CAMBO REPORT

Popup Advertising5 seconds

Mercedes ចេញ​គម្រូ​រថយន្ដ​អគ្គិសនី​យ៉ាង​ឡូយ សាក​ម្ដង​ជិះ​បាន​ដល់ ៤០០ គីឡូម៉ែត្រ!

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

មួយរយៈចុងក្រោយនេះ ក្រុមហ៊ុន Mercedes-Benz បានបញ្ចេញនូវគម្រោងរថយន្ដអគ្គិសនី ជាច្រើន ដោយបានតាំង បង្ហាញស្ទើរតែគ្រប់ ព្រឹត្តិការណ៍បង្ហាញ រថយន្ដតែម្ដង និងបានពាំនាំមកនូវ គម្រូរថយន្ដអគ្គិសនី យ៉ាងស្អាតៗជាច្រើនម៉ូឌែល ពិសេសគឺរថយន្ដខ្នាត SUV តែម្ដង ដែលគេរំពឹងថា អាចនឹងចេញលក់ជាផ្លូវការ នៅដើមឆ្នាំក្រោយនេះ។

 

នេះគឺជារថយន្ដ EQA Electric Vehicle មួយគ្រឿងទៀត របស់ក្រុមហ៊ុន Mercedes ដែលគ្រាន់តែឃើញ រូបរាងខាងក្រៅ និងរចនាបថតួខ្លួន របស់វា គឺធ្វើឲ្យមនុស្សជាច្រើន បាក់ចិត្តស្រលាញ់ បាត់ទៅហើយ ព្រោះវាប្លែក មានភ្លើងខ្វាត់ខ្វែង ច្រើនកន្លែង និងមានរាងដូចជា យានអវកាសផងដែរ។ វាគឺជារថយន្ដ A-Class របស់ក្រុមហ៊ុន ហើយដូចនេះ បច្ចេកវិទ្យាទំនើបៗខាងក្នុង របស់រថយន្ដគឺអាចនឹងមាន ច្រើន ធ្វើឲ្យអ្នកអាចរំពឹង អំពីប្រណិតភាព។ ក្រុមហ៊ុនក៏បានបង្ហាញ អំពីកម្លាំងរបស់វាផងដែរ ដោយផ្នែកខាងក្នុង វាបានបំពាក់ជាមួយនឹង ថាមពលថ្ម ៦០ គីឡូវ៉ាត់ម៉ោង ដែលជាទំហំថ្មដ៏ធំ អាចឲ្យរថយន្ដនេះ សាកម្ដង ជិះបានដល់ ៤០០ គីឡូម៉ែត្រយ៉ាងផុយ ប្រសិនប្រើប្រាស់អគ្គិសនី នៅក្នុងសហភាពអឺរ៉ុប ប៉ុន្តែប្រសិនបើប្រើប្រាស់អ គ្គិសនីនៅក្នុង សហរដ្ឋអាមេរិចវិញ វាក៏អាច ជិះបានដល់ ៣២០ គីឡូម៉ែត្រដែរ។

នៅក្នុងរថយន្ដអគ្គិសនី EQA នេះ ក៏មានកម្លាំងខ្លាំងគ្រាន់បើដែរ ព្រោះវាប្រើប្រាស់ ម៉ាស៊ីន ២ រត់បានកង់ទាំង ៤ ដែលផ្ដល់នូវ កម្លាំងសរុប ២៦៨ កម្លាំងសេះ ដែលអាចជាន់សន្ទុះ របស់វាពី ០ ទៅដល់ល្បឿន ១០០ គីឡូម៉ែត្រ ក្នុងមួយម៉ោង ប្រើប្រាស់ពេលត្រឹម ៥ វិនាទីប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត ក្រុមហ៊ុនក៏បានសន្យា ផងដែរថា រថយន្ដប្រភេទនេះ វាទ្រទ្រង់បច្ចេកវិទ្យា សាកថ្មលឿនដូចជា ទូរសព្ទអញ្ចឹង គឺសាកត្រឹមតែ ១៥ នាទី មានទទួលកម្លាំងថ្ម គ្រប់គ្រាន់អាចឲ្យយើងបានជិះ បានដល់ ១០០ គីឡូម៉ែត្រឯណោះ។

 

ទស្សនាវីឌីអូខាងក្រោម៖

 

 

អញ្ចឹងនេះគឺជារថយន្ដអគ្គិសនីរបស់ Mercedes ដែលកំពុងតែអភិវឌ្ឍន៍រូបរាង Concept និងម៉ាស៊ីនចេញមកហើយ ដែលគេរំពឹងខ្ពស់ថា វាអាចនឹងចេញលក់ ជាផ្លូវការ នៅដើមឆ្នាំ ២០១៩ ហើយបច្ចុប្បន្ននេះ ក្រុមហ៊ុន Mercedes ក៏បានបោះលុយ ៦០០ លានដុល្លារ ទៅរោងចក្រនៅក្នុងប្រទេស បារាំងហើយ ដើម្បីត្រៀមផលិតវា ចេញជាផ្លូវការ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Phearum ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: Slash Gear Tag: យានយន្ត