CAMBO REPORT

Popup Advertising5 seconds

ហាង​លក់​កុំព្យូទ័រ AnAnA បញ្ចុះ​តម្លៃ​កុំព្យូទ័រ​ជា​ច្រើន​គ្រឿង​ដើម្បី​អប​អរ​ព្រះរាជ​ពិធី​ចម្រើន​ព្រះជន្ម​សម្តេច​ម៉ែ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តី ថ្លៃថ្នូរ និងសុភមង្គល ត្រូវជាថ្ងៃចន្ទ ទី ៦ កើត ខែបឋមសាធ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ឆ្នាំ ២៥៦២ ត្រូវជាថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០១៨ នេះ។ ដើម្បីចូលរួមអបអរព្រះរាជពិធីនេះ ហាងលក់កុំព្យូទ័រ អាណាណា (AnAnA) បានបញ្ចុះតម្លៃនូវកុំព្យូទ័រជាច្រើនគ្រឿង រួមទាំងកុំព្យូទ័រមួយដែល បញ្ចុះតម្លៃពិសេសជាងគេគឺ Dell Latitude 3580។

 


ការបញ្ចុះតម្លៃនេះ ចាប់ផ្តើមចាប់ពីថ្ងៃទី 15 ដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2018 មានទាំងកុំព្យូទ័រដាក់លើតុទាំងឈុត, ធុងម៉ាស៊ីនកុំព្យូទ័រដែលមិនមានមក ជាមួយអេក្រង់ក៏មាន និងកុំព្យូទ័រយួរដៃជាដើម។ អ្នកចាប់អារម្មណ៍ចង់ទិញ អាចចំណាយប្រាក់បានចាប់ពី 499 ដុល្លារឡើងទៅ ដើម្បីទិញកុំព្យូទ័រដែលបានបញ្ចុះតម្លៃក្នុងចំណោមនេះ និងមានការថែមជូននូវ Mouse បញ្ជា និងកាតាប សម្រាប់កុំព្យូទ័រយួរដៃគ្រប់ម៉ូឌែល។ សម្រាប់ព័ត៌មានបន្ថែម អ្នកអាចទាក់ទងទៅកាន់ ភ្នាក់ងាររបស់ហាងលក់កុំព្យូទ័រនេះបាន តាមរយៈលេខទូរសព្ទ 023 211 543 ឬចូលទៅកាន់វេបសាយ និងគេហទំព័រហ្វេសប៊ុក AnAnA Computer ។

 

 


សរុបមក នេះជាឱកាសល្អមួយ សម្រាប់មិត្តអ្នកអាន ដែលចង់ផ្លាស់ប្តូរម៉ូឌែលកុំព្យូទ័រចាស់ៗរបស់ខ្លួនចេញ ទិញមកប្រើប្រាស់នូវផលិតថ្មី មានទាំងគុណភាព និងការបញ្ចុះតម្លៃពិសេស ឬគិតចង់ទិញជាការកាដូដល់បងប្អូន ឬមនុស្សដែលខ្លួនស្រលាញ់ ទុកប្រើប្រាស់សម្រាប់ការសិក្សា ឬការងាររបស់ពួកគេ ដូច្នេះសូមកុំភ្លេចណា ឱកាសនេះ មានតែចន្លោះពីថ្ងៃទី 15 ដល់ថ្ងៃទី 30 ខែមិថុនានេះប៉ុណ្ណោះ នៅគ្រប់ហាងសាខារបស់ AnAnA កុំព្យូទ័រ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Hong ថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: AnAnA Computer Tag: កុំព្យូទ័រ