CAMBO REPORT

Popup Advertising5 seconds

នាឡិកា Gear S4 អាច​នឹង​មាន​ទំហំ​ថាមពល​ថ្ម​ធំ​ជាង Gear S ជំនាន់​មុនៗ

តាមដានព័ត៌មានផ្សេងៗពី​​ ​ ​ CAMBO REPORT

 

ម្សិលមិញនេះ ក្រុមការងារយើង បានធ្វើការចុះផ្សាយព័ត៌មាន លេចធ្លាយថ្មីមួយ បង្ហាញពីនាឡិកាជំនាន់ថ្មី របស់ក្រុមហ៊ុន Samsung ដែលនឹងស្នងតំណែង បន្តពីនាឡិកា Gear S3 ដោយមិត្តអ្នកអាន ក៏អាចទាយដឹង បានដែរ នោះគឺនាឡិកា Gear S4។ យ៉ាងណា រហូតមកដល់ពេលនេះ ក៏មិនសូវជាមាន ដំណឹងលេចធ្លាយច្រើន ពីលក្ខណៈសម្បត្តិ របស់នាឡិកា Gear S4 នោះដែរ។

សម្រាប់ថ្ងៃនេះ យើងក៏ទទួលបានព័ត៌មាន លេចធ្លាយជាថ្មីមួយទៀត ជាមួយការបង្ហើប អោយដឹងថា នាឡិកា Gear S4 ជំនាន់ថ្មីនេះ អាចនឹងមានទំហំធំ ជាងនាឡិកា Gear S ស៊េរីមុនៗ។ បើនិយាយពី នាឡិកា Gear S3 វិញ មានទំហំថាមពលថ្ម 380mAh ដោយទំហំប៉ុននេះ Samsung បានបញ្ជាក់ថា វាអាចប្រើប្រាស់ បានដល់ទៅ 72 ម៉ោងឯណោះ ពេលសាកពេញម្តងៗ។ យ៉ាងណា យើងនៅមិនទាន់ដឹង នៅឡើយទេថា តើទំហំថាមពលថ្ម របស់នាឡិកា Gear S4 នេះ អាចនឹងធំជាងមុនប៉ុណ្ណា និងប្រើបានយូរប៉ុន្មាន ម៉ោងនោះទេ ហើយចំពោះតម្លៃវិញ ក៏ស្ងាត់ដូចគ្នា គឺមានតែរង់ចាំមើល បន្តទៀត ទាំងអស់គ្នា។ អ្វីដែលយើង ដឹងបន្ថែមពីវា គឺត្រូវបានគេនិយាយថា នាឡិកាជំនាន់ថ្មី អាចនឹងមាន លក្ខណៈសម្បត្តិ អមមកជាមួយមុខងារ កាន់តែពិសេស ជាងជំនាន់មុនៗ ហើយក៏អាចអោយ អ្នកទស្សនា ពេញចិត្ត ទៅលើវាផងដែរ។

គួររំលឹកដែរថា ក្រុមហ៊ុន Samsung ត្រូវបានគេរំពឹងថា អាចនឹងធ្វើការដាក់ បង្ហាញនាឡិកា Gear S4 ស្របពេលគ្នា ជាមួយនឹងការដាក់ប្រកាស កំពូលស្មាតហ្វូន Galaxy Note 9 ជំនាន់ថ្មី ជាផ្លូវការ  នៅថ្ងៃទី 09 ខែសីហា ឆាប់ៗខាងមុននេះ។ ទោះយ៉ាងណា សម្រាប់កាលបរិច្ឆេទ ច្បាស់លាស់ យើងនឹងបញ្ជាក់ នៅពេលក្រោយ ហើយចំពោះរឿង នាឡិកា Gear S4 នឹងមានទំហំថាមពលថ្ម ធំជាងមុននេះ មិត្តអ្នកអាន អាចជឿ 50/50 សិនបាន។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០១៨
ប្រភព: Phone Arena Tag: នាឡិកាវៃឆ្លាត