ថានការណ៍។ ជាងនេះទៅទៀត ម៉ាស៊ីននេះមាន សមត្ថភាពអាចថតវីដេអូ កម្រិត 4K បានក្នុងល្បឿន 30fps ផងដែរ តែវាអាចថត បានត្រឹមតែ 15 នាទីប៉ុណ្ណោះ សម្រាប់វីដេអូមួយខ្សែ បើចង់ថតច្រើនជាងនេះ ត្រូវថតមួយ ខ្សែផ្សេងទៀត ទើបបាន។ ក្នុងនោះផងដែរ Leica C-Lux មានអេក្រង់ ខាងក្រោយ 3 អ៊ីញ ជាប្រភេទ Touchscreen អាចចុចបញ្ជា ដោយដៃបាន មាន 2.33 លាន dots អមមកជាមួយនឹង ប៊ូតុងបង្វិល 3 នៅខាងលើ សម្រាប់កំណត់ មុខងារថត និងប៊ូតុងចុចថតមួយ ផងដែរ។

 

 

ម៉ាស៊ីនកាមេរ៉ាថ្មីនេះនឹងចេញលក់នៅក្នុងខែកក្កដា ឆ្នាំ 2018 នេះឯង នៅក្នុងតម្លៃទីផ្សារអន្តរជាតិ USD 1,050 មានពីរពណ៌សម្រាប់ ជ្រើសរើស គឺទឹកមាស និងខ្មៅ ដោយវាមាន មុខងារ Bluetooth និង Wifi ភ្ជាប់មក រួចជាស្រេច អាចថតរូប និងវីដេអូភ្លាម ហើយចែករំលែកទៅកាន់ បណ្ដាញសង្គម បានភ្លែតផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ti ថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: កាមេរ៉ា